Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកោរស.../ក់ស្លៀកស្បង់ បន្លំ .../ជាសង្ឃ ដើរអង្គាសបច្ច័យ

កោរស…/ក់ស្លៀកស្បង់ បន្លំ …/ជាសង្ឃ ដើរអង្គាសបច្ច័យ

ខេត្តព្រះសីហនុ ៖ បុរសម្នាក់ បានបន្លំខ្លួនកោរសក់ ស្លៀកស្បង់ ក្លែងធ្វើជាព្រះសង្ឃ ដើរអង្គាសបច្ច័យតាមផ្លូវទីសាធារណៈ ធ្វើឱ្យប៉ះពាល់ដល់តម្លៃព្រះពុទ្ធសាសនា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នាំយកទៅសាកសួរ អប់រំ ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពនេះ។

ករណីឃាត់ខ្លួនសង្ឃក្លែងក្លាយនេះ បានធ្វើឡើង កាលពីព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ នៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។

តាមប្រភពប្រជាពលរដ្ឋ បានឱ្យដឹងថា បុគ្គលខាងលើ បានគ្រងស្បងចីវរ បន្លំធ្វើជាព្រះសង្ឃ ដើរបិណ្ឌបាត អង្គាសបច្ច័យតាមដងផ្លូវសាធារណៈ ជាច្រើនលើកមកហើយ លុះដោយឃើញសភាពហាក់មិនប្រក្រតី សង្ស័យជាសង្ឃក្លែងក្លាយ ដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃព្រះពុទ្ធសាសនា ទើបប្រជាពលរដ្ឋបានរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីមានវិធានការ។

ប្រភពសមត្ថកិច្ច បានឱ្យដឹងថា ក្រោយពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋភ្លាម សមត្ថកិច្ចបានចុះអន្តរាគមន៍ ឃាត់ខ្លួនជនក្លែងបន្លំខាងលើ មកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលលេខ៤។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើបានឆ្លើយសារភាពថា ខ្លួនពិតជាបានបន្លំធ្វើជាព្រះសង្ឃ ដើររៃអង្គាសបច្ច័យនៅតាមទីសាធារណៈ ដើម្បីយកប្រាក់ទៅចាយវាយផ្ទាល់ខ្លួនប្រាកដមែន។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការអប់រំ ធ្វើកិច្ចសន្យាបញ្ឈប់នូវសកម្មភាពខាងលើ បន្តទៅទៀត៕

RELATED ARTICLES