Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប៉េអឹមលួ.../ចបើកល្បែ.../ងឡូតូ ប៉ូលិសចុះចា.../ប់

ប៉េអឹមលួ…/ចបើកល្បែ…/ងឡូតូ ប៉ូលិសចុះចា…/ប់

ភ្នំពេញ ៖ សមត្ថកិច្ចខណ្ឌកំបូល បានធ្វើការឃាត់ខ្លួនមន្ត្រីអាវុធហត្ថម្នាក់ និងស្ត្រីម្នាក់ យកទៅសាកសួរ និងចាត់ការតាមនីតិវិធី ពាក់ព័ន្ធការលួចបើកល្បែងស៊ីសងដោយខុសច្បាប់ (ឆ្នោតឡូតូ)។

ការឃាត់ខ្លួនមនុស្ស២នាក់នេះ បានធ្វើឡើងកាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ នៅចំណុច ផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិកន្ទោកជើង សង្កាត់កន្ទោក  ខណ្ឌកំបូល។

ជនសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះហួន ឌីម៉ូវ ភេទប្រុស អាយុ៣៤ឆ្នាំ ជាមន្ត្រីកងអាវុធហត្ថរាជធានីភ្នំពេញ ស្នាក់នៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល និងទី២-ឈ្មោះម៉ម សោភា ភេទស្រី អាយុ២៩ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល។ ចំពោះវត្ថុតាងចាប់យក រួមមាន កុំព្យូទ័រ ចំនួន១គ្រឿង ដុំ WiFi ចំនួន១ ម៉ាស៊ីន ឆ្នោតឡូតូចំនួនមួយ និងម៉ូនីទ័រតូចធំ។

ជនសង្ស័យទាំង២នាក់ រួមទាំងវត្ថុតាងពាក់ព័ន្ធ ត្រូវបានសមត្ថកិច្ចនាំយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទោក រួចបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌកំបូល ដើម្បីសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES