Tuesday, September 17, 2024
Homeតារាខ្មែរគៀត សុវណ្ណាឡាង ៖ថាមិនអន់ចិត្តប៊ឺរី ស្នេហ៍អ្នកថ្មី  

គៀត សុវណ្ណាឡាង ៖ថាមិនអន់ចិត្តប៊ឺរី ស្នេហ៍អ្នកថ្មី  

ភ្នំពេញ៖គៀត សុវណ្ណាឡាង វាចាថានាងគ្មានអារម្មណ៍ភ្ញាក់ផ្អើល ឬខកចិត្តចំពោះបុរសដែល​ជាដៃគូនាងស្និតដូចគូស្នេហ៍លោកមាស វឌ្ឍនៈសម្បត្តិ ហៅប៊ឺរី (berryy) ដែលកំពុងតែបង្កាត់​ភ្លើងស្នេហាជាមួយអ្នកលក់Online ម៉ាដាម ដា នោះឡើយ ព្រោះនាងបានប្រាប់អស់​ទៅហើយ​ថាគ្មានទំនាក់ទំនងស្នេហាជាមួយបុរសម្នាក់នេះតាំងពីមុនម្លេះ ។ការលើកឡើងរបស់ស្រី​ស្អាត​ណាឡាង នៅពេលនេះក្រោយពីអ្នកលេងបណ្ដាញសង្គមលើក​ឡើងថាពួកគេមានការ​អា​ណិតដល់អតីតតារាហង្សមាសរូបនេះដែលគួរណាស់តែក្លាយទៅជាដៃគូស្នេហារបស់លោកប៊ឺរី តែចុងក្រោយបែជា អ្នកលក់ឡេ ឆក់ប្រុសស្អាតពីនាងបាត់ទៅវិញបែបនេះ ។

  គៀត សុវណ្ណាឡាង ប្រាប់”អង្គរធំ”កាលពីរសៀលថ្ងៃទី១២ សីហា ថា”ដូចខ្ញុំបានប្រាប់​ហើយថាប៊ឺរី ហ្នឹងខ្ញុំគ្រាន់​តែជាដៃគូធម្មតាៗហ្នឹង អត់មានទាក់ទងស្នេហា អីទេ ។ខ្ញុំគ្មាន​ការ​ខកចិត្ត ដូចគេនិយាយទេ ព្រោះមនុស្សអត់ទាក់​ទងគ្នាផង គ្រាន់តែយើងជាដៃគូ​ផលិត​មាតិ​កា ធ្វើវីដេអូជាមួយគ្នាតើ”។

  គៀត សុវណ្ណាណាង តាំងចិត្តថានៅតែរាប់អានប៊ឺរី ដូចមុនដដែល ព្រោះពេលនេះទោះ​ជាលែង​សូវនៅជិតគ្នាដូចមុន តែឆាតតាមហ្វេសបុក និងតេរកគ្នារាល់ថ្ងៃ។ប៉ុន្ដែណ្ណាឡាង ហាក់​មិនច្បាស់​លាស់​ទេ ថាតើនាងនឹងប៊ឺរី នឹងផលិតវីដេអូរួមគ្នាជាដៃគូទៀតនៅពេលណា​ដោយនាងថា​ពេល​នេះប៊ឺរី កំពុងរវល់ជាមួយម៉ាដាម ដា ហេតុនេះប្រហែលជាគ្មានពេល​វេលា​ច្រើនដូចមុនទេមើលទៅ ។

 អតីតតារាចម្រៀងហង្សមាសរូបនេះបន្ថែមថា”គាត់(ប៊ឺរី )រវល់ជាមួយម៉ាដាម ដា ហើយ​ដឹងកាលបានធ្វើវីដេអូរួមគ្នាដូចមុនទេ មើលទៅ ។តែខ្ញុំអត់ទាន់មានគម្រោងជ្រើសតារា​ប្រុស​ណាផ្សេង ជំនួសគាត់ទេ ក្នុងពេលឆាប់ៗនេះ​”​។

  មិនត្រឹមតែសន្យាថានៅតែរាប់អានគ្នាជាមួយលោកប៊ឺរី នោះទេ តែគៀត សុវណ្ណាឡាង ថែមទាំងថាបើមានផលិតករតម្រូវឲ្យនាងលេងរឿងជាមួយលោកberryy នោះនាងនៅ​តែ​ទទួល​ថតដូចមុន ពោលគឺគ្មានរឿងអ្វីជាមួយគ្នាទាំងអស់ ។

  គៀត សុវណ្ណាឡាង បានបង្ហាញភាពស្និតស្នេហ៍ជាមួយលោកប៊ឺរី ក្រោយពេលនាង​និង​អតីតសង្សារតារា​សម្ដែងឆឹម វត្តី រូបនេះបានថតភាពន្ដរួមគ្នានៅហង្សមាស”ប្រពន្ធ ចិត្តព្រះ” ហើយតាំង​ពីពេល​នោះមកពួកគេច្រើនតែទៅណាតែ២នាក់ដូចជាការមើលកុន និងដំណើរ​កម្សាន្ដជាដើម ។មាន​ពេលខ្លះលោកប៊ឺរី ថែមទាំងថើបណ្ណាឡាង ពេលLive លើហ្វេសបុក​ទៀតផង ប៉ុន្ដែពួក​គេនៅ​តែ​ថារាប់អានគ្នាដូចជាពួកម៉ាកទៅវិញ  ហើយពេលនេះលោកberryy ប្រកាសរៀបការជាមួយ​ម៉ាដាម ដា នាពេលខាងមុខក៍ណ្ណាឡាង ថាអត់បញ្ហា ឬគ្មានរឿងអី​ពាក់​ព័ន្ធជាមួយ​រូបនាង​ឡើយ​ ។

 គួរបញ្ជាក់ថាគៀត សុវណ្ណាឡាង ធ្លាប់មានដំណឹងថាមានទំនាក់ទំនង​ស្នេហាជាមួយ​តារាសម្ដែងលោកលឹម ជាឡាយ ព្រោះជាឡាយ ក៍ធ្លាប់ស្នេហ៍ស្និតនាងមិនចាញ់ប៊ឺរី ដែរដែល​ជាញឹកញាប់គឺថើបណ្ណាឡាង ពេលកំពុងLive ហ្វេសបុក។អ្នកសិល្បៈជិតដិតបាន​លើកឡើង​ថាប្រសិនបើអ្វីៗដូចស្រីស្អាតណ្ណាឡាង ថានាងគ្មានទំនាក់​ទំនងស៊ីជម្រៅជាមួយប៊ឺរី ឬជា​ឡាយ នោះទេ គឺអត់បញ្ហាចោទទេ ប៉ុន្ដែបើប្រុសទាំងពីរសុទ្ធតែមានទំនាក់ទំនង​ស្នេហាជាមួយ​នាង ហើយម្នាក់ៗគិតតែពីរត់ចោលនាងទៅរកថ្មីរៀងៗខ្លួនដូចគេសង្ស័យមែននោះ គឺណ្ណា​ឡាង ហាក់ដូចជាអភ័ព្វស្នេហ៍បន្ដិចហើយ ។តែគេជឿរថារូបសម្រស់ដូចណ្ណាឡាង នេះបើ​សិនជានាងព្រមស្ម័គ្រឲ្យបុរសដែលចូលស្អំរបួសបេះដូងនោះគឺពិតជាមិនលំបាកសម្រាប់រូបនាងឡើយ ពោលគឺរកថ្មីបានភ្លែតតែម្ដងដែលអាចនិងប្រុសរូបសង្ហារ​ហើយមានទ្រព្យជាងប្រុស​ទាំងពីរ​នាក់ទៀតផង ។

 គៀត សុវណ្ណាឡាង ថាពេលនេះFan ចង់ឲ្យនាងចូលច្រៀងឡើងវិញ ហើយនាង​សប្បា​យចិត្ត ព្រោះគ្រាន់តែផុសបទចាស់ៗពីមុន មានគេគាំទ្រច្រើន ។នាងថានឹងយកបទចាស់ៗ​របស់​ខ្លួនមកច្រៀងCover  តែធ្វើភ្លេងថ្មី និងផុសនៅផេក ផ្ទាល់ខ្លួន គឺអត់មាន​គម្រោ​ង​ចូល​ច្រៀងនៅផលិតកម្មណាទាំងអស់ ។ចំណែកទាក់ទងការថត​ភាពយន្ដថ្មីវិញណ្ណាឡាង ថានៅចុង​ឆ្នាំ២០២៤នេះនាងអត់ទាន់ត្រៀមថតរឿងថ្មីទេ ហើយរឿង​ស្នេហាក៍មិន​មានដូច​គេដែរ ។

 គេចាំមើលថាគៀត សុវណ្ណាឡាង នៅតែស្អិតល្មូតជាមួយលោកប៊ឺរី ដូចមុន ឬនាង​រយាល​ៗ​ពីគ្នាដូចទំនាក់ទំនងជាមួយលឹម ជាឡាយ ដែរ ?

RELATED ARTICLES