ភ្នំពេញ៖បើទោះជាចង្វាក់រ៉េប មិនមែនជាបទតំណាង ឬសំគាល់ឲ្យចម្រៀងខ្មែរក្ដី ប៉ុន្ដែតារាចម្រៀងម៉ាន់ វណ្ណដា កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ បានធ្វើឲ្យមានការភ្ញាក់ផ្អើលតាមរយៈការលេចនៅលើឆាកតន្រ្ដីនៃកម្មវិធីបិទកាប្រកួតកីឡាអូឡាំពិករដូវក្ដៅ នាទីក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០២៤ ដែលធ្វើឲ្យវណ្ណដា ទទួលបានការគាំទ្រពីប្រមុខរដ្ឋាភិបាល តារារួមអាជីព និងFan ទាំងក្នុងនិងក្រៅស្រុកតាមរយៈបទ”Time To Rise “ ព្រោះគេចាត់ទុកថាជាការលើកមុខមាត់ខ្មែរលើឆាកអន្ដរជាតិ ខណៈដែលកន្លងមកតារាចម្រៀងផលិតកម្មបូរមី រូបនេះក៍ធ្លាប់ច្រៀងសម្ដែងនៅឆាកធំៗលក្ខណៈអន្ដរជាតិជាញឹកញាប់ផងដែរ ។គូស្នេហ៍របស់វណ្ណដា នាងLauryn មិនបានរួមតំណើរជាមួយវណ្ណដា ក្នុងព្រឹត្តិការណ៍នោះទេ គឺនាងបានតែរីករាយពីចម្ងាយពេលដែលឃើញសង្សាររបស់នាងកាន់តែល្បីថែមទៀត ។

អ្នកជំនាញសិល្បៈបានលើកឡើងថាវណ្ណដា ចេញមុខចុងក្រោយនេះធ្វើឲ្យរូបគេមានប្រៀបជាងគូប្រជែងរបស់ខ្លួនជាច្រើនឆ្នាំ និងធ្លាប់ច្រៀងDiss Trac គ្នាទៀតផងនោះគឺលោកងួន ចាន់ដេវីត ខណៈដែលកន្លងមកពួកគេពិបាកបែងចែកឈ្នះចាញ់ បើទោះជាបទចម្រៀងនៅលើយូធូបបទរបស់វណ្ណដា ភាគច្រើនមានViews ច្រើនជាងដេវីត ក្ដី ប៉ុន្ដែFan ដែលស៊ីសាច់គ្នាព្រោះតែកាន់ជើងតារាចម្រៀងរ៉េប ទាំងពីរដួងនេះរៀងៗខ្លួននោះមិនដែលទទួលស្គាល់ថាIdol របស់ខ្លួនចាញ់គូប្រជែងឡើយ ។សម្រាប់វណ្ណដា វិញក្រោយបាត់ដៃស្ដាំរបស់ខ្លួនលោកសង្ហារ ធ្លាក់ទៅកណ្ដាប់ដៃGalaxy មក លោកព្យាយាមរក្សារទីផ្សាររ៉េប ឲ្យមានលំនឹង ហើយលេចមុខធ្វើBA ឲ្យក្រុមហ៊នធំៗជាបន្ដបន្ទាប់ ក្រោយបានភ្ជាប់ស្នេហ៍សង្សារថ្មីនាងLauryn ជាង១ឆ្នាំមកនេះ ។

គួរបញ្ជាក់ថាម៉ាន់ វណ្ណដា ស្ថិតក្នុងចំណោមតារារ៉េប ជូរមុខត្រដុំត្រសងជាមួយងួន ចាន់ដេវីត ដូចគ្នាទៅនិងតារាចម្រៀងសម័យព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ដែរ បើទោះជាវណ្ណដា ប្រឡូកសិល្បៈក្រោយដេវីត ក្ដី ។ប្រភពបានឲ្យដឹងថាវណ្ណដា មានតម្លៃខ្លួនខ្ពស់ជាងតារារ៉េប ផ្សេងៗទៀត បើទោះជារយៈពេលចុងក្រោយនេះចម្រៀងរបស់លោកមិនសូវលេចធ្លោដូចមុនក៍ដោយ។ចំណែកតារាដែលអាចច្រៀងរ៉េប បាននៅឆ្នាំ២០២៤ នេះវិញមានដូចជាលោកព្រាប សុវត្ថិ ,ខេមរៈ សិរីមន្ដ ,ឡេង តារា(ខ្មែរមួយជីវិត) ,ទេព ពិសិដ្ឋ,ចាន់ សុបញ្ញា ,សុវត្ថិ មុនីវណ្ណ ,ពេជ្រ សោភា ,ទេព បូព្រឹក្ស និងសួស វីសា ជាដើម ។

អ្នកជំនាញសិល្បៈបានឲ្យដឹងដែរថាថ្វីបើពេលនេះវណ្ណដា មានយីអ៊ុនល្អជាងងួន ចាន់ដេវីត ក្ដី ប៉ុន្ដែគេមិនទាន់អាចវាយតម្លៃថាឆ្នាំនេះ១ណាជាអ្នកវ៉ានោះទេ គឺរងចាំរហូតដល់ខែ១២ ឆ្នាំ២០២៤ ទើបអាចមើលឃើញច្បាស់ ។ប៉ុន្ដែបើផ្អែកលើសម្ភារៈនិយមនាពេលបច្ចុប្បន្នវិញវណ្ណដា ជិះត្រឹមរថយន្ដFord Everest និងស្លៀកពាក់សម្លៀកបំពាក់នៅក្រៅឆាកសាមញ្ញ ខណៈដែលចាន់ដេវីត ហ៊ឺហាដល់កំពូលព្រោះជិះរថយន្ដទំនើបម៉ាកLamborghini និងលេងខោអាវសុទ្ធតែម៉ាកប្រេន ប្រេន តម្លៃរាប់ពានដុល្លារក្នុង១ឈុតៗ។តែយ៉ាងណាតាំងពីវណ្ណដា និងដេវីត បានជួបគ្នានៅថ្ងៃមង្គលការស្រីនា និងលោកហេង វិសាល កាលពីចុងខែឧសភា ឆ្នាំ២០២៤ មកគេមិនដែលឃើញតារារ៉េប ទាំងពីរដួងចេញបទចម្រៀងវាយប្រហាឌឺដងគ្នាបែបDiss Trac ដូចមុនឡើយ ។

ក្រៅពីកំពុងតែកាក់កបចម្រៀងរ៉េប វណ្ណដា ក៍កាន់តែស្អិតល្មូតជាមួយសង្សារថ្មីនាងLauryn ពីមួយថ្ងៃទៅមួយថ្ងៃផងដែរ ដូចជាពេលខ្លះពួកគេជិះរថយន្ដអោបថើបគ្នាស្អិតដូចស្កតាំងម៉ែ តែគ្មានដំណឹងថាពួកគេនឹងដឹកដៃគ្នាចូលរោងការនៅពេលណាឡើយ ។ប៉ុន្ដែតាមព័តមានថាវណ្ណដា អាចនឹងជ្រើសផ្លូវដូចងួន ចាន់ដេវីត ដែរ ពោលគឺយកកូនមុនរៀបការ ព្រោះថាស្នេហាលោកត្រូវបានក្រុមគ្រួសារទាំងសងខាងគាំទ្រ ហើយនាងLauryn ក៍ធ្លាប់ទៅជួបម្ដាយវណ្ណដា នៅខេត្តព្រះសីហនុ ផងដែរ ។តែគ្មានព័តមានថាសង្សារវណ្ណដា ចង់ក្លាយទៅជាតារាចម្រៀងរ៉េប ធ្វើដៃគូសង្សារខ្លួនដូចដេវីត និងបូព្រឹក្ស នោះទេ ៕




