Tuesday, September 17, 2024
Homeព័ត៌មានសិល្បៈអា.../ចោ.../រថ្លើ.../មធំ ចូលលួ.../ចផ្ទះស្នងការរង

អា…/ចោ…/រថ្លើ…/មធំ ចូលលួ…/ចផ្ទះស្នងការរង

ខេត្តព្រះសីហនុ ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពផ្លោះរបងចូលទៅក្នុងផ្ទះ ១កន្លែង ដែលគេដឹងថា គឺជាផ្ទះរបស់លោកស្នងការរងនគរបាលខេត្តកំពត ១រូប បំណងលួចទ្រព្យសម្បត្តិ តែសំណាងមិនល្អ ត្រូវកូនប្រុសរបស់ម្ចាស់ផ្ទះឃើញទាន់ ក៏ចាប់ក្របួចជាប់ ប្រគល់ឱ្យសមត្ថកិច្ចនាំយកទៅចាត់ការតាមច្បាប់។

ករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិនេះ បានកើតេឡើង កាលពីវេលាម៉ោងប្រមាណ៣ទៀបភ្លឺ ថ្ងៃទី០៩ ខែសីហា ឆ្នាំ ២០២៤ នៅចំណុចផ្ទះស្នងការរងនគរបាលខេត្តកំពត មួយរូប ស្ថិតក្នុងមូលដ្ឋានឃុំរាង ស្រុកព្រៃនប់។

លោកអនុសេនីយ៍ឯក ហួរ យ៉ៃ ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពត ជាម្ចាស់ផ្ទះ បានបញ្ជាក់ប្រាប់ថា នៅវេលាម៉ោងប្រមាណ៣ទៀបភ្លឺ ឈានចូលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ មានជនសង្ស័យម្នាក់បានផ្លោះ របងលោតចូលក្នុងផ្ទះរបស់លោក រុះរើសម្ភារៈ ក្នុងគោលបំណងលួចទ្រព្យសម្បត្តិ ប៉ុន្តែត្រូវបានកូនប្រុសរបស់លោក ភ្ញាក់ដឹងខ្លួនទាន់ ហើយក៏ស្រែកឆោឡោ និងតាមចាប់ក្របួចជាប់ ប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឃុំរាង ដើម្បីសាកសួរ។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES