Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស្នងការបំភ្លឺ រឿងប៉ូលិសចរាចរណ៍ឃា.../ត់ឡានតាក់ស៊ី

ស្នងការបំភ្លឺ រឿងប៉ូលិសចរាចរណ៍ឃា…/ត់ឡានតាក់ស៊ី

ខេត្តបាត់ដំបង ៖ បុរសជាអ្នកបើកបររថយន្តតាក់ស៊ីម្នាក់ ត្រូវបានសមត្ថកិច្ចចរាចរណ៍ ឃាត់សាកសួរ និងហៅចុះមកអប់រំ រឿងបិទកញ្ចក់រថយន្តពណ៌ខ្មៅ តែមិនព្រមចុះ បែរជាបង្ហោះវីដេអូ ក្នុងបណ្តាញសង្គម ធ្វើឱ្យមហា ជនមានការភាន់ច្រឡំទៅលើសមត្ថកិច្ច ត្រូវបានសមត្ថកិច្ចកោះហៅទៅបំភ្លឺ និងធ្វើការអប់រំណែនាំ។

បុរសដែលត្រូវសមត្ថកិច្ចកោះហៅចូលខ្លួនបំភ្លឺ មានឈ្មោះ ឆន នឿម ភេទប្រុស មុខរបររត់តាក់ស៊ី និងជាម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ Chan Noeurm។

គួររំលឹកថា កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ម្ចាស់គណនីហ្វសប៊ុក ឈ្មោះ Chan Noeurm បានបង្ហោះវីដេអូឃ្លីបមួយ បង្ហាញពីសកម្មភាពកម្លាំងសមត្ថកិច្ចចរាចរណ៍ខេត្តបាត់ដំបង ស្ទាក់ឃាត់រថយន្តរបស់ខ្លួន សួរនាំពីរឿងបិទកញ្ចក់រថយន្តពណ៌ខ្មៅ ដោយសមត្ថកិច្ចព្យាយាមហៅឱ្យខ្លួនចុះពីលើរថយន្ត ដើម្បីទៅស្តាប់ការអប់រំណែនាំ ពីរឿងបិទកញ្ចក់ខ្មៅ តែត្រូវបុរសជាអ្នករត់តាក់ស៊ីខាងលើ មិនព្រមចុះពីលើរថយន្ត តាមការអញ្ជើញរប ស់សមត្ថកិច្ចនោះឡើយ និងថែមទាំងយកវីដេអូឃ្លីបនោះ មកបង្ហោះជាសាធារណៈ តាមបណ្តាញសង្គមទៀតផង ធ្វើឱ្យ មានការយល់ច្រឡំ និងរិះគន់ថា សមត្ថកិច្ចចរាចរណ៍ កោសរូសរកលុយអ្នករត់តាក់ស៊ី។

ជុំវិញករណីខាងលើនេះ កាលពីព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចេញសេចក្តីបំភ្លឺមួយ ដោយបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ ម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ Chan Noeurm ដែលមានឈ្មោះពិត ឆន នឿម ភេទប្រុស បានធ្វើការបំភ្លឺចំពោះព័ត៌មានដែលរូបគាត់បានបង្ហោះផ្សព្វផ្សាយជាឃ្លីបវីដេអូក្នុងគណនីហ្វេសប៊ុក របស់គាត់ កាល ពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ដែលការបំភ្លឺនេះ ម្ចាស់គណនី បានទទួលស្គាល់ថា រូបគាត់ពិតជាបានប្រព្រឹត្តមិនត្រឹមត្រូវមកលើសមត្ថកិច្ចដែលកំពុងបំពេញការងារស្របតាមតួនាទីនិងភារកិច្ច ហើយរូបគាត់ថែមទាំងបានថតរូបភាពវីដេអូ បង្ហោះនៅក្នុងបណ្តាញសង្គម បង្កឱ្យមានការយល់ច្រឡំពីមហាជន និងអ្នកប្រើប្រាស់បណ្តាញសង្គម មកលើសមត្ថកិច្ចថែមទៀត។

ក្រោយពីធ្វើការបំភ្លឺ និងបានស្វែងយល់នូវកំហុសឆ្គងដែលបានប្រព្រឹត្តិចំពោះសមត្ថកិច្ចកាលពីថ្ងៃមុនរួចមក បុរសឈ្មោះឆន នឿម បានសន្យាថា ឈប់ធ្វើសកម្មភាពបែបនេះបន្តទៀត ហើយសមត្ថកិច្ច បានធ្វើកំណត់ ហេតុអប់រំណែនាំ និងឱ្យគាត់ធ្វើការសហការជាមួយសមត្ថកិច្ច និងបានអនុញ្ញាតឱ្យបុរសរូបនោះ វិលត្រឡប់ទៅមូលដ្ឋានវិញ នៅថ្ងៃដដែលនោះ៕

RELATED ARTICLES