Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមវ៉ៃ.../ខ្នោះបុរសស្បែ.../កខ្មៅ២នាក់ ករណីឆ.../បោក

វ៉ៃ…/ខ្នោះបុរសស្បែ…/កខ្មៅ២នាក់ ករណីឆ…/បោក

ភ្នំពេញ ៖ បុរសស្បែកខ្មៅ ជាជនជាតិលីបេរី ចំនួន២នាក់ ត្រូវបានសមត្ថកិច្ចជំនាញព្រហ្មទណ្ឌ ចាប់ឃាត់ខ្លួន កាលពីវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវ១០៦ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ពាក់ព័ន្ធទៅនឹងករណីឆបោក។

ជនសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះ SAM SIEH TATUS អាយុ៤៦ឆ្នាំ ជនជាតិលីបេរី និងទី២-ឈ្មោះ PETER MANYOUGAR ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិលីបេរី។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានទទួលពាក្យបណ្តឹងពី ឈ្មោះ WONG SHEE MENG ភេទប្រុស អាយុ៦៣ឆ្នាំ ជនជាតិម៉ាឡេស៊ី តំណាងឱ្យឈ្មោះ WONG LIANG HANG ភេទប្រុស អាយុ៦៧ឆ្នាំ ជនជាតិម៉ាឡេស៊ី ប្តឹងទៅលើឈ្មោះ FRANK GODWIN ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិអាមេរិក និងបក្ខពួក ពីបទឆបោក។

ប្រភពដដែល បន្តថា បន្ទាប់ពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តម​សេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញបានធ្វើការស្រាវជ្រាវដោយធ្វើការកំណត់បានមុខសញ្ញា រហូតឈានដល់ការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ ទី១-ឈ្មោះSAM SIEH TATUS អាយុ៤៦ឆ្នាំ ជនជាតិលីបេរី និងទី២-ឈ្មោះ PETER MANYOUGAR ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិលីបេរី នៅចំណុចបណ្តោយផ្លូវ១០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

ជនសង្ស័យទាំង២នាក់ ខាងលើ ត្រូវបាននាំមកកាន់នាយកដ្ឋាន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕

RELATED ARTICLES