Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមមេទ័ពអ៊ុយក្រែន អះអាង ៧ថ្ងៃ វា.../យយ.../កបានទឹកដីរុស្ស៉ី ១០០០គីឡូម៉ែត្រ

មេទ័ពអ៊ុយក្រែន អះអាង ៧ថ្ងៃ វា…/យយ…/កបានទឹកដីរុស្ស៉ី ១០០០គីឡូម៉ែត្រ

អ៊ុយក្រែន ៖ មេដឹកនាំយោធាអ៊ុយក្រែន បានអះអាង ទាហានរបស់ពួកគេ បានវាយដណ្តើមយកបានទឹកដីរុស្ស៉ី ១០០០គីឡូម៉ែត្រ បន្ទាប់ពីការវាយលុករយៈពេល ៧ថ្ងៃ នៅលើទឹកដីរុស្ស៊ី។

នៅថ្ងៃចន្ទ ទី១២ ខែសីហា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ អូឡេកសាន់ដ្រ៍ សឺរស្គី (Oleksandr Zhirsky) ប្រធានអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានអះអាងថា ទាហានរបស់ពួកគេ បានវាយគ្រប់គ្រងដែនដីរុស្ស៊ី ចំនួន ១០០០គីឡូម៉ែត្រការ៉េរួចហើយ បន្ទាប់ពីកងទ័ពអ៊ុយក្រែន បានបើកការវាយលុកជាលើកដំបូងរបស់ខ្លួន ឆ្លងព្រំដែនចូលទៅក្នុងប្រទេសរុស្ស៊ី ចាប់តាំងពីសង្គ្រាមរវាងប្រទេសទាំងពីរ បានចាប់ផ្តើមនៅក្នុងខែកុម្ភៈ ឆ្នាំ២០២២។

ឧត្តមសេនីយ៍ដដែល បាននិយាយថា អ៊ុយក្រែន នឹងបន្តការវាយលុករបស់ខ្លួននៅក្នុងតំបន់ ខឺស្ក (Kursk) របស់រុស្ស៊ី បន្ទាប់ពីចាប់ផ្តើមការវាយលុយកាលពីថ្ងៃអង្គារ ទី០៦ ខែសីហា ឆ្នាំ២០២៤។

នៅព្រឹកថ្ងៃដដែល ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានជួបជាមួយមន្ត្រីថ្នាក់តំបន់តាមតំបន់ព្រំដែន រួមទាំងមន្ត្រីជាន់ខ្ពស់មកពីផ្នែកសន្តិសុខរដ្ឋាភិបាល និងភ្នាក់ងារអនុវត្តច្បាប់ ហើយបានប្រកាសថា នឹងបណ្តេញសត្រូវចេញពីទឹកដីរុស្ស៊ី។

លោកអាឡិចសេយ៍ ស្មៀរណូវ (Alexey Smirnov) អភិបាលស្តីទីនៃតំបន់ Kursk ភាគខាងលិចបំផុតនៃប្រ ទេសរុស្ស៊ី ប្រាប់ប្រធានាធិបតីពូទីន ថា ភូមិចំនួន ២៨ នៅក្នុងតំបន់របស់គាត់ ឥឡូវនេះស្ថិតនៅក្រោមការគ្រប់ គ្រងរបស់អ៊ុយក្រែន ហើយទាហានអ៊ុយក្រែន អាចឈានចូលក្នុងចម្ងាយប្រហែល ១២គីឡូម៉ែត្រ លក្នុងទឹកដីតាមបណ្តោយព្រំដែនប្រវែង ៤០គីឡូម៉ែត្រ។

លោកស្មៀរណូវ បាននិយាយថា មនុស្សជាង ១៨០ ០០០នាក់ បានទទួលការជូនដំណឹងអំពីការជម្លៀស ដោយក្នុងនោះ ១២១ ០០០នាក់ បានជម្លៀសចេញរួចហើយ និងមានពលរដ្ឋរុស្ស៉ីប្រហែល ២០០០នាក់ នៅតំបន់ដែលកាន់កាប់ដោយកងកម្លាំងអ៊ុយក្រែន គេនៅមិនទាន់ដឹងពីជោគវាសនាមនុស្សមួយក្រុមនេះទេ។

ទន្ទឹមនឹងនេះ លោកវីយ៉ាឆាស្លាវ ក្លាដកូវ (Vyacheslav Gladkov) អភិបាលនៃតំបន់បេលហ្គោរ៉ូដ ( Belgorod) ដែលនៅក្បែរនោះ បានបង្ហាញថា ប្រជាជនរស់នៅក្នុងស្រុកក្រាស្នូយ៉ារុស្គី (Krasnoyarusky) ត្រូវបានផ្លាស់ទីទៅទីតាំងដែលមានសុវត្ថិភាពជាង បន្ទាប់ពីខ្មាំងបានរើទៅព្រំដែន។ មកដល់ពេលនេះ មនុស្ស ១១ ០០០នាក់ បានជម្លៀសចេញ។

ប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូគូឌីមៀរ ហ្សេឡេនស្គី (Volodymyr Zelensky) បានសារភាពជាលើកដំបូងនៅថ្ងៃសៅរ៍ ទី១០ ខែសីហា ឆ្នាំ២០២៤ ថា ទាហានអ៊ុយក្រែន កំពុងវាយប្រហារនៅក្នុងទឹកដីរុស្ស៊ី។

លោកហ្សេឡេនស្គី បាននិយាយថា “រុស្ស៊ី នាំមកនូវសង្រ្គាមដល់អ្នកដទៃ។ ពេលនេះវាត្រឡប់ទៅផ្ទះខ្លួនហើយ។ អ៊ុយក្រែន តែងតែចង់បានសន្តិភាព ហើយយើងនឹងធ្វើឱ្យប្រាកដថា មានសន្តិភាព»។

អ្នកវិភាគខ្លះចាត់ទុកថា ការវាយប្រហារលើតំបន់ខឺស្ក (Kursk) អាចជាផ្នែកមួយនៃការប៉ុនប៉ងបង្ខំរុស្ស៊ី ឱ្យចល័តកងកម្លាំងយោធារបស់ខ្លួនចេញពីភាគខាងកើតអ៊ុយក្រែន ដែលកំពុងត្រូវបានវាយប្រហារជាបន្តបន្ទាប់ និងបន្ធូរសម្ពាធនៃភាពតានតឹង រួមទាំងការកសាងសីលធម៌ដល់យោធា។

ទោះបីជាយ៉ាងណា អ្នកខ្លះនិយាយថា ការវាយប្រហារនេះ នឹងនាំមកនូវគ្រោះថ្នាក់ថ្មី ត្រលប់មកអ៊ុយក្រែន វិញ ដោយប្រភពមួយក្នុងជួរកងទ័ពអង់គ្លេស ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ BBC ថា មានហានិភ័យដែលរុស្ស៊ី នឹងខឹងនឹងការវាយប្រហារនេះ ហើយអាចធ្វើការវាយប្រហារកាន់តែខ្លាំងលើជនស៊ីវិល និងហេដ្ឋារចនា សម្ព័ន្ធអ៊ុយក្រែន៕

RELATED ARTICLES