Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប.../ន្លំធ្វើជនពិការ ជិះរទេះសុំទា.../ន ប៉ូលិសដឹងល្បិ.../ច ក្រោកដើរុញរទេះ

ប…/ន្លំធ្វើជនពិការ ជិះរទេះសុំទា…/ន ប៉ូលិសដឹងល្បិ…/ច ក្រោកដើរុញរទេះ

ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ មានដៃជើងធម្មតាសោះ បែរជាបែកគំនិតបន្លំខ្លួនធ្វើជាជនពិការ ជិះលើរទេះសុំទានគេ ទីបំផុតត្រូវកម្លាំងនគរបាលចាប់បកស្បែកមុខ អប់រំណែនាំ រួចក្រោកដើររុញរទេះទៅផ្ទះវិញ ។

ករណីនេះ បានកើតឡើង កាលពីយប់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ នៅចំណុចផ្លូវដើមពុទ្រា សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

តាមប្រភពសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលអូរជ្រៅ បានឱ្យដឹងថា ខណៈដែលកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ បានចុះល្បាតការពារសន្តិសុខ ពេលយប់ ក៏ទទួលបានសេចក្តីរាយការណ៍ថា មានបុរសម្នាក់ មានដៃជើងល្អ តែបន្លំខ្លួនធ្វើជាពិការ ជិះរទេះ ដើម្បីឱ្យគេអាណិត រួចដើរសុំ លុយគេឯង នៅតាមទីប្រជុំ នៅពេលយប់។

ប្រភពដដែល បន្តថា ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងសមត្ថកិច្ច បានចុះទៅដល់ទីទាំងខាងលើ និងបានជួបជាមួយជនដែលប្រើល្បិចធ្វើជាជនពិការ ដោយបុរសរូបនោះ អាយុប្រមាណជាង៤០ឆ្នាំ ពាក់ខោអាវរយីរយាក នៅតាមបណ្តោយផ្លូវដើមពុទ្រា បានធ្វើសកម្ម ភាពបង្វិលរទេះ សុំលុយគេឯង សម្តែងធ្វើឱ្យគេអាណិត។សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពេលបានជួបសាកសួរដឹងរឿងរួចហើយ សមត្ថកិច្ចបានធ្វើការអប់រំណែនាំឱ្យបុរសរូបនោះបញ្ឈប់សកម្មភាពប្រើល្បិចបន្លំ និងបំភាន់ភ្នែកមហាជន បង្កើតរូបភាពវេទនា ដើម្បីមហាជនស្រ ណោះអាណិត ដើរសុំលុយគេឯង ទាំងខ្លួនមិនបានពិការពិតប្រាកដបែបនេះតទៅទៀត។

ក្រោយពីត្រូវសមត្ថកិច្ចចាប់បកស្បែក ដឹងការពិតរួចហើយ បុរសខាងលើ បានក្រោកដើររុញរទេះត្រឡប់ទៅផ្ទះវិញបាត់ទៅ៕

RELATED ARTICLES