Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមថៃ ចា.../ប់ខ្មែរ រត់ពន្ធបារី១ម៉ឺនសុង

ថៃ ចា…/ប់ខ្មែរ រត់ពន្ធបារី១ម៉ឺនសុង

ខេត្តបាត់ដំបង ៖ តាមប្រភពសារព័ត៌មានថៃ បានឱ្យដឹង កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ថា មានករណីរត់ពន្ធបារី ខុសច្បាប់ ចូលតាមច្រករបៀង កាត់ព្រៃធម្មជាតិ និងត្រូវសមត្ថកិច្ចថៃ ចាប់បានវត្ថុតាង បារីជិត ១ម៉ឺនសុង និងឃាត់ខ្លួនបុរសជាជនជាតិខ្មែរ ម្នាក់។

តាមប្រភពព័ត៌មានខាងលើ បានបញ្ជាក់ថា បារីដែលនាំឆ្លងដែននោះ គឺនាំឆ្លងដែន តាមច្រករបៀង ជិតផ្សារខៅឌិន (ភ្នំដី) ក្នុងភូមិខៅឌិន ឃុំខ្លងហាត ស្រុកខ្លងហាត ខេត្តស្រះកែវ ឈមនឹងស្រុកសំពៅលូន ខេត្តបាត់ដំបង។ប្រភពដដែល បន្តថា សមត្ថកិច្ចថៃ បានស្ទាក់ចាប់ទាំងបុរសជនជាតិខ្មែរ និងបារីទាំងនោះបាន នៅម្តុំភូមិថាប់វាំងមុន ក្រុមទី០៦ ឃុំខ្លងហាត ស្រុកខ្លងហាត ខេត្តស្រះកែវ ប្រទេសថៃ។

នៅចំពោះមុខសមត្ថកិច្ច បុរសជាជនជាតិខ្មែរ រត់ពន្ធបារីខុសច្បាប់ បានឆ្លើយសារភាពថា រូបគេពិតជាបាននាំយកបារីគេចពន្ធឆ្លងដែនខុសច្បាប់ មកពីប្រទេសកម្ពុជា ចូលមកប្រទេសថៃប្រាកដមែន។ ប៉ុន្តែបុរសខាងលើ មិន បានបញ្ជាក់ទេថា បារីទាំងនេះនាំចូលតាមច្រករបៀងណាមួយ នៃព្រំដែនកម្ពុជា-ថៃ គ្រាន់តែប្រាប់ថា មានឈ្មួញយកមកឱ្យគេ និងដឹកយកបន្តទៅទីក្រុងបាងកក ហើយរូបគេបានដឹកមកជាច្រើនជើងមកហើយ។

បុរសជាពលរដ្នខ្មែរ ខាងលើ ត្រូវបានកម្លាំងអធិការស្រុកខ្លងហាត បញ្ជូនខ្លួនបន្តទៅតុលាការខេត្តស្រះកែវ ដើម្បីចាត់ការបន្តនីតិវិធី៕

RELATED ARTICLES