Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកូនឈ្នួល លួ.../ចលុយថៅកែ១ពាន់ដុល្លារ

កូនឈ្នួល លួ…/ចលុយថៅកែ១ពាន់ដុល្លារ

ភ្នំពេញ ៖ ស្ត្រីជាអ្នកបម្រើការតាមផ្ទះម្នាក់ បានបែកគំនិតលួចលុយថៅកែរបស់ខ្លួន សរុបប្រមាណជាង ១ពាន់ដុល្លារ លុះម្ចាស់ផ្ទះដឹង ក៏ប្តឹងសមត្ថកិច្ចចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។

ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤  នៅចំណុចផ្ទះលេខ១-៣ដីឡូត៍ ផ្លូវលេខ១៦៦ សង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា។

ស្ត្រីសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះថែ សោភា ហៅភា មុខររបរអ្នកបម្រើក្នុងផ្ទះ ស្នាក់នៅផ្ទះលេខ១-៣ដីឡូត៍ ផ្លូវលេខ១៦៦ សង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា។

តាមប្រភពក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានភ្នំពេញ បានឱ្យដឹងថា នៅវេលាម៉ោង៣រសៀល ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរឫស្សីទី២ ដឹកនាំដោយវរសេ នីយ៍ទោ ជុន ប៊ុនណាន អធិការនគរបាលខណ្ឌ ៧មករា បានធ្វើការឃាត់ខ្លួនស្ត្រីសង្ស័យម្នាក់ឈ្មោះថែ សោភា ហៅភា នៅចំណុចផ្ទះលេខ១-៣ដីឡូត៍ ផ្លូវលេខ១៦៦ សង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា ពាក់ព័ន្ធករណីលួចលុយ (លុយដុល្លារចំនួន៨០០ដុល្លារ និងលុយខ្មែរ ចំនួន៧លានរៀល) ព្រមទាំងដកហូតបានវត្ថុតាង ទូរស័ព្ទ ១គ្រឿង ម៉ាក OPPO ពណ៌ទឹកសមុទ្រ (ជារបស់ជនសង្ស័យ) ទូរស័ព្ទម៉ាក VIVO ពណ៌ខ្មៅ ប្រាក់ចំនួន៥៧០ដុល្លារ  និង ២លាន ៨ម៉ឺនរៀល (ជារបស់ជនរងគ្រោះជាម្ចាស់ផ្ទះ)។

ស្ត្រីសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

RELATED ARTICLES