Tuesday, September 17, 2024
Homeតារាខ្មែរប៉ែន ចំរ៉ុង ៖សប្បាយចិត្តខ្លាំងណាស់ បានកូន១ថែមទៀត

ប៉ែន ចំរ៉ុង ៖សប្បាយចិត្តខ្លាំងណាស់ បានកូន១ថែមទៀត

ភ្នំពេញ៖ពិធីករប៉ែន ចំរ៉ុង បានបង្ហាញអារម្មណ៍រីករាយខ្លាំងនៅពេលដែលភរិយាជាទីស្រលាញ់​របស់លោកអ្នកនាងហ៊ុន ម៉ាណេ សម្រាលបានកូនទី២ឲ្យលោកបានដូចបំណងនិងមាន​សុវត្ថិ​ភាព​ទាំងម្ដាយនិងកូន។ភរិយាលោកចំរ៉ុង អ្នកនាងម៉ាណេ សម្រាលកូនដោយធម្មជាតិ​នៅ​ថ្ងៃ​ទី៩ ខែ៨ ឆ្នាំ២០២៤ វេលាម៉ោង៣ និង៣៧នាទីទៀបភ្លឺ ។ប្រពន្ធលោកចំរ៉ុង បានចាត់ទុក​ថាសមាជិកថ្មីនេះជាកូនមាស កូនពេជ្រ ផ្កាយសំណាង  និងថាការសម្រាល​របស់នាងឈឺ​ពោះលឿន សម្រាលក៍លឿន ។នាងថាកូនម្នាក់នេះជាការមកបំពេញក្ដីសុខឲ្យគ្រួសារនាង ។ដោយឡែកលោកប៉ែន ចំរ៉ុង វិញថ្លែងថាលោករំភើបគ្មានអ្វីប្រៀបបានទេ ដែលឃើញ​ភរិយា​និងកូនមានសុវត្ថិភាព និងសុខភាពល្អទាំងពីរនាក់ ហើយអ្វីដែលលោកប៉ងគឺបាន១០០% ទៅ​ហើយ។

 យ៉ាងណាក្រៅពីទទួលបានសារជូនពរជាបន្ដបន្ទាប់នោះទាំងប៉ែន ចំរ៉ុង និងភរិយា នៅមិនទាន់ប្រាប់Fan ថាកូនទី២របស់លោកជាកូនប្រុសឬស្រីទេ គឺពួកគេចង់Surprise អ្នកជុំ​វិញខ្លួនទៅវិញ ។ប៉ុន្ដែតាមការអះអាងរបស់លោកចំរ៉ុង ថាអ្វីដែលលោកប្រាថ្នាបានឈាន​ដល់​គោលដៅទាំងស្រុងទៅហើយនោះមានន័យថាពួកគេអាចគ្មានគម្រោងយកកូនថែមក្នុងពេលដ៍ឆាប់នេះទៀតឡើយ ។

 ទោះអ្នកនាងហ៊ុន ម៉ាណេ ទើបសម្រាលកូនឲ្យលោកប៉ែន ចំរ៉ុង បាន២មែន ប៉ុន្ដែពេល​នេះពិធីកររូបសង្ហារមានកូនដល់ទៅ៣នាក់ទៅហើយ គឺកូនទី១របស់លោកជាមួយអ្នកនាង​ភិន សុដាលីស ឈ្មោះKaterina ដែលសម្រា​លកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ ។ប៉ុន្ដែកូន​ស្រី​​មានវ័យជិត៨ឆ្នាំទៅហើយលោកចំរ៉ុង នៅតែគ្មានសិទ្ធិបានជួបមុខកូនដោយផ្ទាល់ដដែល ព្រោះ​​សុដាលីស បានហាមដាច់ខាតមិនអនុញ្ញាត្តិឲ្យពិធីករចង្កាព្រែករូប​នេះបានជួបកូននាង​ដោយ​ផ្ទាល់ជាដាច់ខាតដោយសារ​តែរឿងរ៉ាវពួកគេបានចែកផ្លូវគ្នាទាំងចម្រូងសម្រាស​កាល​ពីឆ្នាំ​២០១៦ នោះ។

 គួរំលឹកថាប៉ែន ចំរ៉ុង បានរៀបការជាមួយអ្នកនាងហ៊ុន ម៉ាណេ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ហើយអ្នក​នាងម៉ាណេ សម្រាលកូនស្រីទី១ឈ្មោះចំរ៉ុង បេឡាជុតិម៉ា ហៅBell កាល​ពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០។មុនសម្រាលកូនទី២នេះអ្នកនាងម៉ាណេ បានបង្ហាញសកម្មភា ពត្រូវស្វាមីនាងលោកចំរ៉ុង ថ្នាក់ថ្នមខ្លាំងហើយនាងចាត់ទុកថាខ្លួនជានារីម្នាក់ដែលមានសំ​ណាង​​​ទៀតផង។តែសម្រាប់អ្នកនាងសុដាលីស វិញទោះជាពេលនេះនាង​មានគូដណ្ដឹង​នឹង​ត្រៀមរៀបការស្វាមីថ្មីមែន ក៍រូបនាងនៅតែមិនអាចរាប់អាន ឬប្ដូរចិត្តឲ្យលោកចំរ៉ុង បាន​ជួប​កូននាងផ្ទាល់ដដែល ទើបធ្វើឲ្យចំរ៉ុង ពេលនឹកកូនទី១ពេកលោកមានតែអោបថើប និងបី​កូន​បានត្រឹមរូបថតប៉ុណ្ណោះ ។

 សូមបញ្ជាក់ថាប៉ែន ចំរ៉ុង មិនសូវមានសកម្មភាពសម្ដែងMV និងភាពយន្ដទេ ក្រោយ​លោក​រៀបការប្រពន្ធជាង៤ឆ្នាំមកនេះ តែលោកបានចេញមុខធ្វើពិធីករជាច្រើននៅប៉ុស្ដិ៍Pnn ជាមួយពិធីករជើងថ្មីៗ។តារាសម្ដែងក្លាយជាMC ដែលមកពីខេត្តបាត់ដំបងរូប​នេះក៍ធ្លាប់​សាក​ល្បងរកស៊ីផ្នែកអចលនទ្រព្យមួយប្រាវដែរ តែបានស្ងាត់ទៅវិញ ។បច្ចុប្បន្នលោកចំរ៉ុង ស្ថិត​ក្នុង​ចំណោមពិធីករប្រុសលេចធ្លោម្នាក់ ហើយក្រោយមានប្រពន្ធនិងកូន៣នេះជីវិត​លោក​មាន​លំនឹងជាងមុន តែពេលជួបអតីតប្រពន្ធចាស់អ្នកនាងភិន សុដាលីស ដោយចៃដន្យនោះ​លោក​និងសុដាលីស នៅតែមិននិយាយរកគ្នាសូម្បីតែ១ម៉ាត់ បើទោះជាអ្នកនាងម៉ាណេ អត់ដែល​ហាម​ប្ដីរាប់អានអតីតប្រពន្ធទី១ ក្ដី ៕

RELATED ARTICLES