ភ្នំពេញ៖ពេជ្រ សោភា បានច្រៀងCover បទចម្រៀងរបស់លោកហ្សូណូ “ភ្លេច “ដែលចម្រៀងមនោសញ្ចេតនាមួយបទនេះត្រូវចិត្តយុវវ័យ និងអ្នកគាំទ្រច្រើននៅលើបណ្ដាញសង្គម ខណៈដែលកន្លងមកគេក៍កម្រឃើញសោភា ច្រៀងCover បទចម្រៀងរបស់តារាណាស់ គឺភាគច្រើនតារាប្រុសៗនៅហង្សមាសដូចជាលោកឆន សុវណ្ណារាជ និងតារាវ័យក្មេងៗច្រៀងCover បទរបស់នាងជាបន្ដបន្ទាប់ ។ប៉ុន្ដែសោភា ដែលជ្រកនៅហង្សមាសជាង២០ឆ្នាំ នោះនាងស្រាប់តែCover បទរបស់លោកហ្សូណូ នាពេលនេះដែលបញ្ជាក់ថានាងស្រលាញ់បទចម្រៀងមួយនេះ ទើបធ្វើឲ្យFan ពេញចិត្តនូវសម្លេងរបស់នាងថាស៊ីគ្នាទៅនិងបទមនោសញ្ចេតនាស្នេហាមួយនេះ នឹងត្រូវសាច់រឿងស្នេហាមនុស្សភាគច្រើន ។


តាមប្រភពថាបទ”ភ្លេច “ដែលពេជ្រ សោភា Cover នោះបានជាប់ចំណាត់ថ្នាក់លេខរៀងទី ១១ ក្នុងចំណោមបទដែលមានអ្នកស្ដាប់ច្រើនច្រើននារយៈពេលចុងក្រោយនេះ(Trending Songs 2024 ) ហេតុនេះហើយបានជាFan ជាច្រើនចង់ឲ្យសោភា ផលិតបទនេះជាMV បើទោះជាចម្រៀងមួយបទនេះនាងច្រៀងចេញនៅក្រៅផលិតកម្មហង្សមាសក្ដី ។


គួរបញ្ជាក់ថាពេជ្រ សោភា បានជ្រកនៅហង្សមាសជាង២ទសវត្សន៍ មានបទចម្រៀងរាប់ពាន់បទ ហើយបទរបស់នាងល្បីគ្រប់បទទាំងអស់តែម្ដង ។ក្រៅពីច្រៀងបានជាច្រើនទម្រង់នោះសោភា ក៍អាចច្រៀងចង្វាក់រ៉េប ទៀតផង ។តាមព័តមានបានឲ្យដឹងថា បន្ទាប់ពីCover បទ«ភ្លេច »ទទួលបានការគាំទ្រច្រើន សោភា ក៍ត្រៀមចេញបទព្រពៃណីខ្មែរទាក់ទងពិធីបុណ្យភ្ជុំបិណ្ឌនៅខែ១០ ខាងមុខនេះផងដែរ ៕




