Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្មេងទំ.../នើ.../ងដេ.../ញកា.../ប់គ្នា ជាប់ខ្នោះ.../១២

ក្មេងទំ…/នើ…/ងដេ…/ញកា…/ប់គ្នា ជាប់ខ្នោះ…/១២

ខេត្តតាកែវ ៖ ក្មេងទំនើង ចំនួន២ក្រុម បានកើតមានជម្លោះពាក្យសម្តីនឹងគ្នា រហូតឈានដល់អំពើហិង្សា ជិះម៉ូតូដេញវាយកាប់ចាក់គ្នាប្រសាចពេញផ្លូវ លុះក្រោយមកត្រូវបានកម្លាំងសមត្ថកិច្ច បើកប្រតិបត្តិការបង្ក្រាប ឃាត់ខ្លួនក្មេងទំនើងទាំង២ក្រុម មានគ្នាសរុប ១២នាក់ នាំយកមកចាត់ការតាមច្បាប់។

ករណីក្មេងទំនើងដេញកាប់ចាក់គ្នានេះ បានកើតឡើង កាលពីវេលាម៉ោង ១១និង១០នាទីយប់ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤ នៅចំណុចលើផ្លូវលេខ១៣២ ត្រង់ចំណុចអាហារដ្ឋានជុំមិត្ត មានទិតាំងស្ថិតក្នុងភូមិស្រែខ្វាវ ឃុំជាងទង ស្រុកត្រាំកក់។

ក្រុមក្មេងទំនើងទាំង២ក្រុម ដែលដេញកាប់ចាក់គ្នាតាមផ្លូវ និងត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបាន ចំនួន១២ នាក់ រួមមាន ៖

ក្រុមទី១-មានគ្នាចំនួន៩នាក់ ជិះម៉ូតូ ចំនួន៥គ្រឿង រួមមាន ទី១-ឈ្មោះអ៊ុង ដាវីត ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិមឿងចារ្យ ឃុំជាងទង ស្រុកត្រាំកក់ ជិះម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩។ ទី២-ឈ្មោះអ៊ិត ណាលិ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិមឿងចារ្យ ឃុំជាងទង ស្រុកត្រាំកក់ (ជាអ្នកជិះពីក្រោយ)។ ទី៣-ឈ្មោះអឿន មីនា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិមឿងចារ្យ ឃុំជាងទង ស្រុកត្រាំកក់ ជិះម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ឆ្នាំ២០២២ (ជិះម្នាក់ ឯង)។ ទី៤-ឈ្មោះស៊ឹម ស៊ីតារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិមឿងចារ្យ ឃុំជាងទង ស្រុកត្រាំកក់ ជិះម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៍ស ឆ្នាំ២០១២ (ជិះម្នាក់ឯង)។ ទី៥-ឈ្មោះសាន បញ្ញា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិមឿងចារ្យ ឃុំជាងទង ស្រុកត្រាំកក់ ជិះម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៍ខ្មៅ ស៊េរីឆ្នាំ២០១៦។ ទី៦-ឈ្មោះចាន់ ចនតូនី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិមឿងចារ្យ ឃុំជាងទង ស្រុកត្រាំកក់ (ជាអ្នកជិះពីក្រោយ)។ ទី៧-ឈ្មោះម៉េត សារាជ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិតាកឹម ឃុំតាភេម ស្រុកត្រាំកក់ (ជាអ្នកកាន់កាំបិត)។ ទី៨-ឈ្មោះសែ ចាន់វឌ្ឍនា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិសំរោង ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ជិះម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៨។ និងទី៩-ឈ្មោះសាយ ចាន់មីនា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិសំរោង ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ (ជាអ្នកជិះពីក្រោយ)។

ក្រុមទី២-មានគ្នាចំនួន៣នាក់ រួមមាន ទី១-ឈ្មោះមែ ម៉ានិត ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាងកាត់សក់ រស់នៅភូមិត្រពាំងសោម ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់។ ទី២-ឈ្មោះរុំ ភារ៉ូត ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាងម៉ាស៊ីនត្រជាក់ រស់នៅភូមិពាក់បង្អោង ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ និងទី៣-ឈ្មោះជា ចិណ្ណា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិអង្គត្រាវ ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់។ ទាំង៣នាក់ ជិះម៉ូតូ ចំនួន១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៤។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង១១និង១០នាទីយប់ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤ នៅចំណុចលើផ្លូវលេខ១៣២ មានករណីហិង្សាដោយចេតនាមួយ បង្កឡើងដោយក្មេងទំនើងចំនួន២ក្រុម មានគ្នាចំនួន១២នាក់ ជិះម៉ូតូចំនួន៦គ្រឿង ប្រដាប់ដោយ កាំបិត បានធ្វើសកម្មភាពជិះម៉ូតូដេញកាប់គ្នា ទិសដៅពីកើត ទៅលិច រួចបត់តាមផ្លូវកៅស៊ូទៅវត្តព្រៃស្បាត លុះជិះដល់ចំណុចអាហារដ្ឋានជុំមិត្ត ស្ថិតក្នុងភូមិស្រែខ្វាវ ឃុំជាងទង ស្រុកត្រាំកក់ ក្រុមទី១ បានបត់ចូលទៅក្នុងអាហារដ្ឋាន ចំណែកក្រុមទី២ ជិះម៉ូតូដេញតាមទៅដល់ក្នុងអា ហារដ្ឋាននោះដែរ រួចបានធ្វើសកម្មភាពប្រតាយប្រតប់គ្នា ប៉ុន្តែមិនបណ្តាលឱ្យភាគីណារងរបួសធ្ងន់ឡើយ។ ឃើញដូច្នេះ ម្ចាស់ហាងបានបិទទ្វារ និងប្តឹងរាយការណ៍ជូនសមត្ថកិច្ចជួយអន្តរាគមន៍តែម្តង។

បន្ទាប់ពីទទួលបានសេចក្តីរាយការណខាងលើ កម្លាំងសមត្ថកិច្ចជំនាញស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋ បាលជាងទង និងប៉ុស្តិ៍រដ្ឋបាលត្រពាំងធំខាងជើង បានចុះធ្វើអន្តរាគមន៍ភ្លាមៗ ទៅដល់កន្លែងកើតហេតុ ដោយធ្វើការឃាត់ខ្លួនបានក្មេងទំនើងទាំង២ក្រុម សរុបចំនួន១២នាក់ ម៉ូតូ០៦គ្រឿង និងកាំបិតចុងស្រួច ចំនួន១ដើម។នៅចំពោះមុខសមត្ថកិច្ច ក្រុមក្មេងទំនើងទាំង២ក្រុម បានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពដេញវាយកាប់ចាក់គ្នាប្រាកដមែន មូលហេតុដោយមានទំនាស់ពាក្យសម្តីជាមួយគ្នា។

ក្រុមក្មេងទំនើងទាំង១២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្ត តាមនីតិវិធី៕

RELATED ARTICLES