Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបន្លំ.../ជារដ្ឋមន្ត្រីអធិការកិច្ច ប៉ូលិសតា.../មរកមុខ

បន្លំ…/ជារដ្ឋមន្ត្រីអធិការកិច្ច ប៉ូលិសតា…/មរកមុខ

ភ្នំពេញ ៖ ក្រសួងអធិការកិច្ច បានបញ្ជាក់ឱ្យដឹងថា ថ្មីៗនេះមានជនខិលខូចបាន ប្រើប្រាស់ឈ្មោះនិងរូបថតលោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បង្កើតគណនីតេឡេក្រាមក្លែងបន្លំ មានដូចជា ៖ * CEO.HUOT HAK», «C,E,O, Micheal George» ដែលមាន Link: https://t.me/CEO Administrator01 និង https://t.me/CEO Administrator09 ក្នុងគោលបំណងទុច្ចរិត។

ក្រសួងអធិការកិច្ច បានបញ្ជាក់បន្ថែមថា ដើម្បីចៀសវាងពីការបោកប្រាស់ណាមួយ សូមសាធារណជន មេត្តាប្រុងប្រយ័ត្នខ្ពស់ចំពោះព័ត៌មានផ្សេងៗ និងសូមមេត្តាជឿជាក់តែលើព័ត៌មានដែលបានផ្សព្វផ្សាយចេញពីប្រភពច្បាស់លាស់ និងសូមតាមដានព័ត៌មានអំពីក្រសួង អធិការកិច្ច តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការ របស់ក្រសួង។

ក្រសួងអធិការកិច្ច សូមថ្កោលទោសចំពោះរាល់ការក្លែងបន្លំគណនីបណ្តាញទំនាក់ទំនងសង្គមរបស់ក្រសួង និងរបស់លោករដ្ឋមន្ត្រី ក៏ដូចជាការផ្សព្វផ្សាយព័ត៌មានមិនពិត និងសូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ ព័ន្ធ ចាត់វិធានការតាមច្បាប់ជាធរមាន ឱ្យបានម៉ឺងម៉ាត់ និងឆាប់បំផុត៕

RELATED ARTICLES