ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ បានប្រកាសសាលក្រមកំបាំងមុខ ផ្តន្ទាទោសលើឈ្មួញគ្រឿងញៀនម្នាក់ ឈ្មោះសេក មិត្ត ហៅកាយ ម៉េង មានលំនៅក្នុងខេត្តកំពង់ចាម ដាក់ពន្ធនាគារ កំណត់២៥ឆ្នាំ និងពិន័យជាប្រាក់ចូលថវិការដ្ឋចំនួន ៤០លានរៀល និងចេញដីកាឱ្យតាមចាប់ខ្លួនជននេះ ដើម្បីយកមកអនុវត្តទោសតាមសាលក្រមដែលបានកំណត់ ពាក់ពន្ធបទរក្សាទុក ដឹកជញ្ជូន និងជួញដូរដោ យខុសច្បាប់នូវសារធាតុញៀន ប្រមាណជិត ២គីឡូក្រាម ប្រព្រឹត្តកាលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ។ សាលក្រម បានប្រកាសជាសាធារណៈ ដោយទុកសិទ្ធិឱ្យប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់ ។
គួររំលឹកថា សំណុំរឿងគ្រឿងញៀន មួយនេះ ដំបូងឡើយសមត្តកិច្ចបានធ្វើការចាប់ខ្លួនជាក់ស្តែងជនសង្ស័យ ចំនួន៣នាក់ រួមមាន ១-ឈ្មោះអ៊ឹម ឈួន អតីតស្នងការរងនគរបាលខេត្តកំពត ២-ឈ្មោះកែវ ទិត្យមេសា និង៣-ឈ្មោះហុង គា កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ នៅម្តុំបឹងកក់ ស្ថិតក្នុងខណ្ឌ ដូនពេញ ខណៈជនសង្ស័យទាំង៣ នាក់ដើរចេញពីរផ្សារទំនើប ខាលែនឌែនម៉ល បំណងឡើងជិះរថយន្ត។
ពេលចាប់ខ្លួននោះ សមត្តកិច្ចបានឆែកឆេរ រកឃើញវត្ថុតាងថ្នាំញៀននៅក្នុងរថយន្ត ជិត២គីឡូក្រាម តែជន សង្ស័យទាំង៣នាក់ បានបដិសេធថា អត់ដឹង និងបានឆ្លើយដាក់ទៅលើឈ្មោះសេក មិត្ត ហៅកាយ ម៉េង ជាម្ចាស់ថ្នាំញៀននោះ ព្រោះសេក មិត្ត ហៅកាយ ម៉េង បានយករថយន្តនេះទៅជិះប៉ុន្មានថ្ងៃហើយ ហើយមកដល់តាមផ្លូវមុនសមត្ថកិច្ចចាប់ខ្លួនពួកគេទាំង៣នាក់ ឈ្មោះសេក មិត្ត បានចុះគេចខ្លួនបាត់។
ទោះជាយ៉ាងណា សំណុំរឿងនេះត្រូវបានសមត្តកិច្ចបានបញ្ជូនជនសង្ស័យទាំង ៣នាក់ ទៅសាលាដំបូងរាជ ធានីភ្នំពេញ តាមនីតិវិធី បន្ទាប់មកតំណាងអយ្យការ បានធ្វើការចោទប្រកាន់ និងបានចាត់បញ្ជូនទៅចៅក្រមស៊ើបសួរ ហើយចៅក្រមស៊ើបសួរ បានសម្រេចឃុំខ្លួនជនសង្ស័យ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន។ ការឃុំខ្លួន បានធ្វើឡើយមួយរយៈខ្លី ជនសង្ស័យទាំង ៣នាក់ ត្រូវបានដោះលែងឱ្យមានសេរីភាពវិញ ដោយដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ។ បន្ទាប់មក តុលាការបានបើកការស៊ើបអង្កេត ទំនងរកមិន ឃើញបទល្មើសជាក់ស្តែងដូចការចោទប្រកាន់នោះ ទើបបំបែកសំណុំរឿងជនសង្ស័យទាំង៣នាក់ ចេញពីសំ ណុំរឿងគ្រឿងញៀននេះ ដោយតុលាការសម្រេចផ្តន្ទាទោសកំបាំងមុខតែឈ្មោះសេក មិត្ត ហៅកាយ ម៉េង ម្នាក់គត់ ដាក់ពន្ធនាគារ កំណត់២៥ឆ្នាំ ករណីរក្សាទុក ដឹកជញ្ជូននិងជួញដូរគ្រឿងញៀន ជិត២គីឡូក្រាម ដោយខុស ច្បាប់៕