Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមព្រះសង្ឃបន់រកឃើញឧទ្ធម្ភាគចក្រធ្លា.../ក់ សែនលាបំណន់នៅតំបន់ភ្នំខ្មោ.../ច

ព្រះសង្ឃបន់រកឃើញឧទ្ធម្ភាគចក្រធ្លា…/ក់ សែនលាបំណន់នៅតំបន់ភ្នំខ្មោ…/ច

ខេត្តពោធិ៍សាត់ ៖ ក្រោយការរុករកឃើញឧទ្ធម្ភាគចក្រយោធា Z9 MH-912 ដែលបានធ្លាក់នៅចំណុចភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ បណ្តាលឱ្យអាកាសយានិក ២នាក់ ពលីជីវិតរួចមក ព្រះ តេជគុណ នី សុវណ្ណមុន្នីរ៉េត ដែលបានបន់ស្រន់ បួងសួងដល់បារមីវត្ថុស័ក្តិសិទ្ធិនានា សូមឱ្យកងកម្លាំងឆាប់រុករកឃើញឧទ្ធម្ភាគចក្រនោះ បាននិមន្តទៅរៀបចំពិធីសែនលាបំណន់ នៅតំបន់ភ្នំខ្មោចវិញ។

ព្រះតេជគុណ នី សុវណ្ណមុន្នីរ៉េត បាននិមន្តទៅសែនព្រេន បន់ស្រន់លាបំណន់ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ នៅតំបន់ភ្នំខ្មោច ភ្ជាប់ជាមួយសំណេរថា “ខ្ញុំព្រះករុណាអាត្មាភាព ថ្វាយលាបំណន់ រួមជាមួយលោកអគ្គនាយកក្រុមហ៊ុន ខុនដូ ស្កាយទ្រី បួងសួងកាលពីថ្ងៃមុន សូមឱ្យបងៗក្រុមកងកម្លាំងរុករកយន្តហោះដែលបានធ្លាក់នៅតំបន់ភ្នំខ្មោច កន្លងមក ឥឡូវរកឃើញហើយ ត្រូវនិមន្តទៅតាមការសន្យា…”។

ក្នុងពិធីសែនលាបំណន់នោះ ព្រះតេជគុណ នី សុវណ្ណមុន្នីរ៉េត បានមានថេរដីកាថា “សូមទាន សូមជ្រាប ជម្រាបដល់ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ គុណព្រះប្រាំអង្គ គុណព្រះមាតា បិតា តេជះបារមីគ្រប់អង្គ ថ្ងៃនេះ ខ្ញុំព្រះករុណាអាត្មាភាព នី សុវណ្ណមុន្នីរ៉េត ជាសមាជិកកុដិលេខ២៤ ក្នុងវត្តនាគវ័ន សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ រួមជាមួយនឹងបងប្រុសដែលជាអគ្គនាយកនៃក្រុមហ៊ុនខុនដូ ស្កាយទ្រី និងមីក្រូហិរញ្ញវត្ថុ ហ្វាមីលី មីក្រូហ្វាយណាន់ តេជះបារមីគ្រប់អង្គ សូមស្តេចយាង សូមទានជ្រាប ជម្រាបដល់តេជះបារមី គុណព្រះពុទ្ធ គុណព្រះធម៌ គុណព្រះសង្ឃ គុណព្រះប្រាំអង្គ គុណព្រះមាតាបិតា តេជះបារមី ថែរក្សាលើទឹកដី បារមីកំពូលភ្នំគ្រប់តំបន់ ក្នុងព្រះរាជា ខេមរបុរី ទូលព្រះបង្គំខ្ញុំព្រះករុណា សូមគោរព អរាធនាយាងតេជះបារមីកំពូលភ្នំទឹករាំផ្ការាំ បារមីកំពូលភ្នំ១៥០០ កំពូលភ្នំចិនយំ បារមីថែរក្សាទឹកដី បារមីជួរភ្នំក្រវាញ ភ្នំសុព័រ តេជះបារមីថែរក្សាទឹកដី បារមីភ្នំសំកុស ព្រះពិស្ណុការ បារមីថែរក្សាលើទឹកដី បារមីកំពូលភ្នំខ្មោច ពិស្ណុការ បារមីថែរក្សាផ្ការាំ ទឹករាំ សូមស្តេចយាង សូមទានជ្រាប ថ្ងៃមុននោះទូលព្រះបង្គំខ្ញុំព្រះករុណា បានបួងសួង រឿងបាត់ឧទ្ធម្ភាគចក្រដែលធ្លាក់នោះ សូមឱ្យរុករកឃើញ ដូច្នេះថ្ងៃនេះ ទូលព្រះបង្គំខ្ញុំព្រះកុរណា អាត្មាភាព ជាមួយបងអគ្គនាយកក្រុមហ៊ុនខុនដូ ស្កាយទ្រី និងមីក្រូហិរញ្ញវត្ថុ ហ្វាមីលី មីក្រូហ្វាយណាន់ តេជះបារមីសូមមកលាពាក្យលាសម្តី ថាបើបានសម្រេច នឹងយកភ្លេងមកថ្វាយ ថ្ងៃនេះនាំភ្លេងបុរាណប្រចាំនៅកុដិលេខ២៤ ក្នុងវត្តនាគវ័ន សង្កាត់បឹង កក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ សូមមកថ្វាយតេជះបារមី ថ្វាយភ្លេង សូមសុខសួស្តី សិរីមង្គលគាប់ ប្រសើរតរៀងទៅ សូមឱ្យញាតិញោមពុទ្ធបរិស័ទទាំងអស់ សុខសួស្តី សិរីមង្គល គាប់ប្រសើរតរៀងទៅ ក្រោមម្លប់នៃសន្តិភាព ក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើង…”។

គួរបញ្ជាក់ថា ករណីឧទ្ធម្ភាគចក្រយោធា១គ្រឿង បានបាត់ការទាក់ទងជាមួយទីបញ្ជាការកងទ័ពជើងអាកាស និងសង្ស័យធ្លាក់ នៅតំបន់ភ្នំ ក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ នោះ បន្ទាប់កងកម្លាំងយោធាបានធ្វើប្រត្តិបត្តិការរុករកទាំងតាមផ្លូវអាកាស និងផ្លូវថ្មើរជើង អស់រយៈពេល១៧ថ្ងៃ ទីបំផុតបានប្រទះឃើញឧទ្ធម្ភាគ ចក្រ Z9 MH-912 នោះ កាលពីរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុច ភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយរកឃើញសពអាកាសយានិកម្នាក់ឈ្មោះខេង ឆៃយុទ្ធ នៅវេលាម៉ោង ៤ រសៀល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ នៅក្នុងឧទ្ធម្ភាគចក្រដែលធ្លាក់នោះផ្ទាល់តែម្តង។ ចំណែកអាកាសយានិកម្នាក់ទៀតឈ្មោះស៊ុន ផល្លា ត្រូវបានរកឃើញសាកសព នៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅចម្ងាយពីទីតាំងធ្លាក់ឧទ្ធម្ភាគចក្រ ប្រមាណ២១០ម៉ែត្រ។ 

សពអាកាសយានិក ទាំង២រូប ដែលពលីជីវិតនោះ ត្រូវបានបូជានៅក្បែរកន្លែងឧទ្ធម្ភាគចក្រធ្លាក់ រួចនាំយកធាតុ មកធ្វើបុណ្យ នៅមូលដ្ឋានកងទ័ពជើងអាកាសពោធិ៍ចិនតុង រាជធានីភ្នំពេញ ៕

RELATED ARTICLES