Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្រើហ្វេសប៊ុកគេ ឆាតខ្ចីលុយ ...ខ្នោះ

ប្រើហ្វេសប៊ុកគេ ឆាតខ្ចីលុយ …ខ្នោះ

ភ្នំពេញ ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ កាលពីរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការស្រាវជ្រាវបង្ក្រាបបទល្មើសឆបោកប្រាក់ តាមរូបភាពលួចប្រើគណនីហ្វេសប៊ុកអ្នកដទៃ និងឆាតទៅខ្ចីប្រាក់សាច់ញាតិ មិត្តភក្តិ អាជីវករ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យបាន កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា ការបង្ក្រាបនេះ ធ្វើឡើងក្រោមការសម្របសម្រួលដោយអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យ ១រូប ឈ្មោះ ហ.ត ភេទប្រុស។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានលួងលោម បោកបញ្ឆោតយកអត្តសញ្ញាណអ្នកដទៃ ទៅបង្កើតគណនីធនាគារ ដើម្បីធ្វើជាមធ្យោបាយទទួលផលនៃបទល្មើសឆបោកប្រាក់ ក្រោមរូបភាពខាងលើប្រាកដមែន។

ជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់នីតិវិធីបន្ត។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹកដល់ប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្ន ក្នុងការអូសទាញរបស់ជនមិនស្គាល់អត្តសញ្ញាណ ឱ្យបើកគណនីធនាគារ ឬប្រើប្រាស់អត្តសញ្ញាណផ្ទាល់ខ្លួន ដើម្បីទទួលប្រាក់ពីបទល្មើស ដោយទទួលបានកម្រៃពីអំពើទាំងនោះ គឺជាចំណែកក្នុងការប្រព្រឹត្តិបទល្មើស នឹងត្រូវទទួលខុស ត្រូវចំពោះមុខច្បាប់ជាធរមាន៕

RELATED ARTICLES