Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកង់បីស្រវឹ.../ងបុ.../កឡានម៉េង កែវពេជ្ជតា

កង់បីស្រវឹ…/ងបុ…/កឡានម៉េង កែវពេជ្ជតា

ខេត្តសៀមរាប ៖ បុរសម្នាក់ បើកម៉ូតូកង់បី ១គ្រឿង ទាំងស្ថានភាពស្រវឹង បានបជ្រុលបុករថយន្តទំនើប ១គ្រឿង របស់តារាចម្រៀង ម៉េង កែវពេជ្ចតា ដែលកំពុងបើកបរលើផ្លូវត្រង់ បណ្តាលឱ្យម៉ូតូកង់ពីក្រឡាប់បះជើង សំណា ងល្អមិនបង្កឱ្យគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡើយ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១២និង០៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ នៅតាមវិថីព្រះសីហមុនី ចំណុចខាងមុខផ្សារទំនើបអាស៊ី ស្ថិតក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនកើតហេតុ គេឃើញម៉ូតូកង់បី ១គ្រឿង ពណ៌ស ពាក់ស្លាកលេខ សៀមរាប 1AI-3145 បើកបរដោយបុរសម្នាក់ ក្នុងសភាពស្រវឹង បើកពីកើត ទៅលិច លុះមកដល់ត្រង់ចំណុចផ្លូវបំបែក បានបត់ទៅជើង ក៏ជ្រុលបុករថយន្តទំនើប ១គ្រឿងម៉ាក Ford Raptor F150 ពណ៌ខ្មៅ ពាក់ស្លាក លេខ កម្ពុជា V.DA.117 ជារថយន្តរបស់កំពូលតារាចម្រៀង ម៉េង កែវពេជ្ជតា ដែលកំពុងបើកបរលើផ្លូវត្រង់ ក្នុងទិសដៅពីត្បូងទៅជើង ចំកង់ក្រោយខាងស្តាំ បណ្តាលឱ្យម៉ូតូកង់បីក្រឡាប់បះជើង តែមិនមានរងរបួសទេ។

ប្រភពដដែល បន្តថា បន្ទាប់ពីកើតហេតុ ស្រាប់តែភាគីអ្នកបើកបរម៉ូតូកង់បី បានចោទប្រកាន់ថា រថយន្តបើកមកកៀរកង់បីរបស់គាត់ ហើយទោះជាលោកស្រី ម៉េង កែវពេជ្ជតា និងបងប្អូនប្រជាពលរដ្ឋ លើកហេតុផលព្យា យាមសម្របសម្រួល មិនចង់ឱ្យរឿងវែងឆ្ងាយយ៉ាងណា ក៏ភាគីម៉ូតូកង់បី មិនព្រម រហូតដល់សមត្ថកិច្ចជំនាញចុះទៅអន្តរាគមន៍។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ សមត្ថកិច្ចចុះទៅសម្របសម្រួល ដោយមិនចង់ឱ្យរឿងវែងឆ្ងាយ ចំណាយខាត ពេលវេលា ទើបលោកស្រី ម៉េង កែវពេជ្ជតា បានជួយជាថវិកា ២០ម៉ឺនរៀល ដល់អ្នកបើកម៉ូតូកង់បី  ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

RELATED ARTICLES