Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមវ៉ៃ../ខ្នោះជនឆ.../បោ.../ក ជាង២ម៉ឺនដុល្លារ

វ៉ៃ../ខ្នោះជនឆ…/បោ…/ក ជាង២ម៉ឺនដុល្លារ

ភ្នំពេញ ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជាក់ឱ្យដឹងថា កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកណ្តាល បាននាំខ្លួនជនសង្ស័យ១នាក់ ឈ្មោះគុជ ស៊ុយទ្រី មកកាន់ នាយកដ្ឋាន ដើម្បីសាកសួរពាក់ព័ន្ធករណីឆបោកប្រាក់ តាមរូបភាពគ្រោះថ្នាក់ចរាចរណ៍ បុកគេស្លាប់ តបតាមបណ្តឹងជនរងគ្រោះជាច្រើននាក់ ដែលបុគ្គលនេះ បានទូរស័ព្ទចូលបន្លំជាសាច់ញាតិថា បានបុកគេស្លាប់ និងត្រូវការប្រាក់ ដើម្បីដោះស្រាយសម្របសម្រួលករណីគ្រោះថ្នាក់ចរាចរណ៍ នោះសរុបជាទឹកប្រាក់ចំនួន ២២ ៧០០ដុល្លារ។

ក្រោយការសួរចម្លើយពីសមត្ថកិច្ច ជនសង្ស័យខាងលើបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពីឆបោក ក្រោ មរូបភាពបន្លំជាសាច់ញាតិជនរងគ្រោះ ថា មានគ្រោះថ្នាក់ចរាចរណ៍បុកគេស្លាប់ និងត្រូវការប្រាក់ដើម្បីដោះ ស្រាយសម្របសម្រួលប្រាកដមែន ដោយប្រើប្រាស់លេខ ទូរស័ព្ទដែលបានទិញពីកន្លែងលក់ស៊ីមកាត នៅម្តុំផ្សាររោងចក្រផ្សេងៗ និងតាមឡានដើរលក់ស៊ីមកាត ដែលមានលកខណៈមិនប្រក្រតី ជាមធ្យោបាយនៃការឆបោក។

ជនសង្ស័យខាងលើនេះ ត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់នីតិវិធីបន្ត។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹកដល់សារធារណជនទាំងអស់ មេត្តាប្រុងប្រយ័ត្នខ្ពស់ចំពោះបុគ្គល ដែលទូរស័ព្ទចូលបន្លំជាសាច់ញាតិ និងស្នើសុំជំនួយ ក្រោមរូបភាពផ្សេងៗ និងសូមធ្វើការទំនាក់ ទំនងផ្ទាល់ជាមួយសាច់ញាតិនោះ ឬតាមរយៈមនុស្សដែលអាចទុកចិត្តបាន មុននឹងសម្រេចចិត្តជួយតាមការស្នើសុំ ចៀសវាងមានការខាតបង់ប្រយោជន៍៕

RELATED ARTICLES