Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រា.../បល្បែ.../ងឡូតូ មនុស្សរ.../ត់អស់

បង្ក្រា…/បល្បែ…/ងឡូតូ មនុស្សរ…/ត់អស់

ភ្នំពេញ ៖ គណៈបញ្ជាការខណ្ឌសែនសុខ ចុះឆ្មក់បង្ក្រាបល្បែងស៊ីសង ឡូតូអនឡាញខុសច្បាប់ មួយកន្លែង ដកហូតបានសម្ភារៈមួយចំនួន ចំណែកមនុស្សបានរត់គេចបាត់អស់។

ការចុះបង្ក្រាបនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ស្ថិតនៅចំណុចផ្ទះគ្មានលេខ តាមផ្លូវបេតុង ស្ថិតក្នុងភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា បន្ទាប់ពីមានពលរដ្ឋរាយការណ៍ថា ចំណុចផ្ទះគ្មានលេខខាងលើ បានបង្កប់ ល្បែងស៊ីសង ឡូតូ ខុសច្បាប់ រួចមក លោកម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានដាក់បទបញ្ជាឱ្យលោកសាំង សុភៈវិចិត្រ អភិបាលរងខណ្ឌ និងលោកញាណ ចន្ថាវេរ៉ា អភិបាលរងខណ្ឌ ដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងល្បែងឡូតូ (អនឡាញ) លួចលាក់បើកខុសច្បាប់ មួយកន្លែងខាងលើភ្លាមៗផងដែរ។

ក្នុងរង្វង់ប្រតិបត្តិការខាងលើនេះ ក្រោយធ្វើត្រួតពិនិត្យរួចរាល់ ជាលទ្ធផលគណៈបញ្ជាការខណ្ឌសែនសុខ បានដកហូតសម្ភារមួយចំនួន រួមមាន កុំព្យូរទ័រ ចំនួន១គ្រឿង ព្រីភ្លើង ចំនួន១ដុំ តុ ចំនួន១។

វត្ថុតាងដែលបានដកហូត ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES