Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមសង្ឃ៥អង្គ ដោះ.../ស្បង់ ចូ.../លខារ៉ាអូខេ ឱ.../បស្រីលើកទី៣ ចំថ្ងៃស៊.../យ

សង្ឃ៥អង្គ ដោះ…/ស្បង់ ចូ…/លខារ៉ាអូខេ ឱ…/បស្រីលើកទី៣ ចំថ្ងៃស៊…/យ

ខេត្តកណ្តាល ៖ សង្ឃទ្រុស្តសីល ១ក្រុម បានបែកគំនិតបបួលគ្នាដោះស្បង់ ស្លៀកពាក់បន្លំខ្លួនជាគ្រហស្ថ ចូលទៅផឹកស៊ី ច្រៀងឱបស្រី ក្នុងហាងខារ៉ាអូខេ ចៃដន្យមានកម្លាំងសមត្ថកិច្ចជំនាញ ចុះធ្វើរដ្ឋបាល ប្រទះឃើញសង្ស័យ ឃាត់សាកសួរ ទើបបែកធ្លាយរឿងដឹងថាជាក្រុម សង្ឃ លួចដោះស្បង់ចូលផឹកស៊ី ឱបស្រី ក៏ឃាត់ខ្លួនបានចំនួន៦នាក់ (អ្នកបើកបររថយន្តម្នាក់) នាំយកមកសាកសួរ។

ការឃាត់ខ្លួនសង្ឃ បន្លំខ្លួនចូលផឹកស៊ីក្នុងហាងនេះ បានធ្វើឡើងកាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ នៅចំណុចអាហារដ្ឋានផាប់ណាតូ ៣៣៣ ស្ថិតក្នុងភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល។

សង្ឃទ្រុស្តសីលទាំង៥អង្គ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះអ៊ុន រិទ្ធី អាយុ៣៧ឆ្នាំ មុខរបរជាព្រះសង្ឃ មានតួនាទីជាលេខាវត្តតាភេម រាជធានីភ្នំពេញ ស្រុកកំណើតនៅភូមិព្រៃខ្លុង ឃុំពោធិ៍ចំរើន ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ ទី២-ឈ្មោះញែម សុខ អាយុ៣២ឆ្នាំ មុខរបរជាព្រះសង្ឃ មានតួនាទីចៅអធិការស្តីទីវត្តត្រពាំងក្រឡឹង ខេត្តកំពង់ស្ពឺ ស្រុកកំណើតនៅភូមិក្រាំងខ្ជាយ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ទី៣-ឈ្មោះជ័យ ចាន់ភក្តី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរព្រះសង្ឃ មានតួនាទីគ្រូសូត្រឆ្វេង វត្តត្រពាំងក្រឡឹង ខេត្តកំពង់ស្ពឺ ស្រុកកំណើតនៅភូមិអូរមុខទឹក ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ទី៤-ឈ្មោះយ៉ន មន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាព្រះសង្ឃ តួនាទីចៅអធិការស្តីទីធម្មត្រ័យ ខេត្តកំពង់ស្ពឺ ស្រុកកំណើតនៅភូមិខ្សាច់ក្រហម ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង និងទី៥-ឈ្មោះខាន់ ភ័ក្ត្រ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរព្រះសង្ឃ តួនាទីចៅអធិការស្តីទីវត្តកំពូលពេជ្រ ខេត្តកំពង់ស្ពឺ ស្រុកកំណើតនៅភូមិខ្សាច់ក្រហម ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង។ ចំណែកបក្ខពួកម្នាក់ទៀត ដែលជាអ្នកបើកបររថយន្តដឹកសង្ឃទាំង៥អង្គ មានឈ្មោះថុល វិច្ឆិកា ហៅទិ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរបើកបរ រស់នៅភូមិពាមរស់ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ចំពោះវត្ថុតាងចាប់យក រួមមាន រថយន្ត ១គ្រឿង ម៉ាកតូយ៉ូតា កូរ៉ូលឡា ស៊េរីឆ្នាំ១៩៩៨ ពណ៌ទឹកប្រាក់ ពាក់ ស្លាកលេខ 2T-4971។ ២-ស្បង់ចីពរ ចំនួន៥ឈុត។ ៣-ប្រាក់ ចំនួន៨៤០០០រៀល។ ៤-ទូរស័ព្ទដៃ ចំនួន៦គ្រឿង (ម៉ាក iPhone 13Pro Max ពណ៌ទឹកសមុទ្រ ចំនួន២គ្រឿង ម៉ាក iPhone 13 Pro Max ពណ៌ទឹកមាស ម៉ាក iPhone 11Pro Max ពណ៌ប្រផេះ ម៉ាក iPhone 12 ពណ៌ខៀវ និងម៉ាក Samsung Galaxy9 ពណ៌ស្វាយ)។

តាមប្រពភពព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃកើតហេតុខាងលើ លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តកណ្តាល មានការសម្របសម្រួលពីលោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល បានអនុ ញ្ញាតឱ្យកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកអង្គស្នួល ដឹកនាំដោយលោកអភិបាលស្រុកអង្គស្នួល លោកអធិការនគរបាលស្រុក មានការចូលរួមពីលោកអភិបាលរងស្រុក ក្រុមការងាររដ្ឋបាលស្រុក កម្លាំងផ្នែកនគរបាលប្រឆាំងគ្រឿងញៀនស្រុក កម្លាំងផ្នែកនគរបាលយុត្តិធម៌ស្រុក ក្រុមប្រឹក្សាឃុំបែកចាន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបែកចាន បានចុះធ្វើរដ្ឋបាលនៅអាហារដ្ឋានផាប់ណាតូ៣៣៣ ស្ថិតនៅភូមិមនោរម្យ ឃុំបែក ចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ដោយបានពិនិត្យឃើញថា មានភ្ញៀវកំពុងផឹកស៊ី ចំនួន៣សាឡុង ស្រាប់តែឃើញមានមនុស្ស១ក្រុម ចំនួន៦នាក់ មានការសង្ស័យ ទើបកម្លាំងជំនាញបានសាកសួរ ជនសង្ស័យនិងបក្ខពួកបានឆ្លើយសារភាពថា ខ្លួនពិតជាលោកសង្ឃប្រាកដមែន ចំនួន៥អង្គ និងតៃកុង ឡាន១នាក់ ទើបកម្លាំងជំនាញបានឃាត់ខ្លួនយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល តាមនីតិវិធី។

នៅចំពោះមុខសមត្ថកិច្ច ក្រុមជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនជាព្រះសង្ឃ និងតៃកុងឡាន ១នាក់ បានណាត់ជួបគ្នា គោលបំណងទៅភ្នំពេញ ដើម្បីទៅទិញតោក ប្រើនារដូវបុណ្យភ្ជុំបិណ្ឌ លុះក្រោយមក តៃកុងឡានបានទិញស្រាបៀរ ABC ៦កំប៉ុង ផឹកក្នុងឡានទាំងអស់គ្នា។ លុះស្រវឹងតិចៗ ក៏នាំគ្នាដោះស្បង់ចីពរ ហើយស្លៀកពាក់ស៊ីវិល ចូលផឹកស៊ីនៅក្នុងផាប់ណាតូ៣៣៣ អស់ស្រាបៀរ ១កេស។ ចំពោះឆាយាសម្គាល់ខ្លួនជាព្រះ សង្ឃ មិនបានដាក់តាមខ្លួនទេ គឺរក្សាទុកនៅវត្តរៀងៗខ្លួន។

ក្រុមសង្ឃទ្រុស្តសីលទាំងនេះ បានបន្តសារភាពថា កន្លងមក ពួកខ្លួនធ្លាប់ចូលផឹកស៊ីក្នុងផាប់ណាតូ៣៣៣ ចំនួន២លើកមកហើយ មិនធ្លាប់មានអ្នកណាម្នាក់បានដឹងឡើយ។ ចំណែកតៃកុងឡាន ធ្លាប់ដឹកពួកខ្លួនសូត្រមន្ត និងកម្មពិធីផ្សេងៗ តាមផ្ទះប្រជាពលរដ្ឋ ជាញឹកញាប់ ទើបទុកចិត្តក៏ប្រើឱ្យដឹកជូនចូលហាងផឹកស៊ី។

ក្រុមជនសង្ស័យខាងលើ ត្រូវបានកម្លាំងផ្នែកជំនាញកសាងសំណុំរឿង បន្តចាត់ការតាមនីតិវិធី៕

RELATED ARTICLES