Tuesday, September 17, 2024
Homeព័ត៌មានសិល្បៈរថភ្លើងធ្លា.../ក់ផ្លូវក្រឡា.../ប់ ខូច.../ខាតកុងទឺន័រ៤ទូ

រថភ្លើងធ្លា…/ក់ផ្លូវក្រឡា…/ប់ ខូច…/ខាតកុងទឺន័រ៤ទូ

ខេត្តព្រះសីហនុ ៖ រថភ្លើង ១ខ្សែ កំពុងបើកបរពេញល្បឿន ដល់ចំណុចផ្លូវកោង ស្រាប់តែដាច់ទូរថភ្លើង ក្រឡាប់ដោយខ្លួនឯង ចំណែកក្បាលរថភ្លើង មិនទាន់អស់ល្បឿន បានបន្តទៅមុខប្រហែល៤០០ម៉ែត្រទើបប់ តែសំណាងល្អមិនបង្កឱ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់ឡើយ។

ហេតុការណ៍ក្រឡាប់ទូរថភ្លើងនេះ បានកើតឡើងកាលពីវេលាម៉ោង៥និង១០នាទីល្ងាច ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវដែក ក្បែរចំណតរថភ្លើងវាលរេញ ស្ថិតនៅភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់។

តាមប្រភពសមត្ថកិច្ចបានឱ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើង បង្កដោយខ្លួនឯង រថភ្លើង ១ខ្សែ ប្រភេទដឹកទំនិញ ពណ៌ទឹកប៊ិក លាយក្រហមឆ្នូតលឿង បិទលេខសម្គាល់លេខ ៦៥៣៥ ដែលមានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅខេត្តកំពត បើកបរដោយឈ្មោះសាក់ វ៉ាន់ឌី ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរបើកបររថភ្លើង ស្នាក់នៅក្នុងក្រុមហ៊ុន ROYAL RAILWAY ហើយរថភ្លើងខាងលើ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ROYAL RAILWAY។

សមត្ថកិច្ច បានបន្តថា លុះមកដល់ចំណុចខាងលើ ដោយសារស្ថានភាពផ្លូវកោង ណាមួយរថភ្លើងមានល្បឿនលឿនផង  ទើបធ្វើឱ្យធ្លាក់ទៅខាងស្តាំ រួចបានដាច់ទូរថភ្លើងពាក់កណ្តាល ចំណែកក្បាលរថភ្លើង មិនទាន់អស់ល្បឿន បន្តទៅមុខប្រមាណ ៤០០ម៉ែត្រ ទើបឈប់។

ហេតុការណ៍នេះ មិនបណ្តាលឱ្យមានមនុស្សរងរបួសឡើយ ខូចខាតតែផ្លូវដែក និងធ្លាក់ទូកុងតឺន័រ ចំនួន៤ទូ៕

RELATED ARTICLES