Friday, November 15, 2024
Homeតារាខ្មែរយ៉ែម សំអូន​ ៖ព្យាយាមលើកប្រពន្ធឡើងវិញ

យ៉ែម សំអូន​ ៖ព្យាយាមលើកប្រពន្ធឡើងវិញ

ភ្នំពេញ៖លោកយ៉ែម សំអូន បាននាំភរិយាអ្នកនាងយ៉ាន លីនដា ទៅថតស្ពតសម្អាងការរួមគ្នា​ជា​លើក​ដំបូង​ឲ្យ​ហាង​មួយ​កាលពីថ្ងៃទី១៤ សីហា បន្ទាប់ពីពួកគេរស់នៅបែកគ្នាជាង៩ឆ្នាំ និង​ទើបតែវិលត្រឡប់មកត្រូវរ៉ូវគ្នា ស្អិតល្មូតជាថ្មីទើបបានជាង៣ខែនេះ​។នេះជា​សញ្ញាមួយ​បញ្ជាក់​ថាលោកសំអូន និងអ្នកនាងលីនដា ផ្ដើមធ្វើការជាដៃគូសារជាថ្មីជាធម្មតាហើយ និងអ្វី​ដែលគួរ​ឲ្យចាប់អារម្មណ៍គ្រាន់តែត្រូវរ៉ូវគ្នាវិញភ្លាម ប្ដីប្រពន្ធ១គូនេះអាចរកប្រាក់​ចំណូលពី​សិ​ល្បៈបាន​ដោយ​ងាយ ។

 ក្នុងជំនួបតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី១៤ សីហា លោកយ៉ែម សំអូន បាននិយាយ​ដោយរីករាយថា លោកនិងភរិយាពិតជាទទួលបានការងាររួមគ្នាច្រើនមែន តែទើបចេញធ្វើ​សកម្ម​ភាពជាដៃគូនាពេលនេះ ។លោកសំអូន ថ្លែងថា”មិនខ្វះទេហាងសំអាងការគេទាក់ទង​មក​​ឲ្យ​ថតឲ្យគេចង់បានគូទាំងខ្ញុំនិងភរិយា ហើយខ្ញូំបានទទួលជាបន្ដបន្ទាប់ទាំងស្ពត និង​សំអាងការ ។ចំណែកការធ្វើMC រួមគ្នានៅក្រុមហ៊ុនកម្សាន្ដរបស់ខ្ញុំវិញគេកក់ កុម្មង់ច្រើន​ណាស់ ដែលការងារនោះទាំងរូបខ្ញុំនិងភរិយានឹងរវល់ខ្លាំងចាប់ពីខែ១១តទៅ” ។

 លោកយ៉ែម សំអូន ថាមូលហេតុដែលលោកនិងភរិយាត្រូវបានភ្ញៀវ​ចង់បានឲ្យធ្វើ​ការ​រួមគ្នាច្រើននោះអាចបណ្ដាលមកពីគេគិតថាសាកសមគ្នា ល្អ ស៊ីសង្វាក់គ្នាជាដើម ។លោក​ថា​ក្រៅពីការងារខាងលើរូបលោកក៍គ្រោងផលិតជាMV សម្ដែងដោយភរិយាលោកផ្ទាល់ដែល​ចេ​ញក្នុងពេលដ៍ឆាប់ខាងមុខនេះហើយ ។ប៉ុន្ដែលោកថាដោយសារតែរដូវនេះជាខែភ្លៀង ហេតុ​នេះលោកនឹងមិនផលិតសម្រុកទេ គឺចេញថតមួយៗសិន ។

 គួររំលឹកថាលោកយ៉ែម សំអូន បានចែកផ្លូវគ្នាជាមួយអ្នកនាងយ៉ាន លីនដា កាលពីឆ្នាំ​២០១៥ ដែលពេលនោះអ្នកនាងលីនដា ក្ដៅចិត្តដោយចោទប្ដីថាលួចទាក់ទងប្រុសហើយ​នាង​មានភស្ដុតាងគ្រប់គ្រាន់ និងថាមិនយកលោកវិញជាដាច់ខាតទៀតផង។ប៉ុន្ដែនៅខែមេសា ឆ្នាំ២០២៤ លោកសំអូន និងអ្នកនាងលីនដា បានព្រមផ្សះផ្សារស្នេហាជាថ្មីដោយថែមទាំង​ធ្វើ​ពិធីជលប់លៀងធំទៀតផង ។តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលស្រាប់តែពេលលោកសំអូន កំពុងតែ​ចាប់ផ្ដើមផ្អែមល្ហែមជាមួយប្រពន្ធម្ដងទៀតនេះ កូនធ័មរបស់លោកឈ្មោះសំអូន ជលសារ ដែលលោកជាអ្នកបណ្ដុះបណ្ដាលឲ្យចេះជំនាញថតរូប ថតវីដេអូ និងកាត់តជាដើម  និងតារា​ចម្រៀងក្នុងក្រុមហ៊ុនកម្សាន្ដរបស់លោកចាន់ ឡៃវលក្ខណ៍ បែជាដឹកដៃគ្នាទៅចូលរួម​ជាមួយ​ក្រុមហ៊ុនកម្សាន្ដរបស់លោកអាឡិច ចាន់ត្រា ដែលជាគូប្រជែងរបស់លោកសំអូន ទៅវិញ ទើបធ្វើឲ្យលោក ស្រឡាំងកាំង បានត្រឹមតឹងណែនដើមទ្រូង ។

 ឆ្លើយតបសំណួរថាតើលោកសំអូន អាចធ្វើសន្និសីទកាសែតបកសា្រយ​រឿងកូន​ធ័ម​លោកជលសារ ដើរចេញពីលោកទៅចាប់ដៃជាមួយលោកអាឡិច ចាន់ត្រា ដែរឬទេ​នោះ​លោក​បែជាថារឿងនេះលោកសូមមិនបកស្រាយទាំងអស់ ។តែលោកសំអូន បន្ថែមថា​ដោយ​សារតែ​រឿង​នេះផ្ទុះខ្លាំងពេក មានអ្នកកាសែតសួរច្រើនពេក អីចឹងលោកមិនដឹងថាគួរឆ្លើយទៅ​អ្នក​សារ​ព័តមានរូបណាមុនទេ ។

 លោកយ៉ែម សំអូន ថាពេលនេះភរិយានិងកូនស្រីលោកសំអូន វិថាណា បានមកពី​អូ​ស្រា្ដ​​លីរស់នៅជុំគ្នាជាមួយលោកនៅភ្នំពេញវិញហើយ ។ប៉ុន្ដែលោកបែជាឆ្លើយរដាក់​រដុប​ទៅ​វិញនៅពេលដែលអ្នកយកព័តមានយើងសួរថាបន្ថែមលោកអាចមានផែនការណ៍រៀបការជាលើកទី២ ឬយកកូនទី២ ដើម្បីឲ្យចំណងស្នេហាកាន់តែកក់ក្ដៅជាងនេះថែមទៀតឬអត់នោះ

តារាវ័យ៤៦ឆ្នាំ រូបនេះថ្លែងដោយប្រយ័ត្ន ប្រយ៉ែង ទាក់ទងរឿងរៀបការលើកទី២ ឬ​យក​កូនថែមនោះថា”រឿងនេះទាក់ទងវ័យរបស់ខ្ញុំដែរ ។ម្យាងដោយសារតែពេលវេលានៅ​ខាង​មុខនៅឆ្ងាយទៀត អីចឹងខ្ញុំសូមមិនទាន់ធ្វើការបកស្រាយរឿងទាំងពីរនេះទេ “៕



RELATED ARTICLES