Thursday, September 19, 2024
Homeតារាខ្មែរសុខ ពិសី ៖ពន្យាពេលរៀបការ កូនអ្នកឧកញ៉ានៅតែតាមស្នេហ៍

សុខ ពិសី ៖ពន្យាពេលរៀបការ កូនអ្នកឧកញ៉ានៅតែតាមស្នេហ៍

ភ្នំពេញ៖ស្រីស្អាតសុខ ពិសី ដែលត្រូវគេផ្ដល់រហ័ស្សនាមថាជារាជនីសម្រស់ប្រចាំ​សាន់ដេនោះ​ធ្លាប់ត្រូវគេសង្ស័​យថានាងបានកែសម្រស់នូវផ្នែកខ្លះដូចជាច្រមុះ ,ចាក់ចង្កា និងដើមទ្រូង ជា​ដើម ប៉ុន្ដែនាងមិនដែលទទួល​ស្គាល់សូម្បីតែម្ដង គឺខុសពីនាងតន់ ច័ន្ទសីម៉ា ដែលសារ​ភាព​ថានាងបានកែច្រមុះ ,ចាក់ចង្កា និងពត់ធ្មេញ ។តែរយៈពេលជាង៥ឆ្នាំចុងក្រោយនេះ​មិនធ្លាប់​លេចឭថាពិសី បានកែសម្រស់នូវផ្នែកផ្សេងៗទៀតនោះទេ ហើយគេបែជាឃើញនាងមាន​រូប​រាង​កាន់តែស្វែលតូចច្រឡឹងនិងក្មេងជាងវ័យបើទោះជាឆ្នាំ២០២៤ នេះនាងមានអាយុ៣៤ឆ្នាំ ទៅ​ហើយក្ដី ។អ្នកជំនាញសិល្បៈបានលើកឡើងថាប្រសិនបើពិសី នៅតែមានរូបរាងបែប​នេះ​ត​ទៅទៀត នោះគឺនាងនឹងរក្សារបានទាំងទីផ្សារចម្រៀង និងស្ពតពាណិជ្ជកម្មជាមិនខាន បើ​ទោះ​​ជាចុងក្រោយនេះនាងមិនសូវមានបទចម្រៀងល្បីៗចេញដូចមុនក៍ដោយ ។

 ក្រៅពីសុខ ពិសី តារាដែលធ្លាប់លេចឭថាបានកែសម្រស់តែមិនធ្លាប់​ទទួល​ស្គាល់​ដូច​ពិសី ដែរមាន​ដូច​ជានាងថន លក្ខិណា និងគង់ វង្សយ៉ាទី ជាដើម ខណៈដែលតារាកែច្រមុះវិញ​មានជាច្រើននាក់មកហើយដូចជាពេជ្រ សោភា ,មាស សុខសោភា ,យូរី និងទេព បូព្រឹក្ស … ។ចំពោះពិសី រូបឆោមនាងនៅតែរះត្រដែតនៅសាន់ដេ ហើយនិង​ឥទ្ធិពល​របស់នាងគ្មាន​តារាស្រីផ្សេងទៀតរបស់ផលិតកម្មមួយនេះប្រជែងជាមួយនាងបានទេ ។នេះពិសី មិនទាន់​ទាំងដឹកដៃលោកឡាយ សុខចំរើន ថៅកែសាន់ដេចូលរោងការផង ចុះ​បើនាងក្លាយទៅជាថៅ​កែ​ស្រីផលិតកម្មធំមួយនេះទៀតតើអំណាចនាងនឹងទៅជាយ៉ាងណាទៅ ?

 សូមបញ្ជាក់ថាសុខ ពិសី បច្ចុប្បន្នផ្ដោតតែលើការពង្រឹងអាជីពចម្រៀង​មួយច្រក​ប៉ុ​ណ្ណោះ ព្រោះផ្អាកថតភាពយន្ដជាច្រើនឆ្នាំមកហើយ ខណៈដែលរឿងចុងក្រោយនាង​សម្ដែង​ជាតួឯកជាមួយលោកឆាយ វីរៈយុទ្ធ “អាឡេវ ចូលក្រុង “នោះបានជាប់គាំងមិនទាន់​ដាក់​បញ្ចាំងតាំងពីឆ្នាំ២០១៦ ម្លេះ ។អ្វីដែលគួរឲ្យកត់សម្គាល់នោះពិសី ក្រោយអត់ដៃគូ​ពិសេ​ស​លោកខេមរៈ សិរីមន្ដ នោះពេលនេះនាងចាប់ដៃជាមួយលោកឆាយ វីរៈយុទ្ធ ស្និតជាងតារា​ផ្សេងទៀត បើទោះជានាងថាមិនដែលប្រកាន់ការច្រៀងឆ្លងឆ្លើយ​ជាមួយតារាប្រុសណា​ក៍ដោយ​។

គួរកត់សម្គាល់ថាសុខ ពិសី បានបិទច្រកស្នេហ៍ពីមន្រ្ដីធំៗខ្លះដែលតាមចែចង់នាងជា​ច្រើន​ឆ្នាំ​មកហើយនោះតាមរយៈការភ្ជាប់ស្នេហាជាមួយថៅកែសាន់ដេលោកឡាយ សុខចំរើន ជិត​១០ឆ្នាំមកនេះ  បើទោះជាអ្នកទាំងពីរមិនដែលសារភាពក៍ដោយ ។បញ្ហានេះបានធ្វើ​ឲ្យ​ស្នេ​ហាពិសី និង​ថៅកែបាត់បង់ទាំងស្រុងនូវភាពផ្អែមល្ហែមស្នេហ៍ដូចគូស្នេហ៍ដ៍ទៃទៀត តែប្រុស​ផ្សេងៗ​ទៀត​លែងហ៊ានស្នេហ៍ស្និតនាងព្រោះគេជឿរថានាងនឹងក្លាយទៅជាភរិយា​របស់លោក​ចំរើន នា​ពេ​ល​​ខាងមុខ គ្រាន់តែពេលនេះភាគីទាំងសងខាងពន្យាពេលរៀបការប៉ុណ្ណោះ ។ប៉ុន្ដែ​ក្នុងចំ​ណោ​ម​​ប្រុសតាមប្រម៉ាញ់បេះដូងពិសី នោះគឺមានតែបុរសម្នាក់គត់ដែលមិនក្វល់ពីរឿង​ព័តមាន​ផ្សព្វ​ផ្សាយរឿងនាងមានស្នេហាជាមួយថៅកែសាន់ដេ ហើយលោកនៅតែបន្ដតាមស្រ​លាញ់​នាង​ដដែលនោះគឺលោកឧកញ៉ាម្នាក់ដែលជាកូនអ្នកឧកញ៉ាមហាសេដ្ឋីរក​ស៊ីផ្នែកស​ណ្ឋា​​គារ និង​លក់សាំង នោះគឺលោក”ហ” ដែលនៅតែបន្ដតាមប្រម៉ាញ់បេះដូងពិសី ក្នុងរយៈ​ពេល​ជិត១ទសវត្សន៍មកនេះ ។តាមព័តមានថាកូនអ្នកជំនួញលំដាប់សេដ្ឋីនោះមិន​មែននៅ​ទំនេរ​ទេ ពោលគឺលោកមានប្រពន្ធកូនទៅហើយអីចឹងហើយបានជាពិសី ព្យាយាមគេច​អន្ទាក់​ស្នេហ៍​មួយនេះ ហើយនាងជ្រើសផ្លូវដូចឱក សុគន្ធកញ្ញា ដែរពោលគឺយកគូស្នេហ៍ជាបុរស​ដែល​​ស្គាល់​ពីអាជីពនាងច្បាស់ដោយផាត់ចោលតំណែងជំទាវលាក់មុខ ។

 ក្រៅពីសុខ ពិសី តារាដែលមានគូស្នេហ៍តែមិនហ៊ានបណ្ដើរនៅឆ្នាំ២០២៤ នេះមានដូច​ជា​នាងកែវ និសា ,សុខ សោម៉ាវត្តី និងវី ឌីណែត ជាដើម ។សម្រាប់ពិសី វិញនាងអាច​ពិចារ​ណា​លាតត្រដាងស្នេហ៍ជាសារធារណៈនាពេលដ៍ខ្លីនេះដោយជៀសមិនរួច ព្រោះសិស្សប្អូន​នាងអ៊ីវ៉ា ដែលលាក់សង្សារបាន៧ឆ្នាំ ព្រមបង្ហាញមុខគូស្នេហ៍នឹងត្រៀមរៀបការ​តាមបំ​ណង​ឪពុក ខណៈ​​​​ពិសី ដែលត្រូវឪពុកនាងលោកគឹម ហេង ចង់ឲ្យនាងរៀបការជាច្រើនឆ្នាំដែរ​ប៉ុន្ដែនាងនៅតែរារែកចិត្តនៅឡើយ ហើយចំណុចនោះត្រូវបានគេព្យាករណ៍ថា​មកពីស្រី​ស្រស់​បារម្ភខ្លាចទីផ្សារ​​ចម្រៀងមានការប្រែប្រួលក្រោយពេលរៀបការស្វាមី ៕

RELATED ARTICLES