Tuesday, September 17, 2024
Homeនយោបាយសូ ណារ៉ូ ថាសម រង្ស៊ី យកលេ.../សប្រឆាំង CLV

សូ ណារ៉ូ ថាសម រង្ស៊ី យកលេ…/សប្រឆាំង CLV

ភ្នំពេញ ៖ បណ្ឌិត សូ ណារ៉ូ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានលើកឡើងថា លោកសម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) និងជាស្ថាបនិកគណបក្សភ្លើងទៀន (អតីតគណបក្សសមរង្ស៊ី) យកលេសប្រឆាំងគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV) បំផុសឲ្យក្រុមប្រឆាំងនិងប្រជាពលរដ្ឋ ធ្វើកុបកម្មផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយសម្ដេចហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា ។

លោកបណ្ឌិត សូ ណារ៉ូ បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ថា “យកលេសប្រឆាំង CLV ដើម្បីធ្វើបាតុកម្ម រួចឆក់ឱកាសបំផុសបំផុលធ្វើកុបកម្ម ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដោយហិង្សាតែម្តង។ ល្បិចបោកប្រាស់ទឹកចិត្តស្នេហាជាតិរបស់បងប្អូនខ្មែរ របស់មេខ្លោងក្បត់ជាតិ សម រង្ស៊ី និងគូកន ដើម្បីឈានទៅផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ត្រូវបានអាសង្ហា (Ah Song Ha) នៅប្រទេសកូរ៉េ បែកធ្លាយចេញមកជាសាធារណៈហើយ។ សូមដកខ្លួនថយជាបន្ទាន់ មុនពេលអំពើហិង្សាកើតឡើង ដែលនាំឲ្យមានទោសព្រហ្មទណ្ឌដ៏ធ្ងន់ធ្ងរ“ ។

លោកសូ ណារ៉ូ បានសរសេរបន្ថែមនៅថ្ងៃដដែលនោះថា «ចំណេះជិះកឯង ស្វាស៊ីបាយហើយលាបមាត់ពពែ ៖ សមាជិកនៃគណបក្សប្រឆាំង របស់សម រង្ស៉ី ក៏ចូលរួមជំរុញគម្រោង CLV ដែរ។  អ្នកតំណាងរាស្រ្តគណបក្សសម រង្ស៉ី ឈ្មោះ ឡុង រី ក៏មានឈ្មោះក្នុងគណៈកម្មការអន្តរសភាកម្ពុជា-ឡាវ-វៀតណាម (CLV) ដើម្បីធ្វើការជំរុញនិងតាមដានការអនុវត្តនូវនយោបាយអភិវឌ្ឍន៍តំបន់ត្រីកោណ ដែលចុះហត្ថលេខាដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា តាំងពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១០ មកម៉្លេះ។ ឥឡូវទើបភ្ញាក់ពីដំណេក ចេញមកប្រឆាំង។ ល្បិចលាក់ក្បាល ចេញកន្ទុយកណ្តាលវាល»។

 លោកបណ្ឌិត សូ ណារ៉ូ បានសរសេរបន្ថែមថា «អ្នកណាចោទថា រាជរដ្ឋាភិបាល កាត់ខេត្តឥសាន ទាំង៤ ឱ្យគេ គឺជាជនក្បត់ជាតិ មានចេតនាចង់លើកទឹកដីឱ្យបរទេស»។

 ជាមួយគ្នានោះដែរ លោកបណ្ឌិត សូ ណារ៉ូ ក៏បានលើកឡើងជាសារអំពាវនាវថា «អ្នកណាខ្លះនៅនឹកឃើញយុទ្ធនាការខ្មោច ម្រាមដៃ៩ ចូលចាប់ហ៊ុន សែន នាថ្ងៃ៩ ខែវិច្ឆិកា ឆ្នាំ២០១៩ របស់ជនក្បត់ជាតិ សម រង្ស៊ី និងគូកន បំផុសបំផុលផ្អើលពេញប្រទេស។ ចុងក្រោយពួកកំសាកញីទាំងនោះ មិនឃើញស្រមោលទេ ហើយបន្តរស់នៅសុខសាន្តនៅក្រៅប្រទេស បន្សល់តែអ្នកចាញ់បោកពួកឧទ្ទាមជ្រុលនិយមនៅក្នុងប្រទេស ត្រូវជាប់ ទោសទណ្ឌព្រហ្មទណ្ឌ ដេកគុកមិនតិចឆ្នាំទេ។ អ្នកខ្លះត្រូវបានដោះលែងរួចហើយ តែអ្នកខ្លះនៅជាប់ក្នុងពន្ធនា គារនៅឡើយ។ ដូច្នេះសូមបងប្អូនទាំងក្នុងនិងក្រៅប្រទេស កុំជឿការញុះញង់បោកប្រាស់ទឹកចិត្តស្នេហាជាតិរបស់បងប្អូន ដើម្បីចូលរួមចលនាផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមលេសនៃការរំលាយ CLV ដែលជាកិច្ចសហប្រតិបត្តិការត្រីកោណ ដ៏ជោគជ័យ មានរយៈពេល ២៥ឆ្នាំមកហើយ តែមិនមានការកាត់ទឹកដី ឬបាត់ដី ដូចដែលពួកជ្រុលនិយម កំពុងបំផុសបំផុលនោះទេ។ សូមចេះការពារខ្លួន កុំឱ្យជាប់ទោសនៃការចូលរួមចលនាផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលជាទោសព្រហ្មទណ្ឌដ៏ធ្ងន់ធ្ងរ ដូចករណីចលនា ៩វិច្ឆិកា ម្រាមដៃ៩ ដ៏បោកប្រាស់ស្អីគេនោះ» ៕ កុលបុត្រ

RELATED ARTICLES