Friday, September 20, 2024
Homeតារាខ្មែរសុគន្ធ និសា ៖នាំប្ដីទៅអាមេរិក

សុគន្ធ និសា ៖នាំប្ដីទៅអាមេរិក

ភ្នំពេញ៖សុគន្ធ និសា បានដឹកដៃស្វាមីនាងលោកចៅ សម្បត្តិ ចេញទៅមើលផ្ទះរបស់ពួក​គេនៅ​រដ្ឋBoston សហរដ្ឋអាមេរិក និងដំណើរកម្សាន្ដជាលក្ខណៈឯកជនរយៈពេលខ្លីផងដែរ ។នេះ​ជា​ទម្លាប់ទៅហើយដែលឲ្យតែនៅរដូវធ្លាក់ភ្លៀងនិសា ដឹកដៃប្ដីទៅអាមេរិក ដើម្បីរឹតចំណងស្នេ​ហា​​​ឲ្យ​កាន់តែរឹងមាំថែមទៀត ព្រោះនេះជាពេល​វេលាដែលនាងស្បើយពីការច្រៀង​សម្ដែង​ក្នុង​ស្រុក បន្ទាប់ពីកើបលុយ១រដូវក្ដៅពេញ។យ៉ាងណាតំណើរលើកនេះរបស់និសា ក៍មានតារា​ដែល​​ស្និតបំផុតជាមួយនាងគឺនាងណាក់ ស្រីណា រួមជាមួយផងដែរ ហើយតាមស្រី​ណា ថាគឺ​នាងនិងនិសា ទៅអាមេរិកមានពេលខ្លី ព្រោះត្រូវប្រញ៉ាប់វិលមកខ្មែរជួបជុំគ្នាវិញ ។

 ការនាំប្ដីចេញទៅអាមេរិកលើកនេះរបស់សុគន្ធ និសា ក៍មិនខុសពីលើកមុនៗដងដែរ ពោលគឺតារាជិតដិត និងFan  ក្រៅពីជូនពរឲ្យនាងមានសុវត្ថិភាពល្អទាំងទៅនិង​មកនោះក៍​មាន​អ្នកចង់​ឲ្យនាងបានសម្រេចបំណងធំមួយទៀតនោះគឺការផ្ដល់កំណើត​កូនលើកដំបូងលើ​ដីអាមេរិកដើម្បីឲ្យស្នេហានាងកាន់តែមានភាពកកក់ក្ដៅថែមទៀត ខណៈដែលការចេញទៅ​កាលពីឆ្នាំមុនក្រុមតារាចម្រៀងហង្សមាសភាគច្រើនដែលជូនពរនាងឲ្យពពោះលើទឹកដីអាមេរិកនោះបានត្រឹមខកចិត្តព្រោះពេលនាងមកខ្មែរវិញនៅតែអត់ដដែល ។ចំពោះជើងនេះវិញ គេ​មិន​ទាន់អាចសន្និដ្ឋានជាមុនថាតើនិសា អាចមកវិញមានផ្ទៃពោះដូចបំណងមែន ឬនៅតែអត់​ដដែល ព្រោះតាមការអះអាងរបស់ស្រីណា គឺមានរយៈពេលខ្លីបំផុតពោលគឺដូច​ទៅអើតនៅ​អា​មេរិកមួយភ្លែតអីចឹង ។

សុគន្ធ និសា បានរៀបគម្រោងយកកូនតាំងពីឆ្នាំ២០២១ ប៉ុន្ដែបានបរាជ័យ៣​លើកមក​ហើយទើបធ្វើឲ្យនាងអាចប្រឈមពិបាកយកកូនព្រោះតែរៀបការប្ដី៧ឆ្នាំ គ្មានកូន១គ្រាប់ ។ប៉ុ​ន្ដែនិសា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាមូលហេតុដែលនាងមិនអាចការភ្លាម មានកូន​ភ្លែត​ដូចគេនោះគឺដោយសារតែនាងចង់យកកូនតាមគម្រោងការច្បាស់លាស់ មិនចង់បានកូន​ដោយ​ចៃ​ដន្យ​ឡើយ។ចំណែកក្រុមគ្រួសារទាំងសងខាងបានជម្រុញឲ្យនាង​យកកូនតាំងពី​នាងរៀបការ​រួច​ភ្លាមៗម្លេះ ។

 បើតាមប្រភពថាសុគន្ធ និសា អាចពិបាកយកកូនព្រោះតែនាងពន្យាពេលយកកូន​ច្រើន​ឆ្នាំពេក ហើយរឿងនោះដោយសារតែនាងមិនចង់បាត់មុខពីការ​ច្រៀងសម្ដែងជាច្រើនខែពេល​ពពោះ និងរឿងសំខាន់មួយទៀតនាងចង់ផ្ដល់កំណើតកូនដំបូងលើដីអាមេរិក ពោលគឺកើត​ភ្លាម បានសញ្ជាតិអាមេរិកភ្លែត ទើបឥឡូវដល់វេលាត្រូវយកកូនបែជាមិនបានដូចចិត្តបែបនេះ ។តែនិសា ដែលមានអាយុ៤១ឆ្នាំ នោះនៅមិនទាន់អស់សង្ឃឹមទេ ព្រោះថាមិត្តភក្ដិ​របស់នាង​មាស សុខសោភា អាយុ៤៣ឆ្នាំដែលគេមិនដែលឃើញនាងពពោះ​ទាល់តែសោះស្រាប់តែ​ថ្មីៗនេះនាងប្រកាសថាមានកូនកំលោះអាយុ១៨ឆ្នាំទៅហើយ ។

 សូមបញ្ជាក់ថាក្រៅពីសុគន្ធ និសា តារាដែលជ្រើសផ្លូវសាងស្នេហាជាមួយបុរស​អា​ណិក​​​ជនខ្មែរនៅអាមេរិកមានដូចជាអ្នកនាងគឹម លក្ខិណា ,វ៉េត រតនា និងសារ៉ាយ សក្ខណា ជាដើម ។ចំពោះនិសា វិញបន្ទាប់ពីមានប្ដី៧ឆ្នាំនេះនាងមិនសូវមានបទ​ចម្រៀងល្បីៗដូច​មុន​ទៀតទេ  ដែលធ្វើឲ្យនាងពិបាករក្សារតំណែងក្នុងចំណោមតារាចម្រៀងស្រី​លំដាប់ជូរមុខនៅ​ហង្សមាស។បញ្ហានេះក៍បានធ្វើឲ្យនិសា បារម្ភខ្លាំងដែរ ប៉ុន្ដែនាងថារឿងនេះកើតមានចំពោះ​តារាទូទៅ ព្រោះថាអ្នកចម្រៀងសព្វថ្ងៃមិនផ្ដោតលើអាជីពសិល្បៈតែមួយច្រកទេ គឺមានមុខរបរ​តាម​Online ហេតុនេះហើយបានជាធ្វើឲ្យលែងសូវមានបទចម្រៀងចេញច្រើនដូចមុន ខណៈ​ដែល​រូបនាងមានមុខរបរមួយចំនួនក្រៅពីសិល្បៈមានដូចជាគ្លីនិកកែសម្រស់ ,លក់គុយទាវខ្ចប់ ,កាហ្វេ និងចេកឆឹង ជាដើម ។ដើម្បីកុំឲ្យធ្លាក់កូដខ្លាំងនិសា នាងបានផ្អាក​ថតភាពយន្ដទាំង​ស្រុង​នារយៈពេល​ប៉ុន្មាន​ឆ្នាំចុងក្រោយនេះដើម្បីយកពេលមកពង្រឹងអាជីពចម្រៀង ប៉ុន្ដែ​ហាក់​នៅទ្រឹងស្រប​ពេល​​​ដែល​ថៅកែហង្សមាសមិនចង់ឲ្យនាងដើរចេញជាលើកទី២ទេ ទើបឲ្យតំ​ណែង​ធំ​នាង​២​ព្រមគ្នាគឺជាគ្រូបង្វឹកThe Voice Kids Cambodia រដូវកាលទី៣ និងCambodian Idol Junior  រដូវកាលទី២។

 Fan ចាំមើលថាអ្នកនាងប៊ុន សុគន្ធា ហៅសុគន្ធ និសា ជោគជ័យរឿងយកកូន​នៅឆ្នាំ​២០២៤ ឬប្រឈមបរាជ័យលើកទី៤ ?

RELATED ARTICLES