Tuesday, September 17, 2024
Homeព័ត៌មានសិល្បៈវ៉ាង ស្រីណូ ក្រេ.../បទឹកឃ្មុំជាមួយប្រុ.../សអាមេ រិក ចា.../ក់មេ.../ជីវិ.../តប្រុ.../សដាណឺម៉ាក យកកូនស្រី

វ៉ាង ស្រីណូ ក្រេ…/បទឹកឃ្មុំជាមួយប្រុ…/សអាមេ រិក ចា…/ក់មេ…/ជីវិ…/តប្រុ…/សដាណឺម៉ាក យកកូនស្រី

ភ្នំពេញ ៖ អតីតតារាសម្ដែងស្រីល្បីឈ្មោះ រូបស្រស់សិចស៊ី វ៉ាង ស្រីណូ ដែលបាត់មុខពីពិភពសិល្បៈអស់ជាច្រើនឆ្នាំមកហើយ ដោយងាកទៅប្រកបរបរលក់ផលិតផលអនឡាញនោះ  កន្លងមកពុំមានព័ត៌មានថា នាងបានរៀបការជាមួយបុរសណាម្នាក់ទេ ស្រាប់តែពេលនេះមានផ្ទៃពោះ ៨ខែ បានសារភាពថា នាងធ្លាប់មានសង្សារជាជនជាតិអាមេរិក ធ្លាប់ទៅក្រេបទឹកឃ្មុំ (ផ្សំដំណេក) នៅក្រៅប្រទេស និងគ្រោងរៀបការដែរ តែក្រោយមកនាងយល់ថា ការរស់នៅមិនចុះសម្រុងគ្នា ក៏លុបចោលគម្រោងរៀបការទៅ។ លុះពេលនាងត្រូវការយកកូន ដោយនាងគ្មានប្តី ទើបនាងសម្រេចយកកូនតាមបែបវិទ្យាសាស្រ្ត (IVS) ដោយការចាក់បញ្ចូលមេជីវិតសបុរសដាណឺម៉ាក ។

គួរបញ្ជាក់ថា ថ្មីៗនេះ នៅលើបណ្តាញសង្គម មហាជន អ្នកគាំទ្រតារាស្រី វ៉ាង ស្រីណូ មានការភ្ញាក់ផ្អើល ក្រោយពីបានឃើញនាងបង្ហោះរូបភាពបង្ហាញផ្ទៃពោះប៉ុនកញ្ជើទៅហើយដោយនាងបានប្រាប់ថា កូនក្នុងផ្ទៃរបស់នាង ពេលនេះមានអាយុ ៨ខែ ជាកូនស្រី។

អ្នកនាង វ៉ាង ស្រីណូ បានសរសេរថា «I’m alway’s proud of my self to be a single mommy អត់ដឹងថា ត្រូវរៀបរាប់ពីណាមកមុនទេ! គ្រាន់តែចង់និយាយថាម៉ាក់មានក្តីសុខ និងមោទនភាពណាស់ ដែលបានក្លាយជាស៊ីងហ្គល ម៉ាំមី។ គ្រប់យ៉ាងចូលមកក្នុងជីវិតយ៉ាងរលូនតាមប្រាថ្នានិងការគ្រោងទុក, តាំងពីចាប់ផ្តើមមានវត្តមានកូននៅក្នុងផ្ទៃមក រហូតឥឡូវ ៨ខែហើយ ម៉ាក់មិនដែលចាញ់មិនធ្វើទុក្ខក្អួតចង្អោរ ឬពិបាកម្តងណាទេ សូម្បីពេលខ្លះប្រាប់គេថា កំពុងពពោះ គេមិនជឿទៀត ព្រោះមិនសូវខ្ទាតពោះ សុខភាពធម្មតា មិនដូចអ្នកមានគភ៌ ទៅណាមកណាក៏បាន និងធ្វើការបានធម្មតា រឹងមាំ រីករាយ មានសុភមង្គលគ្រប់ពេល! កូនជាកូននាំលាភ នាំសំណាង និងជាសុភមង្គលទាំងស្រុង របស់ម៉ាក់ វត្តមានកូន ធ្វើឱ្យម៉ាក់កក់ក្តៅ និងកាន់តែរឹងមាំ បំពេញតួនាទីជាម្តាយផង ជាឪពុកផង ។ ម៉ាក់ មិនត្រូវការអ្វីច្រើនជាងនេះទេ សូមឱ្យតែកូនមានសុខភាពល្អ និងសូមឱ្យសម្រាលតាមពេលដែលកំណត់ ជួបគ្នាខែ៩ កូនស្រីមាសម្តាយ“ ។

 វ៉ាង ស្រីណូ បានសរសេរបន្ថែមថា “សូមអគុណបងប្អូន ដែលបានខមិ្មនអបអរសាទរ ព្រមទាំងជូនពរខ្ញុំនិងកូន ។ មានអ្នកខមិ្មនច្រើនណាស់ សួរថា : ខ្ញុំមានផ្ទៃពោះមែនឬក៏លេង? នៅមានអ្នកខ្លះមិនទាន់ជឿ ហើយអ្នកខ្លះសួរថា ទម្ងន់តាមណា បើអត់មានប្តីផង? អ្នកខ្លះសួរថា ទម្ងន់ហើយ ម៉េចមិនដែលឃើញខ្ញុំបង្ហាញមុខប្តី…? តើកូនក្នុងផ្ទៃប្រុសឬស្រី ?

ចម្លើយគឺ : នាងខ្ញុំមានផ្ទៃពោះមែន, ខ្ញុំអត់មានប្តីទេ ខ្ញុំនៅតែជាស៊ីងហ្គលដដែល ឥឡូវខ្ញុំជាស៊ីងហ្គលម៉ាំមី ដូចខ្ញុំបានប្រាប់ចឹង! ខ្ញុំយកកូនតាមបែបវិទ្យាសាស្ត្រ (ចាក់មេជីវិត) ! ពេលនេះ អាយុផ្ទៃពោះ 8ខែហើយ ! ចាប់ផ្តើមតាំងគភ៌ពីខែមករាមក តែខ្ញុំមានសំណាងពពោះកូននេះមិនចាញ់ សុខភាពរឹងមាំ ខ្ញុំធ្វើដំណើរ ហោះហើរបានគ្រប់ប្រទេស ទាំងអាស៊ី អឺរ៉ុប អាមេរិក។ ពេលមានផ្ទៃពោះ ខ្ញុំមានរីករាយ មិនបាក់ទឹកចិត្តដូចម្តាយពពោះមួយចំនួន ខ្ញុំធ្វើការបានធម្មតា ឡាយលក់ធម្មតា បងប្អូនដែលមើលឡាយខ្ញុំទាំងអស់ មើលមិនដឹងថាខ្ញុំមានទម្ងន់ផង ! កូនក្នុងផ្ទៃ ជាកូនស្រី ! និងត្រូវសម្រាលខែ 09 ខាងមុខនេះ ! ដូចគម្រោងដែលខ្ញុំធ្លាប់ប្រាប់ក្នុងសារព៍ត៌មានតារាញូវស៍ កាល 3ឆ្នាំមុន ថាចង់បានកូនស្រីឆ្នាំរោង ឥឡូវបានសម្រេចហើយ ! គ្រប់យ៉ាងគឺខ្ញុំមិនបានលាក់បាំងឬកុហកឡើយ ខ្ញុំធ្លាប់បានប្រកាស់ពីគោលជំហរ និងបំណងប្រាថ្នាខ្ញុំ ដល់បងប្អូនទាំងអស់មុនហើយ ! មានតែបងប្អូនខ្លះមិនបានចាំ ឬមិនចាប់អារម្មណ៍ តែហ្វែនអ្នកគាំទ្រខ្ញុំមួយចំនួន គាត់ចាំច្បាស់ ! ខ្ញុំជាមនុស្សចូលចិត្តធ្វើអីបើកចំហ មានទំនួលខុសត្រូវ និងជាមនុស្សវិជ្ជមាន! រឿងប្តី ខ្ញុំមិនដែលគិតថាចង់បាន ហើយក៏ប្រាប់បងប្អូនតាមការពិតមិនលាក់បាំង ឥឡូវខ្ញុំធ្វើឲ្យបងប្អូនឃើញហើយថា វាពិតមែនដូចអ្វីដែលខ្ញុំនិយាយ! ខ្ញុំជាមនុស្សម្ចាស់ការលើខ្លួនឯង ! ខ្ញុំមានក្តីសុខនឹងប្រើជីវិតឯករាជ្យបែបនេះ ព្រោះនេះជាសម័យស្រ្តីខ្លាំង ! ហើយសូមខ្ញុំលើកទឹកចិត្តដល់បងប្អូនស្រ្តីខ្មែរទាំងអស់ ឲ្យចេះផ្តល់តម្លៃឲ្យខ្លួនឯង និងរឹងមាំឡើង កុំទន់ជ្រាយ រឿងអ្វីក៏ស្រ្តីអាចធ្វើបានដែរ ត្រូវជឿជាក់លើសមត្ថភាពរបស់ខ្លួន! កុំបាក់ទឹកចិត្ត“ ។

 ជាមួយគ្នានេះដែរ នៅក្នុងបទសម្ភាសន៍ជាមួយលោកសាវិន ហ្វីលីព ដែលជាតារាសម្ដែងជើងចាស់ ល្បីឈ្មោះមួយរូប អ្នកនាងវ៉ាង ស្រីណូ បានបញ្ជាក់ដោយឥតលាក់លៀមថា កាលពី២ទៅ៣ឆ្នាំមុន នាងមានសង្សារនៅអាមេរិក ជាជនជាតិអាមេរិកាំង ជាគ្រូបង្រៀន និងធ្លាប់ដើរលេង ក្រេបទឹកឃ្មុំ (honey moon) ជាមួយគ្នានៅទីនោះ និងមានគម្រោងថារៀបការនឹងគ្នា នៅខែ១២ (ធ្នូ) ឆ្នាំ២០២៣ ប៉ុន្តែក្រោយពេលនាងទៅក្រេបទឹកឃ្មុំនៅអឺរ៉ុប នៅអ៊ីតាលី ជាដើម ជាមួយសង្សារអាមេរិកនោះរួចហើយ នាងមានអារម្មណ៍ថា មិនអាចរស់នៅជាមួយគាត់បាន ដោយសារមិនចុះសម្រុងគ្នា ទើបនាងលុបចោលគម្រោងរៀបការ។ លុះពេលនាងចង់បានកូនឆ្នាំរោង ទើបនាងសម្រេចចាក់មេជីវិត យកកូនស្រី បានតាមចិត្តដែលនាងចង់បាន ដើម្បីកុំឲ្យពេលរៀបការហើយ ឪពុកម្ដាយលែងលះលែងគ្នា នាំឲ្យមានបញ្ហាសតិអារម្មណ៍ដល់កូន ។

 អ្នកនាងវ៉ាង ស្រីណូ បន្តថា ពេលសម្រេចដូច្នេះហើយ នាងក៏បានពិភាក្សាជាមួយពេទ្យ ហើយខាងពេទ្យក៏បានទាក់ទងទៅដល់បណ្ដាញខាងស្ពែម នៅដាណឺម៉ាក ។ បានន័យថា កូនក្នុងផ្ទៃនេះ ជាកូនកើតចេញពីមេជីវិតរបស់បុរសដាណឺម៉ាក ហើយក៏បានមេជីវិតស្រីពីរ ប៉ុន្តែនាងសម្រេចដាក់តែមួយទេ ព្រោះមានសុវត្ថិភាពច្រើនជាង ។ បើដាក់ភ្លោះ អាចខូចកូនទាំងពីរ ហើយបើត្រូវធ្វើមួយសារទៀត ពិបាកណាស់ នាំឲ្យខកពេលវេលា ។ ណាមួយបើដាក់ភ្លោះពីរ ក៏ពិបាកថែ នាងម្នាក់ឯង តែបន្ទាប់កូនក្នុងផ្ទៃឆ្នាំរោងនេះ សម្រាលនៅមន្ទីរពេទ្យអ័រឃីដ កោះពេជ្រ ទៅ នាងនឹងមានគម្រោងដាក់យកកូនឆ្នាំមមែ មួយទៀត ដែលជាបងប្អូនបង្កើតនឹងគ្នា ព្រោះស្ពែមមួយ បង្កកំណើតបានកូនពីរ ។

វ៉ាង ស្រីណូ បញ្ជាក់ថា កូនស្រីក្នុងផ្ទៃរបស់នាង ពេលនេះមានអាយុ ៨ខែហើយ នឹងត្រូវសម្រាលនៅខែក្រោយ (កញ្ញា) ខាងមុខនេះ គឺជាកូនកាត់ខ្មែរ-ដាណឺម៉ាក៕ កុលបុត្រ 

RELATED ARTICLES