Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមជួ.../ញគ្រឿងញៀ.../ន៥៨គីឡូ ២នាក់ ជា.../ប់គុ.../ក១/...ជីវិត

ជួ…/ញគ្រឿងញៀ…/ន៥៨គីឡូ ២នាក់ ជា…/ប់គុ…/ក១/…ជីវិត

ភ្នំពេញ ៖ លោកធាម ច័ន្ទពិសិដ្ឋ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ បានប្រកាសសាលក្រមផ្តន្ទាទោសលើជនជាប់ចោទ២នាក់ ដាក់ពន្ធនាគារ ម្នាក់ៗអស់មួយជីវិត និងពិន័យម្នាក់ៗ ៨០លានរៀល បង់ចូលថវិការដ្ឋ ក្រោមការចោទប្រកាន់ពីបទរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ទម្ងន់៥៨គីឡូ និង៨៤៨ក្រាម និងបទសម្អាតប្រាក់។

គួរបញ្ជាក់ថា កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជា មួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី គល់ យី ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន បានស្រាវជ្រាវបង្ក្រាប ករណីដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារ ធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ នៅចំណុចដីឡូត៍ទុកចោលមួយកន្លែង ស្ថិតនៅភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤។

ជនសង្ស័យទាំង២នាក់ ដែលត្រូវបានឃាត់ខ្លួន ទី១-ឈ្មោះអ៊ាន រដ្ឋនី អាយុ៣៨ឆ្នាំ និងទី២-ឈ្មោះភ័ណ្ឌ សុគុណ អាយុ៣១ឆ្នាំ។ ចំណែកវត្ថុតាងចាប់យក សារធាតុញៀន (កេតាមីន) ចំនួន២០ដុំ ទម្ងន់ ២០គីឡូក្រាម ដែលលាក់ ទុកក្នុងវ៉ាលស ពណ៌ទឹកប៊ិក ចំនួន១ និងរថយន្តម៉ាកហាយឡែនដឺរ ចំនួន១គ្រឿង។ បន្ទាប់មក កម្លាំងជំនាញបានស្រាវជ្រាវរកឃើញសារធាតុញៀន (មេតំហ្វេតាមីន) ចំនួន ១០ដុំទៀត ទម្ងន់១០គីឡូក្រាម លាក់ទុកក្នុងបាតរថយន្តកែច្នៃសម្រាប់ដឹកគ្រឿងញៀន។

លុះនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី គល់ យី បានដឹកនាំកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះសហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង ដើម្បីធ្វើការត្រួតពិនិត្យនិងឆែកឆេរគោលដៅស្តុកគ្រឿងញៀន ចំនួន៣ទីតាំង ដកហូតសារធាតុញៀនចម្រុះ ចំនួន១៩មុខ មានទម្ងន់ ២៨គីឡូក្រាម និង៧៧៨ក្រាម និងសារធាតុញៀនប្រភេទ MDMA ទម្ងន់ ១០,៤៨ក្រាម និងកំណត់បានមុខសញ្ញាមេខ្លោង ចំនួន២នាក់ និងបក្ខពួកមួយចំនួនទៀត។

ក្រោយការបង្ក្រាបករណីខាងលើ កម្លាំងសមត្ថកិច្ច បានដកហូតសារធាតុចម្រុះ សរុបចំនួន ៥៨គីឡូ ៨៤៨ក្រាម  សារធាតុញៀន ទម្ងន់៣០គីឡូ និង៧ក្រាម ក្នុងនោះមាន ប្រភេទ ខេ ចំនួន១៩គីឡូ និង៩១៥ក្រាម ប្រភេទ ICE ចំនួន១០គីឡូ៥ក្រាម ប្រភេទ MDMA ចំនួន ១០,៤៨ក្រាម សារធាតុមិនច្បាស់ ទម្ងន់ ២៨គីឡូ ៧៧៨ក្រាម៕

RELATED ARTICLES