Thursday, September 19, 2024
Homeសន្ដិសុខសង្គមចា.../ប់សិ.../ស្សស្រី៥នាក់ ជ.../ក់បា.../រីអេឡិចត្រូ.../និក

ចា…/ប់សិ…/ស្សស្រី៥នាក់ ជ…/ក់បា…/រីអេឡិចត្រូ…/និក

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះធ្វើរដ្ឋបាលត្រួតពិនិត្យតាមបន្ទប់ថ្នាក់រៀនវិទ្យាល័យបាក់ទូក ដើម្បីស្វែងរកសិស្សជក់បារី អេឡិចត្រូនិក ដែលបង្កឱ្យប៉ះពាល់ដល់សុខភាព ជាលទ្ធផល សមត្ថកិច្ចបានដកហូតបារីអេឡិចត្រូនិក ចំនួន២ដើម និងនាំខ្លួនសិស្សស្រីចំនួន៥នាក់ នាំមកធ្វើកិច្ចសន្យាអប់រំ បញ្ឈប់សកម្មភាពជក់បារីអេឡិចត្រូនិក។

ការចុះធ្វើរដ្ឋបាលតាមបន្ទប់ថ្នាក់រៀននេះ បានធ្វើឡើង កាលពីព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ នៅចំណុចវិទ្យាល័យបាក់ទូក។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ដោយអនុវត្តតាមគោលការណ៍ដឹកនាំរបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ នៃអធិការដ្ឋាននគរបាល ខណ្ឌ៧មករា ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ទោ ជុន ប៊ុនណាន អធិការនគរបាលខណ្ឌ៧មករា បានសហការជាមួយនាយកវិទ្យាល័យ បាក់ ទូក ដឹកនាំដោ យលោកអនុសេនីយ៍ឯក ហែម សុផល នាយរងប៉ុស្តិ៍ បានចុះរដ្ឋបាលត្រួតពិនិត្យតាមបន្ទប់ថ្នាក់រៀនវិទ្យាល័យបាក់ទូក ហើយបាន ឃើញមានសិស្សជក់បារីអេឡិចត្រូនិក បង្កប៉ះពាល់សុខភាព។

ប្រភពដដែលបន្តថា ជាលទ្ធផលសមត្ថកិច្ចបានដកហូតបារីអេឡិចត្រូនិក ចំនួន២ដើម និងនាំខ្លួនសិស្សស្រីចំនួន៥នាក់ ទៅសាកសួរ និងឱ្យ ធ្វើកិច្ចសន្យាអប់រំបញ្ឈប់សកម្មភាពជក់បារីអេឡិចត្រូនិក។ បន្ទាប់មក សមត្ថកិច្ចបានអញ្ជើញអាណាព្យាបាលសិស្សទាំងនោះ មកទទួលយកពួកគេទៅផ្ទះវិញ ដើម្បីអប់រំបន្ត៕

RELATED ARTICLES