Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឈរល.../ក់ថ្នាំ.../ញៀន ប៉េអឹមចា.../ប់វ៉ៃ.../ខ្នោះ

ឈរល…/ក់ថ្នាំ…/ញៀន ប៉េអឹមចា…/ប់វ៉ៃ…/ខ្នោះ

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ កំពុងឈររង់ចាំលក់ថ្នាំញៀន ត្រូវបានកម្លាំងជំនាញអាវុធហត្ថ ឆាំងគ្រឿងញៀន ប្រទះឃើញ ឆែកឆេរឃើញថ្នាំញៀនចំនួន៩កញ្ចប់ ក៏ចាប់ឃាត់ខ្លួននាំយកមកចាត់ការតាមច្បាប់។ករណីជួញដូរនិងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់នេះ បានកើតឡើង កាលពី វេលាម៉ោង ៤ទៀបភ្លឺ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤ នៅចំណុចផ្សាររ៉ា ស្ថិតក្នុងភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន មានឈ្មោះជុំ ប៊ុនកង ហៅថា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

តាមប្រភពមន្ត្រីជំនាញអាវុធហត្ថ បានឱ្យដឹងថា កាលពីវេលាម៉ោង ៤ទៀបភ្លឺ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជ អាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះល្បាតការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ក្នុងភូមិសាស្ត្រក្រុង រហូតដល់ចំណុចផ្សាររ៉ា ស្ថិតក្នុងភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត បានប្រទះឃើញជនសង្ស័យឈ្មោះជុំ ប៊ុនកង ហៅថា កំពុងឈរនៅទីងងឹត ដោយមានការសង្ស័យ កម្លាំងបានហៅមកសួរសាក ព្រមទាំងធ្វើការត្រួត ពិនិត្យឆែកឆេរលើខ្លួន រកឃើញមានគ្រឿងញៀនប្រភេទម្សៅក្រាមពណ៌សថ្លា (ICE) ចំនួន៤កូនថង់កិប ទម្ងន់០,៧៣ក្រាម។ គ្រឿងញៀន ប្រភេទថ្នាំគ្រាប់ រាងមូលពណ៌ក្រហមក្បឿង (WY) ចំនួន៥កូនថង់កិប ស្មើនឹង១៣ គ្រាប់ ទម្ងន់២,០៨ក្រាម។ បន្ទាប់មកកម្លាំង បានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ មកកាន់មូលដ្ឋានកងរាជ អាវុធហត្ថក្រុង ដើម្បីសាកសួរ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានទិញគ្រឿងញៀនមករក្សាទុក ដើម្បីលក់ផង និងប្រើប្រាស់ដោយខ្លួនឯងផង។ ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកង រាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា ជនសង្ស័យ រួមនិងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យ ប្រឆាំងគ្រឿងញៀន កងរាជ អាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត កាលពីព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤ ដើម្បីអនុវត្តតាមនីតិវិធី៕

RELATED ARTICLES