Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចាប់ឡាន ១គ្រឿង ដឹកកូនត្រី៦០០គីឡូ

ចាប់ឡាន ១គ្រឿង ដឹកកូនត្រី៦០០គីឡូ

ខេត្តកំពង់ចាម ៖ អធិការដ្ឋានរដ្ឋបាលជលផលមេគង្គ ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាម ចុះបង្ក្រាបបទល្មើសដឹកជញ្ជូនកូនត្រី តាមរថយន្ត ១គ្រឿង នៅចំណុចភូមិគុហេ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម។

តាមប្រភពក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ថា សមត្ថកិច្ចជំនាញ អធិការដ្ឋានរដ្ឋបាលជលផលមេគង្គ ដោយមានការចូលរួមជាមួយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាម កាលពីវេលាម៉ោង ៤ទៀបភ្លឺ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ បានចុះទៅបង្ក្រាបបទល្មើសដឹកជញ្ជូនកូនត្រី នៅចំណុចភូមិគុហេ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម។

ជាលទ្ធផលនៃការបង្ក្រាបបទល្មើសជលផល បានឃាត់ចាប់រថយន្ត ១គ្រឿង ម៉ាក Nissan NAVARA ពាក់ ស្លាកលេខ កំពង់ចាម 2B-5163  ដែលប្រើជាមធ្យោបាយដឹកកូនត្រី និងកូនត្រីចម្រុះ មានចំនួន៣០កាន ស្មើនឹង ៦០០គីឡូក្រាម ចំណែកជនល្មើស បានរត់គេចខ្លួនបាត់។

វត្ថុតាងខាងលើ ត្រូវបានបញ្ជូនទៅខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាម ដើម្បីកសាងសំណុំរឿង តាមនីតិវិធី៕

RELATED ARTICLES