Tuesday, September 17, 2024
Homeតារាខ្មែរមាន សូនីតា ៖ចង់មានគូស្នេហ៍ បណ្ដើរដូចគេ

មាន សូនីតា ៖ចង់មានគូស្នេហ៍ បណ្ដើរដូចគេ

ភ្នំពេញ៖តារាសម្លេងតូចស្រាលដូចកូនក្មេងនាងមាន សូនីតា បង្ហាញអារម្មណ៍ច្របូកច្របល់​នា​រយៈ​ពេលចុងក្រោយនេះដែលមើលទៅនាងហាក់ចង់បានគូស្នេហ៍ដូចគេដែរ ប៉ុន្ដែជាក់ស្ដែង​នាង​បែ​​ជា​មិន​ហ៊ានបណ្ដើរ ម្ចាស់ស្នេហាទៅវិញ បើទោះជាថាលែងចង់ទៅណាម្នាក់ឯង ចង់​ទៅ​ទាំងគូក្ដី ។ការទម្លាយចង់មានស្នេហារបស់សូនីតា នេះក៍ត្រូវបានអ្នកលេងបណ្ដាញ​សង្គម​ព្រមាននាងដែរ ថា”ប្រយ័ត្នប៉ះប្រុសបោក”ដែលនេះជាការដាស់តឿន​ដល់នាងក្នុង​ពេល​ដែល​ស្រី​ស្រស់កុំពុងតែតុកស៊ិកចង់មានស្នេហានេះ។

  មាន សូនីតា ថ្លែងសារប្លែកៗដូចជាថា”ចង់ស្គាល់រសជាតិស្នេហ៍ “,”ចង់មានអ្នកនាំដើរ​លេង លែងចង់Solo ទៀតហើយ “,”ចង់មានអ្នកGood Night “…។

 តាមរយៈសារទាំងនេះFan មាន សូនីតា ភាគច្រើនចង់ឲ្យនាងសាកល្បងទៅណា​ទាំង​គូដូចគេទៅ កុំនៅរារែកចិត្តដល់ណាទៀត ប៉ុន្ដែសូនីតា បានគ្រាន់តែ”ចង់ “ប៉ុណ្ណោះ ពោលគឺ​មិន​ហ៊ានធ្វើតាមក្ដីស្រម៉ៃរបស់ខ្លួនឡើយ ។

 ទោះជាមាន សូនីតា បង្ហាញអារម្មណ៍ឯកោបែបនេះក្ដី ប៉ុន្ដែទាំងនេះអាចគ្រាន់តែនាង​ចង់​Drama ប៉ុណ្ណោះ ព្រោះក្នុងជំនួបជាមួយអ្នកយកព័តមានយើងកន្លងមកនាង​ធ្លាប់ប្រាប់ថា​មានម្ចាស់ចិត្តហើយ ប៉ុន្ដែស្នេហារបស់នាងស្ថិតក្នុងតំណាក់កាលនៅស្វែងយល់ចិត្តគ្នា មិន​ទាន់​អាចកំណត់ពីពេលវេលារៀបការនៅពេលណាបានទេ ។សូនីតា ក៍មិនបង្ហើបថាម្ចាស់​ស្នេហារបស់នាងជាអ្នកណាដែរ ខណៈដែលជិត១០ឆ្នាំមកនេះមានដំណឹងថាមន្រ្ដី​គយវ័យ​ចំ​ណាស់ម្នាក់បានតាមស្នេហានាងយ៉ាងប្រកិតបំផុត រហូតលោកហ៊ានផ្គាប់ចិត្តដល់ស្រីស្អាត​គ្រប់​បែបយ៉ាងឲ្យតែនាងព្រមប្រគល់ប្រាណទៀតផង ។តែបុរសដែលសូនីតា ទុកចិត្តជាងគេ​ហើយហ៊ានទៅដើរលេងនៅក្រៅស្រុកតែ២នាក់ ផឹកតែសាសងគ្នាមើលថ្ងៃរះដូចគូស្នេហានោះ​គឺមាន​តែ​លោកម៉ានិត ម្នាក់ប៉ុណ្ណោះ បើទោះ​ជាអតីតតារាចម្រៀងហង្សមាសរូបនោះបាន​ប្រកាសថា​ចាត់​​ទុកនាងដូចជាបងស្រីក៍ដោយ ។

  មានសូនីតា ត្រូវបានគេចាត់ទុកថានាងហ៊ឺហាមិនចាញ់កូនសេដ្ឋនីនោះទេ ព្រោះដើរ​កម្សាន្ដ ចាយលុយ នៅទ្វីពអាស៊ី និងអ៊ឺរ៉ុប ដោយជិះយន្ដហោះកៅអីសុទ្ធតែលំដាប់Business Class  ទៀតផង បើទោះជាយូៗគេឃើញនាងចេញថតរឿងមួយៗក្ដី ។ចំណុចទាំងនេះហើយ​ដែល​ធ្វើឲ្យសូនីតា ត្រូវគេសង្ស័យថានាងមានគូស្នេហ៍នៅក្រោយខ្នងជ្រោមជ្រែង តែស្រីស្អាត​បែជា​ថ្ងូរអត់ដៃគូនាំដើរលេងដូចគេទៅវិញ ខណៈដែលសព្វថ្ងៃនាងមានផ្ទះវីឡារ និងជិះរថ​យន្ដ​​​ទំ​នើបៗ រួមទាំងមានហាង៣តំណើរការតំណាលគ្នាគឺហាងក្រម៉ា ,ហាងកាត់ដេរ និងហាង​កាហ្វេ “ណ” ។សូនីតា ថាអាជីវកម្មរបស់នាងខាងលើនេះនៅតែតំណើរការជាធម្មតា បើទោះ​ជា​បច្ចុ​ប្ប​ន្ន​សេដ្ឋ​កិច្ចមិនសូវល្អ និងនៅលើបណ្ដាញសង្គមគេឃើញ​នាងថាចង់ទៅលេង​កាណា​ដា ។

 សូមបញ្ជាក់ថានៅឆ្នាំ២០២៤ នេះតារាដែលធ្លាប់លាក់លៀមរឿងស្នេហាបាន​ងាក​មក​បង្ហាញម្ចាស់ស្នេហ៍ជាចំហជាបន្ដបន្ទាប់ ព្រោះតែពួកគេដល់វ័យត្រូវរៀបការ និងយកកូន លែង​អាច​លាក់លៀមបានតទៅទៀត ។ប៉ុន្ដែក្រៅពីសូនីតា តារាដែលនៅតែលាក់មុខប្រុស​ស្នេហ៍​មាន​​ដូច​​ជាសុខ ពិសី ,សុខ សោម៉ាវត្តី ,កែវ និសា ,យូរី,ថន លក្ខិណា ,តន់ ច័ន្ទសីម៉ា ,រ៉េត ស៊ូ​ហ្សា​ណា និង​វី ឌីណែត ជាដើម ។ចំពោះសូនីតា វិញបើនាងព្រមបណ្ដើរគូស្នេហ៍ជា​សាធារ​ណៈ​​ដូចគេ​មែន នោះដំណឹងថានាងមានស្រីភេទតាមស្នេហាច្រើន​ជាងប្រុសអាចនឹងចាប់ផ្ដើម​កាត់​បន្ថយ​បានខ្លះៗ​ជាមិនខាន ៕

RELATED ARTICLES