Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចា.../ប់ត្រីល្អិត២០០គីឡូ លែងចូលបឹងទន្លេសាប

ចា…/ប់ត្រីល្អិត២០០គីឡូ លែងចូលបឹងទន្លេសាប

ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធ ដោយមានវត្តមានលោក ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកខូយ រីដា អភិបាលនៃអភិបាលខេត្តពោធិ៍សាត់ បានសហការចុះពិនិត្យ ទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ រយៈពេល៣ថ្ងៃជាប់ៗគ្នា ក្នុងរដូវបិទនេសាទ ដោយបំផ្លាញចោលនូវឧបករណ៍ជាវត្ថុតាង រឹបអូសឧបករណ៍ចាប់ត្រីខុសច្បាប់ និងចាក់លែងត្រីចម្រុះល្អិតៗ ចូលក្នុងទឹកបឹងទន្លេសាប វិញ ជាង២០០គីឡូក្រាម។

លោកភុន សុវណ្ណា នាយផ្នែករដ្ឋបាលជលផលក្រគរ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ថា លទ្ធ ផលកម្លាំងសហការសម្រេចបាន នៅចំណុចចំណងក្របី រហូតដល់ភូមិកំពង់ប្រាក់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ១ករណី របាំងសាច់អួនក្រឡាល្អិត ចំនួន៤ខ្សែ ស្មើនឹងប្រវែងប្រមាណ ២១៦០ម៉ែត្រ ក្បាលបរ ចំនួន៦ខ្សែ បង្គោលចំនួន៤៥០ដើម ចាក់លែងត្រីចម្រុះល្អិតៗចូលបឹងធម្មជាតិ (ទន្លេសាប) វិញ ចំនួន៤០គីឡូក្រាម ។

លោកបញ្ជាក់ទៀតថា ចំណុចចំណងក្របី ដដែល រហូតដល់ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ១ករណីទៀត ដោយរុះរើរបាំងស្បៃមុង ចំនួន៤ខ្សែ ស្មើនឹងប្រវែងប្រមាណ៧៥០ម៉ែត្រ ក្បាលបរ និងលូកងស្បៃមុង ចំនួន៤គ្រឿង បង្គោល ចំនួន៦៤០ដើម ចាក់លែងកូនត្រីប្រា ចំនួន១០០គីឡូក្រាម និងត្រីចម្រុះ ចំនួន២០គីឡូក្រាមថែមទៀត។

លោកភុន សុវណ្ណា បញ្ជាក់បន្ថែមទៀតថា កម្លាំងសហការខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ និងខេត្តពោធិ៍សាត់ សរុបប្រមាណជិត៤០នាក់ មធ្យោបាយកាណូត ចំនួន៧គ្រឿង ចុះត្រួតពិនិត្យ ទប់ស្កាត់និងបង្ក្រាប នៅចំណុចប្រ ឡាយតាពេជ្រ រហូតដល់ចំណុចកំពុងស្ទឹង ស្ថិតនៅភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ១ករណីទៀត លទ្ធផលសម្រេចបាន របាំងស្បៃមុង ចំនួន៥ខ្សែ ស្មើនឹងប្រវែង ១២៥០ម៉ែត្រ បង្គោលចម្រឹង ចំនួន២៣០ដើម លូកងស្បៃមុង ចំនួន១២មាត់ និងចាក់លែងត្រីចម្រុះល្អិតៗ ចំនួន៤៥គីឡូក្រាម៕

RELATED ARTICLES