Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឡានបែ.../កកង់ក្រឡា.../ប់ ធ្លា.../យសាច់បង្កក៦តោន

ឡានបែ…/កកង់ក្រឡា…/ប់ ធ្លា…/យសាច់បង្កក៦តោន

ខេត្តកំពង់ស្ពឺ ៖ រថយន្តកូរ៉េឃ្លុប ១គ្រឿង បានបែកកង់ក្រឡាប់នៅលើផ្លូវល្បឿនលឿន ស្រាប់តែធ្លាយចេញទំនិញសុទ្ធតែជាសាច់បង្កក សរុបជាង៦តោន និងត្រូវបានសមត្ថកិច្ចជំនាញចុះដកហូតយកមកដុតបំផ្លាញចោល។

ករណីរថយន្តដឹកសាច់បង្កក ជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់នេះ បានកើតឡើង កាលពីវេលាម៉ោង៩យប់ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវល្បឿនលឿន ត្រង់គីឡូម៉ែត្រ K31+800 ស្ថិតនៅភូមិជ្រលងថ្កូវ ឃុំរលាំងចេក ស្រុកសំរោងទង។

ក្រោយកើតហេតុ មន្ត្រីគយ បានស្នើសុំកិច្ចសហការពីមន្ត្រីនគរបាលចរាចរណ៍ នៃនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ដែលប្រចាំការលើផ្លូវល្បឿនលឿន ដោយស្នើនាំយកសាច់បង្កកដែលផ្ទុកលើរថយន្តខាងលើ សាងដាក់លើរថយន្តផ្សេង ដឹកមកសាខាគយនិងរដ្ឋាករខេត្តកំពង់ស្ពឺ ដោយអនុវត្តនីតិវិធី។

បន្ទាប់មក នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ មន្ត្រីស៊ើបអង្កេតសាខា ក.ប.ប ខេត្តកំពង់ស្ពឺ បានសហការជាមួយមន្ត្រីសាខាគយនិងរដ្ឋាករខេត្តកំពង់ស្ពឺ និងអាជ្ញាធរដែនដី ដែលមានលោកអភិបាលស្រុកភ្នំស្រួច បានចុះត្រួតពិនិត្យទំនិញក្នុងរថយន្តម៉ាក JMC មួយគ្រឿង។

ក្រោយពីមន្ត្រីជំនាញ បានចុះត្រួតពិនិត្យយ៉ាងហ្មត់ចត់ទៅលើមុខទំនិញ ឃើញថា មានពងត្រីបង្កក ប្រហិតសាច់មាន់ប្រឡាក់ម្សៅ ប្រហិត SHENGLONG ប្រហិតបន្ទះសាច់មាន់ប្រឡាក់ម្សៅ សាច់មាន់ចង្កាក់ប្រឡាក់គ្រឿង ឈាមទា ពោះគោ ព្រុយត្រីសាលម៉ុន កន្ទុយជ្រូក សាច់មាន់ សាច់គោ ក្រលៀនគោ ពោះវៀនជ្រូក និងឆ្អឹងជំនីរជ្រូក មានចំនួនសរុប ៤៣៨កេស ស្មើនឹង៦តោន និង១៩៩គីឡូក្រាម។

ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញថា ទំនិញគ្មានវិញ្ញាបនបត្របញ្ជាក់គុណភាព នៃប្រទេសនាំចូលនិងនាំចេញ និងការវេចខ្ចប់ ការដឹកជញ្ជូន និងជាទំនិញមិនមានប្រភពច្បាស់លាស់ និងដោយម្ចាស់រត់ចោល មិនព្រមចូលខ្លួនដោះស្រាយ។ ចំពោះទំនិញទាំងអស់នោះមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ បានធ្វើការដុតកម្ទេចចោល ទៅតាមនីតិវិធី ចៀសវាងប៉ះពាល់សុខភាពដល់អ្នកប្រើប្រាស់៕

RELATED ARTICLES