Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមផ្កាយ២ ស៊ីដា.../ច់៥ម៉ឺនដុល្លារ ធ្លា.../ក់តំណែង អស់ស័ក្តិ គុ.../ក

ផ្កាយ២ ស៊ីដា…/ច់៥ម៉ឺនដុល្លារ ធ្លា…/ក់តំណែង អស់ស័ក្តិ គុ…/ក

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ បន្ថយឋានន្តរស័ក្តិ លោកអេង សារឿន អតីតអនុប្រ ធាននាយកដ្ឋានបង្ការនិងពន្លត់អគ្គិភ័យ ពីថ្នាក់ឧត្តម សេនីយ៍ទោ (ផ្កាយ២) ឱ្យមកនៅត្រឹមថ្នាក់ “ពលបាលត្រី” ក្រោយពីត្រូវតុលាការឃុំខ្លួន ពាក់ព័ន្ធករណីឆបោកប្រាក់ជាង ៥ម៉ឺនដុល្លារ រឿងរត់ការចូលក្របខ័ណ្ឌនគរបាលជាតិ។

សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ទោ អេង សាវឿន អតីតអនុប្រធាននាយកដ្ឋានបង្ការនិងពន្លត់អគ្គិភ័យ ក្រ សួងមហាផ្ទៃ បច្ចុប្បន្នកំពុងជាប់ឃុំក្នុងពន្ធនាគារ ពាក់ព័ន្ធករណីឆបោកប្រាក់ជាង៥ម៉ឺនដុល្លារ រត់ការចូលក្រប ខ័ណ្ឌនគរបាលជាតិ ប៉ុន្តែបុគ្គលនេះរត់ការមិនបានសម្រេច ហើយមិនព្រមឱ្យលុយជនរងគ្រោះវិញ ទើបជនរង គ្រោះប្តឹងសមត្ថកិច្ចឃាត់ខ្លួនតែម្តង។

គួររំលឹកថា កាលពីរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ រហូតឈានដល់ការនាំខ្លួនលោកផ្កាយ២ អេង សាវឿន ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរជាមន្ត្រីនគរបាលជាតិ មានឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ទោ មានតួនាទីជាអនុប្រធាននាយកដ្ឋាននគរបាលពន្លត់អគ្គិភ័យ នៃក្រសួងមហាផ្ទៃ និងមានលំនៅ ផ្ទះលេខ០២អឺ០ ផ្លូវលំ ភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធពីបទឆបោក ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧-២២-២៧ ខែកញ្ញា ឆ្នាំ២០២១ និងអនុវត្តតាមដីកាបង្គាប់ឱ្យនាំខ្លួនលេខ ៣១៩ “ឆ១” ដ.ច.ន ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ចេញដោយលោក ហម ម៉េងសែ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ ជាចៅក្រមស៊ើបសួរ មកកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌ ដើម្បីចាត់ការតាមនីតិវិធី។

តាមប្រភពព័ត៌មាន បានបង្ហើបឱ្យដឹងថា លោកផ្កាយ២ អតីតអនុប្រធាននាយកដ្ឋានពន្លត់អគ្គិភ័យរូបនេះ បានជាប់ពាក់ព័ន្ធបណ្តឹងព្រហ្មទណ្ឌ ពីបទឆបោក រឿងទទួលយកប្រាក់អ្នកដទៃជាង៥ម៉ឺនដុល្លារ ដើម្បីយកទៅរត់ការចូលក្របខ័ណ្ឌនគរបាលជាតិ តែធ្វើកិច្ចការនោះ មិន បានសម្រេច ហើយក៏ស៊ីដាច់ប្រាក់ជនរងគ្រោះទៀត។

ក្រោយឃាត់ខ្លួន នៅរសៀលថ្ងៃដដែល សមត្ថកិច្ចបានបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនចៅក្រមស៊ើបសួរ ។ លុះពេលការស៊ើបសួរ ត្រូវបានបញ្ចប់ ចៅក្រមសម្រេចឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារជាបណ្តោះអាសន្ន នៅពន្ធនាគារភ្នំពេញ (PJ)៕

RELATED ARTICLES