Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រា.../បចោរលួ.../ចឡាន វ៉ៃ.../ខ្នោះ៥នាក់

បង្ក្រា…/បចោរលួ…/ចឡាន វ៉ៃ…/ខ្នោះ៥នាក់

ភ្នំពេញ ៖ ជនសង្ស័យ ១ក្រុម ដែលជាមុខសញ្ញាលួចរថយន្ត និងទទួលផលចោរកម្ម ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញព្រហ្មទណ្ឌកម្រិតធ្ងន់ ស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនជាបន្តបន្ទាប់សរុបចំនួន៦នាក់ បន្ទាប់ពីក្រុមជន សង្ស័យបានធ្វើសកម្មភាពលួចរថយន្ត ១គ្រឿង បានសម្រេច និង ព្យាយាមគេចខ្លួនជិត១០ថ្ងៃ។

ករណីអំពើលួច (ចោរលួចរថយន្ត) ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ២និង១៨នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចផ្ទះលេខ២៥ ផ្លូវលេខ៥ ស្ថិតនៅក្រុមទី១៤ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។ រហូតមកដល់ វេលាម៉ោង៨យប់ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤ ទើបសមត្ថកិច្ចជំនាញ ស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យបានចំនួន២នាក់ នៅចំណុចច្រាំងបាក់ ភូមិដើមចាន់១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ និងបន្តចាប់ខ្លួនអ្នកទទួលទិញផលនៃអំពើចោរកម្ម (លួចរថយន្ត) ចំនួន៣នាក់បន្ថែមទៀត នៅចំណុចភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។

ជនសង្ស័យជាចោរលួចឡានទាំង៥នាក់ ដែលត្រូវសមត្ថកិច្ចបង្ក្រាបបាន រួមមាន ទី១-ឈ្មោះង្វៀង យ៉ាំងវី ហៅសុខ ដាវី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានលំនៅ បន្ទប់ជួលគ្មានលេខ ផ្លូវលំជិតផ្សារក្រុងតាខ្មៅ ខេត្តកណ្តាល (ជនដៃដល់)។ ទី២-ឈ្មោះង្វៀង យ៉ាំងតាំ ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងដែក មានលំនៅ បន្ទប់ជួលគ្មានលេខ ផ្លូវលំច្រាំងបាក់ ភូមិដើមចាន់១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ (សហចារីដឹកទម្លាក់)។ ទី៣-ឈ្មោះង្វៀង យ៉ាំងឡេវ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិវៀត ណាម មុខរបរជាងដែក មានលំនៅ បន្ទប់ជួលគ្មានលេខ ផ្លូវលំ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ទី៤-ឈ្មោះប៉ាង យ៉ាំងធី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិវៀតណាម មុខរបរទិញលក់អេតចាយ មានលំនៅ ផ្ទះលេខ១៧អា ផ្លូវ និរោធទឹកស្អាត សង្កាត់និរោធ ខណ្ឌច្បារអំពៅ និងទី៥-ឈ្មោះអ៊ុក ឧត្តម ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជួលមេក្រូម៉ាស៊ីនភ្លើង មានលំនៅ ផ្ទះលេខ១២៤ ផ្លូវកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

ចំពោះវត្ថុតាងចាប់យក រួមមាន រថយន្ត ១គ្រឿង ម៉ាក MITSUBISHI PICKUP ពណ៌បៃតងចាស់ ពាក់ស្លាក លេខ ភ្នំពេញ 2E-1893 (ផលនៃបទល្មើស)។ ម៉ូតូ ១គ្រឿង ម៉ាក Mio ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1M-0362 (មធ្យោបាយជិះធ្វើសកម្មភាព) រួមនiងសម្ភារមួយចំនួនទៀត។

លោកវរសេនីយ៍ឯក អេង សោភា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ រាជធានីភ្នំពេញ បានឱ្យដឹងថា កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល២និង១៨នាទីរំលងអធ្រាត្រ នៅចំណុចផ្ទះលេខ២៥ ផ្លូវលេខ៥ ស្ថិតនៅក្រុមទី១៤ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីអំពើលួច (ចោរលួចរថយន្ត) បង្កឡើងដោយជនសង្ស័យមិនស្គាល់ អត្តសញ្ញាណមួយក្រុម បានធ្វើសកម្មភាពលួចយករថយន្ត១គ្រឿង ម៉ាក MITSUBISHI PICKUP ពណ៌បៃតងចាស់ ពាក់ស្លាកលេខ ភ្នំពេញ 2E-1893 ជារបស់ជនរងគ្រោះឈ្មោះស្រេង អី ភេទប្រុស អាយុ២៥ឆ្នាំ ចតទុកនៅមុខផ្ទះ រួចចោរនាំគ្នាជិះគេចខ្លួនបាត់។

លោកវរសេនីយ៍ឯក អេង សោភា បានបន្តថា ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជា ស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែននគរបាលព្រហ្មទណ្ឌ ក្រោមការសម្របសម្រួលនីតិ វិធីពីលោកសេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង២០និង០០នាទី ទើបឃាត់ខ្លួនបានជនសង្ស័យ បានចំនួន២នាក់ ជាជនដៃដល់នៅចំណុចច្រាំងបាក់ ភូមិដើមចាន់១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ និងបន្តចាប់ខ្លួនអ្នកទទួលទិញផលនៃអំពើចោរកម្ម (លួចរថយន្ត) ចំនួន៣នាក់បន្ថែមទៀត នៅចំណុចភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ព្រមទាំងដកហូតបានសម្ភារវត្ថុតាង រថយន្ត១គ្រឿង ដែលជារបស់ជនរងគ្រោះ។

ជនសង្ស័យទាំង៥នាក់ (វៀតណាម៤ ខ្មែរ១) រួមនiងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

RELATED ARTICLES