Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឡានគេចជង្ហុក ក្រឡា.../ប់ចាក់ផ្លែឈើចោល

ឡានគេចជង្ហុក ក្រឡា…/ប់ចាក់ផ្លែឈើចោល

ខេត្តព្រៃវែង ៖ រថយន្តទ្រុងធុនធំ ដឹកផ្លែឈើ ១គ្រឿង បើកគេចជង្ហុក បណ្តាលឱ្យក្រឡាប់ផ្ងារជើង ចាក់ផ្លែឈើចោលពេញផ្លូវ សំណាងល្អមិនបង្ករបួសដល់មនុស្ស។

ករណីក្រឡាប់រថយន្តនេះ បានកើតឡើង កាលពីវេលាម៉ោង៤និង១០នាទីទៀបភ្លឺ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវជាតិលេខ៨ ស្ថិតក្នុងភូមិជ្រៃវាល ឃុំជ្រៃ ស្រុកស្វាយអន្ទរ។

តាមប្រភពប្រជាពលរដ្ឋ ដែលបានឃើញហេតុការណ៍ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តទ្រុងធុនធំ ១គ្រឿង ម៉ាកហ៊ីណូ ពណ៌សលាយខៀវ ដឹកផ្លែឈើគ្រប់ប្រភេទ បើកបរតាមបណ្តោយផ្លូវជាតិលេខ៨ ទិសដៅពីកើត ទៅលិច លុះមកដល់ត្រង់ចំណុចកើតហេតុ  ដោយសារស្ថានភាពផ្លូវមានជង្ហុក ទើបអ្នកបើកបរបួងចង្កូតគេច ម៉្យាងរថយន្តផ្ទុកផ្លែឈើពេញប្រៀបទ្រុងធ្ងន់ផង ទប់លំនឹងមិនជាប់ បណ្តាលឱ្យក្រឡាប់ចាក់ផ្លែឈើចោលពេញផ្លូវ តែសំណាងល្អមិនបង្កឱ្យមានមនុស្សណាម្នាក់រងគ្រោះថ្នាក់ឡើយ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យជាក់ស្តែង ឱ្យម្ចាស់រថយន្ត ថៅកែផ្លែឈើ រករថយន្តមកសាង ផ្លែឈើ និងឱ្យរករថយន្តស្ទូចរថយន្ត យកទៅជួសជុលដោយខ្លួនឯង៕

RELATED ARTICLES