Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមសិស្សគេចសាលា បង្ហោះ.../ម៉ូតូ ប៉ូលិសចា.../ប់ឲ្យដុ.../សប.../ង្គន់

សិស្សគេចសាលា បង្ហោះ…/ម៉ូតូ ប៉ូលិសចា…/ប់ឲ្យដុ…/សប…/ង្គន់

ខេត្តកំពង់ចាម ៖ ក្មេងទំនើងជាសិស្សសាលា ចំនួន២នាក់ គេចម៉ោងរៀនសូត្រ ទៅដើរលេង និងថែមទាំងបង្ហោះម៉ូតូ នៅតាមផ្លូវសាធារណៈយ៉ាងអនាធិបតេយ្យ ត្រូវបានសមត្ថកិច្ចល្បាតប្រទះឃើញ ឃាត់ខ្លួនយកមកអប់រំណែនាំ ឱ្យធ្វើអនាម័យ ដុសបង្គន់នៅក្នុងប៉ុស្តិ៍ប៉ូលិស ទុកជាការព្រមាន។

ករណីបង្ក្រាបក្មេងទំនើងបង្ហោះម៉ូតូនេះ បានធ្វើឡើង កាលពីរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ នៅចំណុចផ្លូវលំក្បែររោងចក្រ ទឹកកក សុខ ហេង ស្ថិតក្នុងភូមិជើងឡង សង្កាត់សួង ក្រុងសួង។

ក្មេងទំនើងទាំង២នាក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន ទី១-ឈ្មោះខន ម៉េងឃាង ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស មានលំនៅ ភូមិរកាឃ្នួចជើង ឃុំជីគរ ស្រុកត្បូងឃ្មុំ និងទី២-ឈ្មោះធឿន សុធារិទ្ឋ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស មានលំនៅ ភូមិកៀនរូង សង្កាត់វិហារលួង ក្រុងសួង។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ក្មេងទំនើងទាំង២នាក់ខាងលើ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសួង សហការជាមួយកម្លាំង ជំនាញនៃអធិការដ្ឋាននគរបាលក្រុងសួង ឃាត់ខ្លួនកាលពីរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ បន្ទាប់ពីប្រទះឃើញក្មេងទំនើង ទាំង២នាក់ខាងលើ ជិះម៉ូតូបង្ហោះ នៅចំណុចផ្លូវលំក្បែររោងចក្រទឹកកក សុខ ហេង ស្ថិតនៅភូមិជើងឡង សង្កាត់សួង ក្រុងសួង។

ក្រោយឃាត់ខ្លួនក្មេងទំនើងទាំង២នាក់ បញ្ជូនមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលក្រុងសួង សមត្ថកិច្ចបានធ្វើកិច្ចសន្យា អប់រំណែនាំ និងតម្រូវឱ្យធ្វើអនាម័យ ដុសបង្គន់ បោសជូតនៅក្នុងប៉ុស្តិ៍នគរបាល រួចអនុញ្ញាតឱ្យអាណាព្យាបាលមកធានាយកទៅអប់រំបន្តនៅផ្ទះ។

ដោយឡែកម៉ូតូ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុដកហូតរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសួង រយៈពេល៣ខែ៕

RELATED ARTICLES