Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចិនបើកឡានបុ.../កខ្មែរ សង២ពាន់ដុល្លារ

ចិនបើកឡានបុ…/កខ្មែរ សង២ពាន់ដុល្លារ

ភ្នំពេញ ៖ ស្ត្រី២នាក់ ជិះម៉ូតូដឹកគ្នាតាមផ្លូវសុខៗ ស្រាប់តែមានរថយន្តទំនើប ១គ្រឿង បើកបត់ត្រឡប់ក្រោយ ជ្រុលមកបុកម៉ូតូ ពេញទំហឹង បណ្តាលឱ្យស្ត្រីជាអ្នកបើកម៉ូតូ រងរបួសធ្ងន់ និងត្រូវបានរថយន្តសង្គ្រោះ ដឹកនៅកាន់មន្ទីរពេទ្យភ្លាមៗ។

 ហេតុការណ៍នេះ កើតឡើង កាលពីវេលាម៉ោង៥និង៤០នាទីទៀបភ្លឺ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវព្រះមុនីវង្ស កែងផ្លូវលេខ២៣២ ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញស្ត្រី ២នាក់ ជិះម៉ូតូ ១ គ្រឿង ម៉ាកហុងដា គុប ពាក់ស្លាកលេខ ភ្នំពេញ 1Z-2525 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងទិស ដៅពីជើង មកត្បូង លុះធ្វើដំណើរមកដល់កែងផ្លូវលេខ២៣២ ក៏មានបុរសជាជនបរទេសម្នាក់ បើករថយន្តទំនើប ១គ្រឿង ម៉ាក Toyota ALPHARD ពណ៌ស ពាក់ស្លាកលេខ កម្ពុជា KAIXIN11 ធ្វើដំណើរក្នុងទិសដៅបញ្ច្រាសគ្នា បានបត់ត្រឡប់ក្រោយ រួចជ្រុលបុកម៉ូតូស្ត្រីរងគ្រោះ ពេញទំហឹង បណ្តាលឱ្យរងការខូចខាតម៉ូតូ និងរថយន្ត ចំណែកស្ត្រីជាអ្នកបើកបរម៉ូតូ រងរបួសធ្ងន់ រីឯស្ត្រីជាអ្នករួមដំណើរ រងរបួសស្រាល ហើយភ្លាមៗនោះ ត្រូវបានរថយន្តសង្គ្រោះ ដឹកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។

ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញនគរបាលចរាចរណ៍ផ្លូវគោក ខណ្ឌ៧មករា បានចុះមកដល់ទីតាំងកើត ហេតុ ធ្វើការសម្របសម្រួលឱ្យភាគីទាំង២ ចរចាគ្នា ដោយភាគីរថយន្ត ព្រមចេញថ្លៃសងការខូចខាត ចំនួន២ពាន់ដុល្លារ ទៅភាគីម៉ូតូរងគ្រោះ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

RELATED ARTICLES