Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកង់បីបុ.../កឆ្កែ មនុស្សឈ្លោះ.../គ្នា.../បែកផ្សែង

កង់បីបុ…/កឆ្កែ មនុស្សឈ្លោះ…/គ្នា…/បែកផ្សែង

ភ្នំពេញ ៖ បុរសម្នាក់ ជាអ្នករត់ម៉ូតូកង់បី បានបើកកង់បីបុកសត្វឆ្កែ ឆ្លងផ្លូវ ហើយកិនថែម ធ្វើឱ្យម្ចាស់ឆ្កែស្រែកឱ្យឈប់សុំទោស តែអ្នកបើកូកង់បី មិនព្រមឈប់ ហើយបើករត់ ត្រូវបានម្ចាស់ឆ្កែ រត់ដេញឃាត់បាន បង្កជាជម្លោះពាក្យសម្តីបែកផ្សែងទាំងយប់ បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចុះនាំភាគីទាំងសងខាងទៅដោះស្រាយគ្នានៅប៉ុស្តិ៍។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវ២២៥ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសជាអ្នកបើកម៉ូតូកង់បីម្នាក់  បានបើកម៉ូតូកង់បីបុកឆ្កែ ហើយភ្លាមនោះម្ចាស់ឆ្កែ ស្រែកឱ្យសុំទោស តែភាគីអ្នកបើកកង់បី មិនព្រមឈប់សុំទោស បែរជាបើករត់ ទើបភាគីម្ចាស់ឆ្កែតាមឃាត់ជាប់ ធ្វើឱ្យកើតមានជម្លោះតឹងសរសៃកដាក់គ្នាទាំង យប់តែម្តង។

ភាគីបុរសជាអ្នកបើកម៉ូតូកង់បី បានអះអាងថា ខណៈពេលគាត់បើកម៉ូតូកង់បីតាមផ្លូវសុខៗ ឆ្កែនោះបានរត់ឆ្លង ផ្លូវ ទើបគាត់ជ្រុលបុក ធ្វើឱ្យឆ្កែនោះស្រែក រួចរត់ទៅបាត់ ហើយដោយប្រញាប់ទៅយកភ្ញៀវ ទើបគាត់មិនបានឈប់។

ចំណែកភាគីស្ត្រីជាម្ចាស់ឆ្កែ បានបញ្ជាក់ថា ពេលបុកឆ្កែគាត់ហើយ បុរសនោះព្យាយាមបើកកិនបន្ថែមទៀត រួចបើករត់ មិនព្រមឈប់សុំទោស និងថែមទាំងស្រែកឱ្យគាត់ទៀត។

ម្ចាស់ឆ្កែ បានបន្តថា គាត់ស្រឡាញ់ឆ្កែរបស់គាត់ណាស់ ចាត់ទុកដូចសមាជិកគ្រួសារមួយ ហើយគាត់បានបញ្ជាក់ទៀតថា ឆ្កែគាត់មានឈ្មោះចេន្នី ឥឡូវរត់បាត់ហើយ មិនដឹងទៅដល់ណាឡើយ។

ក្រោយពេលកើតហេតុ ភាគីម៉ូតូកង់បី មានគ្នាជាច្រើននាក់បានមកដល់ទីតាំងកើតហេតុ ចំណែកភាគីម្ចាស់ឆ្កែ មានក្រុមគ្រួសារជាច្រើននាក់ដែរ ធ្វើឱ្យកើតមានជម្លោះបែកផ្សែង រហូតផ្អើលដល់កម្លាំងនគរបាលប៉ុស្តិ៍ បានចុះអន្តរាគមន៍ ខ្លាចកើតមានអំពើហិង្សា រួចក៏នាំភាគីទាំងសងខាង ទៅប៉ុស្តិ៍នគរបាល ធ្វើការសម្របសម្រួលគ្នា។ ដោយចុងក្រោយ ភាគីម៉ូតូកង់បី បានសុំទោសម្ចាស់ឆ្កែ ដើម្បីបញ្ចប់រឿង៕

RELATED ARTICLES