Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមវ៉ៃ.../ខ្នោះ.../ស្ត្រីលក់អនឡាញ ស៊ីដា.../ច់លុយភ្ញៀវ

វ៉ៃ…/ខ្នោះ…/ស្ត្រីលក់អនឡាញ ស៊ីដា…/ច់លុយភ្ញៀវ

ភ្នំពេញ ៖ ស្ត្រីជាអ្នកលក់គ្រឿងក្រអូបម្នាក់ បានប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ដើម្បីផ្សព្វផ្សាយ អូសទាញឱ្យគេទិញទំនិញរបស់ខ្លួន លុះពេលមានអ្នកព្រមព្រៀងទិញទំនិញ និងបានផ្ទេរប្រាក់ឱ្យហើយ បែរជាមិនព្រមប្រគល់ទំនិញឱ្យគេ ធ្វើឱ្យជនរងគ្រោះប្តឹង ក៏ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន នាំយកទៅចាត់ការតាមច្បាប់។

តាមប្រភពព័ត៌មាន ពីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថា នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ដោយមានការសម្របសម្រួលពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការស្រាវជ្រាវបង្ក្រាបលើបទល្មើសឆបោក ប្រាក់តាមរូបភាពទិញ-លក់គ្រឿងក្រអូប តាមបណ្តាញទំនាក់ទំនងសង្គម និងបានឃាត់ខ្លួនជនសង្ស័យ១រូប ឈ្មោះ ហ.ធ.រ ភេទស្រី ជនជាតិខ្មែរ។

ក្រោយការសួរចម្លើយ ជនសង្ស័យរូបនេះ បានសារភាពថា ខ្លួនបានប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ដើម្បីផ្សព្វផ្សាយ អូសទាញជនរងគ្រោះឱ្យទិញទំនិញរបស់ខ្លួន ប៉ុន្តែនៅពេលជនរងគ្រោះព្រមព្រៀងទិញទំនិញ និងបានផ្ទេរប្រាក់ឱ្យខ្លួន គឺខ្លួនពុំបានប្រគល់ទំនិញនោះ ឱ្យជនរងគ្រោះឡើយ ។

ស្ត្រីសង្ស័យខាងលើ ត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់នីតិវិធីបន្ត។

នាយកដ្ឋានសូមក្រើនរំលឹកដល់ប្រជាពលរដ្ឋ ជាពិសេសអ្នកនិយមទិញទំនិញអនឡាញ តាមបណ្តាញទំនាក់ ទំនងសង្គម សូមធ្វើការត្រួតពិនិត្យ និងវិភាគឱ្យច្បាស់លាស់ទៅលើគណនី ឬគេហទំព័រនានាដែលផ្សព្វផ្សាយពីការលក់ទំនិញនានា មុននឹងជឿជាក់និងសម្រេចចិត្តទិញទំនិញទាំងនោះ តាមរយៈអនឡាញ ដើម្បីចៀសវាងខាតបង់ផលប្រយោជន៍ផ្សេងៗនៅពេលក្រោយ៕

RELATED ARTICLES