Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមរ៉ឺម៉កឡើងចំណោតមិនរួច រអិលថយបុ.../កឡាន

រ៉ឺម៉កឡើងចំណោតមិនរួច រអិលថយបុ…/កឡាន

ភ្នំពេញ ៖ ម៉ូតូសណ្តោងរម៉កដឹកថ្មម៉ាប ១គ្រឿង ដឹកធ្ងន់ពេក បើកឡើងចំណោតមិនរួច ធ្វើឱ្យរអិលថយក្រោយ បុកកៀបជាប់រថយន្តទំនើប ១គ្រឿង បណ្តាលឱ្យរងការខូចខាតផ្នែកខាងមុខ សំណាងមិនបង្កឱ្យមនុស្សណាម្នាក់រងរបួសឡើយ។

ហេតុការណនេះ បានកើតឡើង កាលវេលាម៉ោង ៤និង១០នាទីរសៀល ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ស្ថិតនៅចំណុចផ្លូវតាផុន កែងនឹងផ្លូវ២៧១ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូសណ្តោងរ៉ឺម៉កដឹកថ្មម៉ាប ១គ្រៀង បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងតាផុន ទិសដៅពីលិច មកកើត បានបើកឡើងចំណោត តែឡើងមិនរួច ក៏រអិលថយក្រោយបុកកៀបជាប់នឹងរថយន្តទំនើប១គ្រឿង ម៉ាក TOYOTA RUSH ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AX-1551 បើកបរដោយបុរម្នាក់ ធ្វើដំណើរស្របគ្នា បណ្តាលឱ្យខូចខាតផ្នែកខាងមុខយ៉ាងដំណំ សំណាងល្អមិនបង្កឱ្យមានអ្នករងរបួស។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយជំនាញចរាចរណ៍ខណ្ឌ បានចុះធ្វើការវាស់វែង និងយករ៉ឺម៉កនិងរថយន្ត ទៅរក្សាទុកនៅការិយា ល័យចរាចរណ៍ខណ្ឌមានជ័យ រង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

RELATED ARTICLES