Friday, November 15, 2024
Homeតារាខ្មែរតារា៣ដួង  ជ្រើសផ្លូវរៀបការមិនបើកចំហ

តារា៣ដួង  ជ្រើសផ្លូវរៀបការមិនបើកចំហ

ភ្នំពេញ៖នៅក្នុងពិភពសិល្បៈតារាក្រៅពីប្រកួតប្រជែងទីផ្សារចម្រៀងគ្នាយ៉ាងខ្លាំងក្លានោះ ការ​លេង​សម្ភារៈនិយមក៍កាន់តែបង្អួតគ្នាមិនធម្មតាឡើយ ។ដោយឡែកសម្រាប់ការរៀបអាពាហ៍ ពិពាហ៍ វិញគេឃើញតារាខ្លះលេងម៉ាអស់ដៃពោលគឺរៀបការ​ផ្អើលមេឃដោយគ្រាន់​តែចំ​ណា​យលើការតុបតែផ្កាភ្ញីក៍រាប់សែនដុល្លារដែរ ។ប៉ុន្ដែទន្ទឹម​និងនោះគេឃើញមានតារា៣ដួង ជ្រើស​​​ផ្លូវ​រៀប​ការ​ដោយលាក់លៀមទៅវិញ…។

១៖មាស សុខសោភាៈអតីតតារាចម្រៀងរស្មីស្ទឹងសង្កែ ,U2 ,M សាន់ដេ ,ថោន និង​រាម ​រូប​នេះ​ធ្លាប់រៀបការ២លើកមកហើយ តែពិធីនោះធ្វើដោយមិនបើកចំហដូចគ្នា ។មង្គល​ការ​របស់មាស ​​សោ​ភា ជាមួយលោកអ៊ឹត រ៉ាដា អាណិកជនខ្មែរមកពីកាណាដា តាមបែបគ្រីស្ទានកាលពី​ឆ្នាំ​២០០៨ ដែលធ្វើនៅព្រះវិហារមួយនៅកាណាដា និងការរៀប​អា​ពាហ៍ ពិពាហ៍ ស្រដៀង​ពិធី​សែនព្រេន នៅទីក្រុងភ្នំពេញកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០០៩ គឺ​សុទ្ធ​តែធ្វើ​ដោយលាក់លៀម​ដូចគ្នា  ។យ៉ាងណាសោភា ដែលគេមិនដែលឃើញនាងមានផ្ទៃពោះ ឬដឹងថានាងធ្លាប់​សម្រា​ល​​កូន​នៅមន្ទី​សម្ភពណាមួយដូចតារាផ្សេងនោះ បែជានាងប្រកាសថាពេលនេះមានកូនប្រុស​អាយុ១៧ឆ្នាំ ឈ្មោះBovee Hundley ទៅវិញ បើទោះជាមនុស្សជំនិតនាងថា​យុវជនរូបនោះ​ជាក្មួយនាងក្ដី ។

 ២៖ឌុច លីដា៖តារាសម្ដែង និងម៉ូដែល នាងឌុច លីដា មានកូនប្រុស១ឈ្មោះឡេង កិត្យានី អាយុជាង៤ឆ្នាំ ក្រោ​យនាងភ្ជាប់ស្នេហាជាមួយមន្រ្ដីរាជការម្នាក់កាលពីឆ្នាំ២០១៧ ។លីដា បានដឹកដៃឪពុកកូនប្រុសនាងរៀបការបែបសែនព្រេនកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ​២០២០ ប៉ុន្ដែនាងបានប្រាប់អ្នកយកព័តមានយើងថានឹងរៀប​ការធំដុំដូចគេ នៅពេលដែលកូន​នាង​មាន​អាយុពី៥ទៅ៦ឆ្នាំ ដែលពេលនោះនាងនឹងឲ្យកូនប្រុសធ្វើជា​កូនអណ្ដើក​ឲ្យនាងតែ​ម្ដង ។គេកត់​សម្គាល់ថាទោះមិនទាន់ហ៊ានរៀការជាសាធារណៈក៍ដោយ ប៉ុន្ដែចំណង​ស្នេ​ហា​នាង​ជាមួយ​ស្វា​មីវ័យ​ចំណាស់មានភាពផ្អែមល្ហែមគ្នាណាស់ ហើយលីដា ថែមទាំងមិនក្វល់​រឿងអ្នកលេងបណ្ដាញសង្គមរិះ​គន់​នាងថាយកប្ដីតា ឬបានប្ដីអាយុស្មើឪពុកនោះឡើយ ។

  ៣៖ជីមមី៖អតីតពិធីការិនីលេចធ្លោរបស់Pnn នាងម៉េង ឃុននី ហៅជីមមី ម៉េង បាន​រៀប​ការដោយមិនបើកចំហ និងមិនបានហៅតារារួមអាជីពចូលរួមឡើយ ក្នុងពិធីអាពាហ៍ ពិពាហ៍ របស់នាងជាមួយពិធីករលោកនូ ចំណាប់ ហៅជីមមី កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ។ប៉ុ​ន្ដែក្រោយមានវីដេអូ និងរូបហ្វិច បានបែកធ្លាយនោះទើបជីមមី ព្រមសារភាពថាពិតជា​បាន​រៀប​​​ការមែន តែធ្វើជាលក្ខណៈគ្រួសារសុទ្ធសាធ ។រហូតមកដល់ពេលនេះនាងនៅ​តែមិន​ទាន់​​​បញ្ចេញរូបថតមង្គលការ​របស់​នាងគ្រប់កម្មវិធីឲ្យដូចតារាល្បីៗដ៍ទៃទៀតនោះឡើយ ខណៈ​ដែលបន្ទាប់ពីមានស្វាមីនាងមិនសូវមានសកម្មភាពសិល្បៈដូចមុនទេ គឺងាកមករកស៊ីលក់​Online កាន់តែខ្លាំង បើទោះជាចេះនិយាយដល់ទៅ៤ភាសារគឺខ្មែរ ,អង់គ្លេស ,ថៃ និងចិន ដែល​ធ្វើឲ្យ​នាង​ត្រូវប៉ាន់ជាមួយក្រុមហ៊ុនAgency ទាំងឡាយដូចគ្នាទៅនិងអ្នកនាងVj ណាណា និងខៀវ សានសាណា ក្ដី ។

 មហាជនចាំមើលថាតារាបន្ទាប់ដែលនឹងជ្រើសផ្លូវរៀបការដោយមិនបើកចំហ ដូចតារា​៣​ដួងខាង​លើដែរតើជាអ្នកណាទៅ ?

RELATED ARTICLES