Tuesday, September 17, 2024
Homeតារាខ្មែរតារា៦ដួង សម្រស់ទាក់ទាញខ្លាំង ជាងសម្លេង

តារា៦ដួង សម្រស់ទាក់ទាញខ្លាំង ជាងសម្លេង

ភ្នំពេញ៖ក្នុងអាជីពចម្រៀង តារាល្បី ឬមិនល្បីដោយសារតែសម្លេងជាគោលសំខាន់ជាងគេ ប៉ុន្ដែ​ទន្ទឹមនិងនោះកាយវិការ អត្តចរិត និងក្រមសីលធ័មជាមួយរៀមច្បង និងមហាជនរឹតតែ​មិន​អាចខ្វះបានឡើយ ។យ៉ាងណាសម្រាប់ឆ្នាំ២០២៤ នេះគេឃើញតារា៦ដួង ដែលមាន​សម្រស់​​ទាក់​ទាញជាងទឹកដមសម្លេងរបស់ពួកគេទៅទៀត ធ្វើឲ្យម្នាក់ៗមានFan តាមហែហម​មិនចាញ់​តារា​លំដាប់ជូរមុខទេ ។

១៖រ៉េត ស៊ូហ្សាណាៈតារាមានត្រេមុខស្រដៀងកូនកាត់ជប៉ុនរូបនេះ ធ្លាប់ត្រូវបាន​គេរិះ​គន់ថានាងច្រៀងមិនកើត តែបានសម្រស់យោង។ប៉ុន្ដែក្រោយស៊ូហ្សាណា ចេញបទ”ឈប់

“និង”សង្ស័យ “ ធ្វើឲ្យអ្នកធ្លាប់មិនចេះស្ដាប់បទនាងនៅស្ងៀមវិញ ព្រោះថាហ្សាណា មានសម្លេង​​​​ម្យាងដែលសាកសមជាតារាចម្រៀងម្នាក់។សម្លេងមធ្យម រួមទាំងរូប​សម្រស់គួរឲ្យបេតីនោះ​នៅទីបំផុតហ្សាណា បានក្លាយ​ជាតារាវ័យក្មេងតែម្នាក់នៅហង្សមាស

ដែលលេចធ្លោជាងគេហើយមានទីផ្សារទាំងចម្រៀងនិងស្ពត។ប៉ុន្ដែគួរឲ្យស្ដាយដៃគូសំខាន់របស់នាងគឺសុវត្ថិ មុនី​នាគ កូនប្រុសទី២របស់លោកព្រាប សុវត្ថិ លែងស្និតស្នេហ៍នាងដូចមុនទៀតហើយ បន្ទាប់​ពីលោកស្រីឡុង ស្រីមុំ បានប្រកាសកាលពីឆ្នាំ២០២២ ថាកូនប្រុសគាត់គ្មានទំនាក់​ទំនងស្នេ​ហាជាមួយហ្សាណា ទេ ។

  ២៖SK ៖ម្ចាស់បទ”សំខាន់ច្រើននាក់” និង”រក្សាគម្លាត “របស់ផលិតកម្មGenMusix រូបនេះ ក៍មានសម្លេងមធ្យមដែរ ប៉ុន្ដែសម្រស់របស់នាងពិតជាគួរឲ្យបេរី និងការតុបតែង​ខ្លួន​ពេលខ្លះស្រដៀងតារាកំពូលសម្រស់របស់កូរ៉េនាងJISOO សមាជិកក្រុម​ចម្រៀងBlackpink ។តែSk ដែលមានឈ្មោះដើមថាអៀង នោះត្រូវបានដៃគូចម្រៀងរបស់នាងលោកStep ប្រ​កាសសារភាពស្នេហានៅលើឆាកតន្រ្ដីទៅហើយ ហេតុនេះបុរសទាំងឡាយដែលលង់​សម្រស់​នាងជាងសម្លេងនោះបើចង់តាមស្នេហានាងដែរពិបាកទៅរួច ។

 ៣៖ពេជ្រ សូលីកាៈអតីតតារាចម្រៀងហាងបុប្ផាជាយដែន និងផលិតកម្មM រូបនេះរូប​សម្រស់ក៍ទាក់ទាញជាងសម្លេងដែរ ហើយក្រោយចែកផ្លូវអតីតគូដណ្ដឹងលោកគឹម ហាន ជាង​១ឆ្នាំនេះបន្សល់កូនប្រុស១នាងមិនទាន់បង្ហាញម្ចាស់ស្នេហ៍ថ្មីឲ្យប្រាកដទេ ។ពេជ្រ សូ​លីកា ឬគង់ ស្រីពេជ្រ មានយុវវ័យចូលចិត្តនាងច្រើនដោយសារតែពូកែតុបតែងខ្លួន ហើយក្រៅពី​ច្រៀង​នាង​ក៍អាចធ្វើជាតួឯកភាពយន្ដបានដែរ ព្រោះទេពកោសល្យសម្ដែងមិន​ចាញ់តារា​អា​ជីព​​ឡើយ ។

 ៤៖ទេព បូព្រឹក្សៈតារាកូន១រូបនេះល្បីឈ្មោះមិនមែនដោយសារសម្លេងទេ គឺព្រោះតែ​ក្បាច់រាំ និង​ការតុបតែងខ្លួនប្លែកៗ រួមទាំងរូបសម្រស់លេចធ្លោម្នាក់។បូព្រឹក្ស ហៅស្រីនិច្ច ព្យា​យាមរក្សារទីផ្សារចម្រៀងរបស់ខ្លួនឲ្យលោតឡើងវិញ បន្ទាប់ពីបានដកខ្លួនជាច្រើនខែតាំង​ពី​មុននិងក្រោយសម្រាលកូន ហើយពេលនេះនាងល្បីថែមទៀត ឬមិនអាចទៅរួចគឺស្ថិតនៅ​លើ​កណ្ដាប់ដៃរបស់លោកងួន ចាន់ដេវីត ព្រោះប្ដីនាងជាអ្នកធ្វើភ្លេង និងMelody ឲ្យនាងច្រៀង ។

 ៥៖យូរីៈអតីតតារាRock និងសាន់ដេរូបនេះល្បីដោយសារតែក្បាច់រាំ និងការតុបតែង​ខ្លួន ដូចនាងទេព បូព្រឹក្សដែរ ព្រោះសម្លេងមធ្យម ហើយក្រោយបែកលោកថៅកែជា នី ជាង​២ឆ្នាំនេះយូរី តារា​ហង្ស​មាសនៅ​មិនទាន់បញ្ចេញម្ចាស់ស្នេហាថ្មីឲ្យគេឃើញឡើយ ។យ៉ាងណា​សម្រស់ឆើត​ឆាយ​ដូច​យូរី មិនខ្វះប្រុសចាំត្រងស្នេហាទេ ហេតុនេះគេជឿរថានាង​នឹងភ្ជាប់​ស្នេ​ហា​ថ្មីជា​មួយ​ប្រុសដែលមានរូបរាងសង្ហារនិងមានទ្រព្យជាងថៅកែ បន្ទាប់ពីស្រីស្រស់បាន​ប្រេះឆាស្នេហាចំនួន​៣លើកមកហើយ។

៦៖បេប៊ីៈនាងជុំ រចនាពេជ្រ ហៅបេប៊ី ខានឡើងឆាកជាង៣ឆ្នាំ ទើបតែពេលនេះវិលមក​អុកឡុកកាន់ក្បាលមីក្រូសារជាថ្មី ប៉ុន្ដែមិនទាន់ជោគជ័យដូចការរំពឹងទុកនោះទេ ។បេប៊ី ក៍មាន​ទឹក​ដមសម្លេងមធ្យមម្នាក់ដែរ ហើយកន្លងមកគេចាប់អារម្មណ៍ទៅលើរូបសម្រស់និង​ក្បាច់រាំ​នាង​ច្រើនជាងសម្លេង។អតីតតារាសម្ដែងនិងពិធីការិនីរូបនេះក្រោយចាកចេញពីថោន ពេល​នេះ​នាងផលិតបទចម្រៀងដោយខ្លួនឯង ដែលភាគច្រើនជាបទញាក់ ខណៈដែលកន្លងមក​លេច​ឭថានាងមានប្រុសដល់២នាក់តាមស្នេហានាងព្រមគ្នានោះគឺលោកអភិបាលខណ្ឌម្នាក់និង​ឧកញ៉ាម្នាក់ទៀត ។ប៉ុន្ដែទាំងបេប៊ី និងម្ដាយនាងអ្នកស្រីប៊ុន ណារី អះអាងដូចគ្នាថាអត់ដែល​ស្គាល់​ប្រុសទាំង២រូបនោះទេ ៕

RELATED ARTICLES