Thursday, September 19, 2024
Homeតារាខ្មែរវណ្ណដា ៖បា.../ត់ដៃស្ដាំ បានដៃអូន

វណ្ណដា ៖បា…/ត់ដៃស្ដាំ បានដៃអូន

ភ្នំពេញ៖តារាចម្រៀងរ៉េប វណ្ណដា កាន់តែបង្ហាញភាពផ្អែមល្ហែមស្នេហ៍​ជាមួយស្រីក្មេង​នាង​Lauryn ពីមួយថ្ងៃទៅមួយថ្ងៃមិនចាញ់តារារ៉េបងួន ចាន់ដេវីត -ទេព បូព្រឹក្ស ឡើយ ក្រោយ​តារារ៉េប របស់ផលិតកម្មបារមី រូបនេះបង្កាត់ភ្លើងស្នេងហាជាមួយស្រីស្រស់ជាង១ឆ្នាំ ។ដើម្បី​ឲ្យ​សង្សារកាន់តែទុកចិត្តនិងកុំឲ្យស្រីផ្សេងៗតាមញ៉ែ នាងLauryn បានឲ្យវណ្ណដា អោបថើប ស្អិតល្មូត​នាង​ជាសាធារណៈតែម្ដងដែលសកម្មភាពនោះធ្វើឲ្យមាន​ការទាក់ ទាញនៅ​លើបណ្ដា​ញ​​សង្គម​ហើយមនុស្សប្រុសជាច្រើនបានសរសើរវណ្ណដា ថាពូកែរកបានសង្សារ​សាច់សខ្ចី​ញេញ​តែម្ដង ។ប្រភពបានឲ្យដឹងថាចំណងស្នេហានេះត្រូវបានក្រុមគ្រួសារវណ្ណដា និងនាង​Lauryn គាំទ្រ ប៉ុន្ដែ​គ្មានដំណឹងពួកគេគ្រោងដឹកដៃគ្នាចូលរោងការនៅពេលណាឡើយ បើទោះ​ជាសង្សារថ្មី​របស់តារារ៉េប រូបនេះធ្លាប់បានទៅដល់ផ្ទះលោកនៅកំពង់សោម ជាញឹកញាប់ក្ដី ។

 គួរបញ្ជាក់ថាវណ្ណដា ជាតារារ៉េប លំដាប់ជូរមុខគេនាពេលបច្ចុប្បន្នដែលប្រជែងទីផ្សារ​ចម្រៀងយ៉ាងស្វិតស្វាញជាមួយងួន ចាន់ដេវីត ប៉ុន្ដែតាមប្រភពពីអ្នកដឹកនាំការប្រគុំតន្ត្រី​បាន​បង្ហើបឲ្យដឹងថាវណ្ណដា មានតម្លៃខ្លួនខ្ពស់ជាងដេវីត ព្រោះបទចម្រៀងលោកមានViews ច្រើន​ជាង ទោះជាតារាជក់បារីជាប្រចាំវណ្ណដា បានបាត់ដៃស្ដាំរបស់ខ្លួនគឺលោកសង្ហារ ទៅចូលទ្រនុំ​Galaxy  ដែលធ្វើឲ្យពិបាកវាយលុកទីផ្សារចម្រៀងរ៉េប ខ្លាំងដូចមុន ប៉ុន្ដែគេឃើញតារាចាក់​សាក់​​រូបនេះមិនធ្លាក់ចុះព្រោះអត់ដៃគូចម្រៀង នោះទេ ព្រោះពេលនេះលោកកំពុងមានក្ដីសុខ​បានថ្នាក់ថ្នមដៃអូនសាច់សខ្ចីដូចបណ្ដូលចេកនាងLauryn យ៉ាងកក់ក្ដៅ បន្ទាប់ពី​លោកបាន​ចែកផ្លូវជាមួយ​នាង​Nam ។

 អ្នកយកព័តមានយើងមិនអាចទាក់ទងវណ្ណដា បានទេ ព្រោះគ្មានលេខ ខណៈអ្នកទី​ផ្សារ​​ផលិត​​កម្ម​បារមី មាន ល័ក្ខខណ្ឌសាំញាំច្រើនចំពោះសារព័តមានដែលសម្ភាសន៍​តារារបស់​ខ្លួន​។យ៉ាងណាវណ្ណដា ពេលនេះត្រូវគូស្នេហ៍ថ្មីតាមស្អិតគ្រប់ជំហ៊ានតែម្ដង ហើយគេឃើញថា​ក្រោ​យ​ពួក​គេចាប់ដៃគ្នាជាង១ឆ្នាំនេះវណ្ណដា ហាក់កាន់តែមានយីអ៊ុនល្អ ព្រោះបានធ្វើBA ក្រុមហ៊ុន​ធំៗ​ជាបន្ដបន្ទាប់ ពោលគឺមិនចាញ់ងួន ចាន់ដេវីត ឡើយ ។

គួរបញ្ជាក់ថាទោះក្រៅពីវណ្ណដា និងងួន ចាន់ដេវីត ដែលអុកឡុកទីផ្សាររ៉េប នោះ​បច្ចុ​ប្បន្ន​មានតារាចម្រៀងអា ជីពកាន់តែច្រើនបានផលិតវិស័យមួយនេះ បើទោះជាចង្វាក់រ៉េប គ្មានប្រភពច្បាស់លាស់ក្ដី ។លោកព្រាប សុវត្ថិ ,ខេមរៈ សិរីមន្ដ ,ឡេង តារា(ខ្មែរ១ជីវិត)ទេព ពិសិដ្ឋ ,ចាន់ សុបញ្ញា ,សុវត្ថិ មុនីវណ្ណ និងពេជ្រ សោភា ជាដើមសុទ្ធតែធ្លាប់ច្រៀងរ៉េប បើ​ទោះ​ជាមានតារាខ្លះសាកល្បងបានតែ១ប្រាវក៍បាត់ទៅវិញក៍ដោយ ។សម្រាប់វណ្ណដា វិញនៅឆ្នាំ​២០២៤ នេះលោកលេចធ្លោរឿងស្នេហាជាមួយនាងLauryn ច្រើនជាងចម្រៀង ហើយការ​បញ្ចេ​ញ​ស្នេ​ហា​ជាសាធារណៈនេះ នាំឲ្យស្រីផ្សេងៗទៀតលែងហ៊ានតាមស្នេហ៍ស្និតតារារ៉េប ល្បី​ឈ្មោះ​ម្នាក់នេះទៀតហើយព្រោះខ្លាចស្រីក្មេងឆេះដុំ ។ប៉ុន្ដែយ៉ាងណាគ្មានដំណឹងថាវណ្ណដា គ្រោង​បណ្ដុះឬបង្ហាត់នាងLauryn ឲ្យក្លាយជាតារារ៉េប ដូចខ្លួនដើម្បីចាប់ដៃគូគ្នា​នៅលើឆាក​ដូចងួន ចាន់ដេវីត និងទេព បូព្រឹក្ស ឡើយ  បើទោះជាមានFan ជម្រុញឲ្យសង្សារវណ្ណដា ​ចាប់ជំនាញ​ជា​តារា​រ៉េប ដូចប្រុសស្នេហ៍នាងក្ដី ។

 ក្រៅពីវណ្ណដា តារាប្រុសដែលបង្ហាញគូស្នេហ៍ជាចំហ តែគ្មានដំណឹង​រៀប​ការមាន​ដូច​ជា​លោកចាន់ សុបញ្ញា ,នាយព្រែក និងខេម ជាដើម ៕

RELATED ARTICLES