Friday, September 20, 2024
Homeតារាខ្មែរសុខ ស្រីនាង ៖ជម្រះមន្ទិលសង្ស័យ

សុខ ស្រីនាង ៖ជម្រះមន្ទិលសង្ស័យ

ភ្នំពេញ៖អ្នកមេម៉ាយរូបស្រស់សុខ ស្រីនាង បានបាត់មុខពីលើឆាកតន្រ្ដីជាង៣ឆ្នាំមកហើយ ពោលគឺតាំងពីអំឡុងផ្ទុះកូវីដម្លេះ ខណៈដែលនៅលើបណ្ដាញសង្គមនាងផ្ដាច់ខ្លួន​១ឆ្នាំគត់​ពោលគឺតាំងពីចុងខែមេសា ឆ្នាំ២០២៣ ហើយចេញមុខម្ដងចុងខែមេសា ឆ្នាំ២០២៤ ក្នុងពិ​ធីមង្គលការប្អូនប្រុសរបស់នាង ហើយក៍បាត់ខ្លួនទៅវិញឈឹងម្ដងទៀត។យ៉ាង​ណាដោយសារ​តែមានពាក្យចចាមអារ៉ាម ជុំវិញការសង្ស័យថាស្រីនាង លាក់ខ្លួនព្រោះមានប្ដី ឬខ្លះសង្ស័យ​ថា​នាងមានកូន និងខ្លះខ្សឹបខ្សៀវគ្នាថានាងត្រូវគូស្នេហ៍ហួងហែងនោះទើបម្ដងនេះ​លាក់មុខ​បាន​តែ​៣ខែគត់ ពោលគឺនៅចុងខែកក្កដា ឆ្នាំ២០២៤ នាងក៍បានបង្ហាញខ្លួនសារជាថ្មីតាមរយៈ​ការ​ប្រើ​​ជីវិត​ជានាទីម្នាក់សាមញ្ញដើរលេងនៅសួនបុរីប៉េង ហួត បឹងស្នោ ហើយតាមព័តមាន​ថា​នាង​​​ក៍មាន​ផ្ទះ​រស់នៅបុរីមួយនេះផងដែរ ។ស្រីនាង មានអ្នកបើករថយន្ដជូន  ហើយការចេញ​មុខមកម្ដង​ទៀត​​​នៅលើបណ្ដាញសង្គមរបស់ស្រីនាង លើកនេះសំខាន់ជាងរាល់ដង ព្រោះ​អាច​ជម្រះ​ការ​សង្ស័​យ​ទាំងឡាយដែលថានាងលែងចេញមុខ ព្រោះមានគេបិទសិទ្ធិ ។ប៉ុន្ដែ​នៅលើបណ្ដាញសង្គមស្រីនាង អត់និយាយអ្វីទាំងអស់ ហើយក៍មិនបានសន្យា​វិល​មករក​អាជីពចាស់តាមFan ចង់បានដែរ ។តែគេចាប់អារម្មណ៍ថានាងនៅតែមានសម្រស់​ស្អាត​បែប​ធម្មជាតិ និងមិនមានផ្ទៃពោះដូចគេសង្ស័យនោះទេ ។

 សុខ ស្រីនាង លែងទទួលការឡើងច្រៀងសម្ដែងលើឆាកតន្ត្រីទាំង​ឡាយតាំងពី​ឆ្នាំ​២០២១ ដោយគ្មានមូលហេតុទើបធ្វើឲ្យមានការលេចឭជាច្រើនថានាងលែងកាន់ក្បាលមីក្រូ ព្រោះតែគូស្នេហ៍នាងជាមន្រ្ដីធំហាមឡើងឆាក។តែភ្លាមៗនោះលោកអេកូ វ៉ាក់សង អ្នកដឹក​នាំ​សម្ដែងនៅហង្សមាសចេញមុខការពារស្រីនាង ថាមូលហេតុដែលនាងឈប់ច្រៀងគ្មានរង​សម្ពា​ធ​​ពីអ្នកណាទេ ប៉ុន្ដែមកពីនាងរវល់ជាប់រកស៊ី តែលោកមិនបង្ហើបថាស្រីនាង ចាប់ មុខ​របរអ្វី ហើយហាងនាងនៅម្ដុំណាឡើយ ។យ៉ាងណាគេកត់សម្គាល់ថាមុនដើរចេញពី​អាជីព​ចាស់​ស្រីនាង បានដើរកម្សាន្ដនៅបរទេសជាញឹកញាប់ទាំងនៅប៉ែកអាស៊ី និងអ៊ឺរ៉ុប ហើយអា​ជីព​សិល្បៈរបស់នាងនាពេលនោះក៍កំពុងតែហក់ឡើងគូសមផងដែរ ព្រោះត្រូវថៅកែហង្ស​មាស​ផ្ដល់តំណែងជាគណៈកម្មការCambodian Idol Junior រដូវកាលទី១ ហើយនាងច្រៀង​Concerts ធំៗតម្លៃខ្លួនឡើងជាង១ពាន់ដុល្លារ។គេ​ប្រមាណថារយៈពេលជាង៣ឆ្នាំ​ដែល​នាង​លែងឡើងលើឆាកតន្រ្ដីក៍ខាតលុយពីសិល្បៈច្រើនម៉ឺនដុល្លារដែរ ប៉ុន្ដែនាងហាក់មិន​ក្វល់ពី​ការប្រកួតប្រជែងទីផ្សារចម្រៀង ឬនឹងប្រឈមធ្លាក់កូដហៅលែងឭនោះឡើយ ។

 គួរបញ្ជាក់ថានៅក្នុងពិភពសិល្បៈតារាស្រីស្អាតៗដែលកំពុងតែល្បីភាគច្រើនគឺដោយសារតែនាងរងសម្ពាធពីគូស្នេហ៍ដែលជាអ្នកមានឥទ្ធិពល ក៍បង្ខំចិត្តដើរចេញពីសិល្បៈតែម្ដង ហើយក្រោយលែងលេងសិល្បៈ​តារា​ទាំង នោះមួយចំនួនរស់នៅស្ដុកស្ដមលើគំនរទ្រព្យ​មហា​សាលដែលពេលបង្ហាញខ្លួនមកវិញស្រាប់តែពួកគេខ្លះមានកូនធំៗដោយមិនទាំងដែលឆ្លងកាត់ជីវិតអាពាហ៍ ពិពាហ៍ ទៀតផង។​ចំពោះស្រីនាង វិញនាងបានធ្លាក់ខ្លួនមេ ម៉ាយជិត​១៤ឆ្នាំមក​នេះ ក្រោយចែកផ្លូវលោកស៊ី សុវត្ថិ កាលពីឆ្នាំ២០១០ ទាំងចម្រូងចម្រាស ប៉ុន្ដែមានតែនាងគត់​ដែលជាតារាពូកែលាក់​គូ​ស្នេហ៍ថ្មីបានយូជាងគេពោលគឺអត់ដែលបណ្ដើរ​ប្រុសស្នេហ៍​ជាសា​ធារ​ណៈម្ដងណា ឡើយ ក្នុង​រយៈពេលជិត១ទសវត្សន៍កន្លះមកនេះ។គេជឿរថាស្រីនាង ដែលមាន​សម្រស់ផូផង់ម្នាក់នេះ​មិន​ទុកបេះដូងឲ្យនៅទំនេរទេ គ្រាន់តែនាងមិនចង់បង្អួតភាពផ្អែម​ល្ហែម​ស្នេហ៍​ជា​ចំហ ប៉ុណ្ណោះ ។ ក្រៅពីសុខ ស្រីនាង តារាដែលកំពុងតែល្បីហើយដើរចេញពីអាជីពចាស់មានដូចជា​នាងនឿន ចាន់ធឿន ,វ៉ាង ស្រីណូ ,VJ អាណូ ,បេប៊ី (ទៅហើយមកវិញ),វ៉ាន់ សម្ផស្ស និង​ស្រីស្អាតគីម ហួរ ជាដើម។ប្រភពបានឲ្យដឹងថាស្រីនាង នៅតែអាល័យអាជីពចាស់ ហើយ​ផលិតកម្មហង្សមាសក៍មិនបិទទ្វា ដែរបើនាងព្រមវិលវិញ បើទោះជានាងផុត​កុង​ត្រាច្រៀង​នៅផលិតកម្មនេះទៅហើយក្ដី ។ប៉ុន្ដែគេជឿរថាស្រីនាង វិលវិញឬបន្ដបាត់ខ្លួន​ពីឆាកតន្រ្ដីទៀត ឬ យ៉ាងណានោះគឺនៅលើការកំណត់របស់គូ​ស្នេហ៍នាងដែលជាប្រុសលាក់​មុខម្នាក់ ៕

RELATED ARTICLES