Tuesday, September 17, 2024
Homeព័ត៌មានសិល្បៈបឺររី សារភាពស្នេហ៍ម៉ាដាម ដា

បឺររី សារភាពស្នេហ៍ម៉ាដាម ដា

ភ្នំពេញ ៖ តារាសម្តែងរូបសង្ហា លោកមាស វឌ្ឍនៈសម្បត្តិ ហៅបឺររី ដែលកំពុងត្រូវបានសង្ស័យថាមានទំនាក់ ទំនងស៊ីជម្រៅលើសពី BA (អ្នកតំណាងផលិតផល) ជាមួយអ្នកជំនួញអនឡាញល្បីឈ្មោះ លោកស្រី សៀន សូលីដា ហៅម៉ាដាម ដា ដែលទើបនឹងបែកបាក់ពីគូស្នេហ៍ភេទដូចគ្នាជនជនជាតិថៃ ថ្មីៗនោះ បានចេញមុខ សារភាពស្នេហ៍ថា ខ្លួនពិតជាមានទំនាក់ទំនងស្នេហាជាមួយម៉ាដាម ដា ប្រាកដមែន ហើយថែមទាំងមានគម្រោងរៀបការ សាងអនាគតគ្រួសារជាមួយគ្នាទៀតផង។

គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ លោកមាស វឌ្ឍនៈសម្បត្តិ ហៅបឺររី បានបង្ហោះវីដេអូផ្សាយផ្ទាល់ (Video Live) តាមទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួន  ភ្ជាប់ជាមួយនឹងសំណេរថា “មានរឿងត្រូវបញ្ជាក់ប្រាប់បងប្អូនឱ្យបានដឹងច្បាស់ ខ្ញុំបាទសុំបកស្រាយ សង្ឃឹមថាបងប្អូនទាំងអស់គ្នា នឹងស្រលាញ់គាំទ្រ និងផ្តល់ឱកាសដល់យើងខ្ញុំទាំង២នាក់ អរគុណបាទ ADAM DA…”។

លោកបឺររី បានរៀបរាប់ក្នុងវីដេអូផ្សាយផ្ទាល់នោះថា “ការពិតខ្ញុំអត់ចង់ចេញមកបកស្រាយអីច្រើនទេ អត់ចង់និយាយច្រើន ប៉ុន្តែដោយមានបងប្អូនមួយចំនួន គាត់មានការយល់ច្រឡំ ពាក់ព័ន្ធនឹងទំនាក់ទំនងរបស់ខ្ញុំជា មួយនឹងម៉ាដាម ដា គាត់ថាអ៊ីចេះ គាត់ថាអ៊ីចុះ គាត់និយាយ របៀបថាអ្នកខ្លះក៏គាត់រីករាយនឹងទំនាក់ទំនងរបស់ពួកខ្ញុំ អ្នកខ្លះទៀតក៏គាត់មានអារម្មណ៍គេហៅថាគាត់ឌឺដង ផ្លែផ្កាអីអ៊ីចឹងទេ តែខ្ញុំមិនដែលខ្វល់ខ្វាយពីអ្វីដែលពួកគាត់និយាយទេ។ ថ្ងៃនេះខ្ញុំសូមចេញឡាយបកស្រាយការពិត បញ្ជាក់ប្រាប់បងប្អូនឱ្យបានដឹងច្បាស់ថា ខ្ញុំបឺររី ហើយនឹងម៉ាដាម ដា ពិតជាមានទំនាក់ទំនងជាមួយនឹងគ្នាមែន ទំនាក់ទំនងហ្នឹង គឺបែបស្នេហាពិតប្រាកដមែន ហើយពួកយើងនឹងមានគម្រោងទៅថ្ងៃអនាគតជាមួយគ្នា។ អានេះខ្ញុំចង់បញ្ជាក់ឱ្យបងប្អូនទាំងអស់គ្នាបានជ្រាប ហើយសូមកុំមានការយល់ច្រឡំ វ៉ៃប្រហារទៅលើគាត់ទៀត ពាក់ព័ន្ធថាគាត់អ៊ីចេះ គាត់អ៊ីចុះ គាត់មិនល្អមិនអី ម៉ាដាម ដា មិនងាយអ្នកណាគេប៉ះបានទេ មែន! មិនមានអ្នកណាគេប៉ះគាត់ទេ មិនងាយមានទេ ហើយអ្នកដែលប៉ះគាត់ គឺអ្នកដែលគាត់ប្រាកដប្រជា គាត់ច្បាស់លាស់ជាមួយហ្នឹងគឺខ្ញុំ អ៊ីចឹងសូមបងប្អូនអាចយកទៅវិភាគខ្លួនឯងទៅថា អ្វីដែលបងប្អូននិយាយទាំងអស់ហ្នឹង វាអាចប៉ះពាល់ទៅដល់គាត់អីគេខ្លះ? អ៊ីចឹងខ្ញុំសំណូម ពរតែប៉ុណ្ណឹង បើសិនជាបងប្អូនអត់ទាន់ដឹងរឿងអីច្បាស់លាស់ទេ ខ្ញុំសំណូមពរត្រង់ថា សូមបងប្អូនកុំឆាប់បញ្ចេ ញមតិពេក ជួនកាលទៅ ការបញ្ចេញមតិរបស់បងប្អូន វាអាចសម្លាប់មនុស្សបាន គឺអាចសម្លាប់មនុស្សបានពិតមែន ព្រោះម្នាក់ ១ម៉ាត់ៗ ធ្វើឱ្យមនុស្សបាក់ទឹកចិត្តខ្លាំងណាស់ ទាំងដែលបងប្អូនទាំងអស់គ្នាអត់បានដឹងពីការពិត ធាតុពិត ហើយឆាប់វិនិច្ឆ័យលឿនពេក។ ត្រង់ចំណុចនេះ ខ្ញុំអត់បានបន្ទោសលើអ្នកណាគេម្នាក់ទេ ព្រោះបងប្អូនអាចមើលឃើញថា រូបភាពវាចេញមកវាបែបម៉េច បងប្អូនអាចគិត គិតឃើញថាវាអ៊ីចឹង ប៉ុន្តែកុំឆាប់វិនិច្ឆ័យពេក ជឿខ្ញុំទៅ រឿងខ្លះដែលបងប្អូនមើលឃើញ គ្រាន់តែឃើញនឹងភ្នែកវាអាចមិនមែនជាការពិតទេ ឬក៏អាចមានការយល់ច្រឡំអីមួយ អ៊ីចឹងបើបងប្អូនឆាប់វិនិច្ឆ័យភ្លាមៗពេក ដូចសម្លាប់មនុស្សអ៊ីចឹង។ អានេះជាអ្វីដែលខ្ញុំសំណូមពរ ខ្ញុំសំណូមពរបងប្អូនទាំងអស់គ្នាប៉ុណ្ណឹង…”។

លោកបឺររី បានបន្តថា “ចំពោះទំនាក់ទំនងខ្ញុំជាមួយម៉ាដាម ដា ខ្ញុំសូមបញ្ជាក់ម្តងទៀត គឺទំនាក់ទំនងបែបច្បាស់លាស់ទៅថ្ងៃអនាគត ពួកយើងមានគម្រោងរៀបការ នៅរយៈពេលខាងមុខ ពេលណាមួយ តែខ្ញុំអត់ច្បាស់ថា រយៈពេលខ្លីខាងមុខ ឬក៏យូរទៀតទេ ប៉ុន្តែរឿងថាភាព ច្បាស់លាស់ របស់ពួកខ្ញុំទាំង២នាក់ គឺខ្ញុំចង់បញ្ជាក់ប្រាប់បងប្អូនប៉ុណ្ណឹង គឺយើងពិតជាច្បាស់លាស់ជាមួយគ្នាពិតមែន…”។

លោកបឺររី បានបញ្ជាក់ជាចុងក្រោយថា “អ៊ីចឹងអ្វីដេលខ្ញុំចង់បកស្រាយ មានតែប៉ុណ្ណឹងទេ ដោយសារតែខ្ញុំអត់ សូវចេះនិយាយច្រើន អ៊ីចឹងអ្វីដែលខ្ញុំចង់បង្ហាញ ខ្ញុំចង់បកស្រាយប្រាប់បងប្អូន បញ្ជាក់ប្រាប់បងប្អូន គឺមានតែប៉ុណ្ណឹង រវាងទំនាក់ទំនងរបស់ខ្ញុំជាមួយម៉ាដាម ដា គឺពិតជាពិតប្រាកដជាមួយគ្នា ច្បាស់លាស់ បែបគិតទៅថ្ងៃអនាគត ទៅជាមួយគ្នា សាងគ្រួសារជាមួយគ្នា…”។

គួរបញ្ជាក់ថា អ្នកជំនួញអនឡាញល្បីឈ្មោះ លោកស្រី សៀន សូលីដា ហៅម៉ាដាម ដា បន្ទាប់ពីបែកបាក់ស្នេហាជាមួយគូស្នេហ៍ភេទដូចគ្នា ជាជនជាតិថៃ រួចមក ស្រាប់តែទទួលរងការរិះគន់ វាយប្រហារជាបន្តបន្ទាប់ ដោយពីមុនថា ម៉ាដាម ដា លែងប្តី យកលោកហេង ប៊ុនលាភ ស្រាប់តែចុងក្រោយ ថ្មីៗនេះ មានការចោទប្រ កាន់ជាថ្មីថា ម៉ាដាម ដា លែងប្តី ដណ្តើមសង្សារគេ (តារាសម្តែង បឺររី)”  តែម៉ាដាម ដា បានចេញមុខបំភ្លឺថា លោកស្រីបានសួរលោកបឺររី ច្បាស់ហើយថា រូបគេគ្មានពាក់ព័ន្ធជាមួយនារីណាទេ និងចុងក្រោយនេះ លោកបឺររី បានចេញមុខសារភាពថា ខ្លួននិងម៉ាដាម ដា ពិតជាមានទំនាក់ទំនងស្នេហាប្រាកដមែន៕ ដារិទ្ធ

RELATED ARTICLES