Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបើកឡានគេ.../ចគោ ក្រឡា.../ប់ធ្លា.../ក់ប្រឡាយ

បើកឡានគេ…/ចគោ ក្រឡា…/ប់ធ្លា…/ក់ប្រឡាយ

ខេត្តសៀមរាប ៖ បុរសវ័យចំណាស់ម្នាក់ បើករថយន្ត ១គ្រឿង ក្នុងល្បឿនលឿន លុះមានសត្វគោ ១ក្បាល ឆ្លងផ្លូវ ក៏ព្យាយាមគេចចង្កូត ធ្វើឱ្យធ្លាក់ផ្លូវ ក្រឡាប់ធ្លាក់ចូលក្នុងទឹកប្រឡាយសំណាងល្អមិនបង្កឱ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់ឡើយ។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើង កាលពីវេលាម៉ោង១០និង៣៥នាទីព្រឹក ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ស្ថិតនៅតាមផ្លូវជាតិលេខ៦ ភូមិគោករលួស ឃុំដំដែក ស្រុកសូទ្រនិគម។

រថយន្តគ្រោះថ្នាក់ ម៉ាក TOYOTA REVO ពណ៌ស្ករ ពាក់ស្លាកលេខ សៀមរាប 2C-2767 បើកបរដោយបុរសចំណាស់ម្នាក់ ឈ្មោះឈាង តេក អាយុ៧១ឆ្នាំ មានលំនៅ ភូមិគោករលួស ឃុំដំដែក ស្រុកសូទ្រនិគម។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនកើតហេតុ គេឃើញបុរសចំណាស់ខាងលើ បើករថយន្ត ១គ្រឿង ម៉ាក TOYOTA REVO ពណ៌ស្ករ ពាក់ស្លាកលេខ សៀមរាប 2C-2767 ធ្វើដំណើរក្នុងល្បឿនលឿន ទិសដៅពីលិច ទៅកើត លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើ មានសត្វគោ ១ក្បាល ដើរឆ្លងផ្លូវ ទើបបុរស ជាអ្នកបើកបររថយន្ត បានព្យាយាមបួងចង្កូតគេចពីសត្វគោ ស្រាប់តែធ្លាក់ផ្លូវ ក្រឡាប់ចូលក្នុងទឹកប្រឡាយ ទាំងកំរោលតែម្តង សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

ក្រោយកើតហេតុ រថយន្តខាងលើ ត្រូវបានម្ចាស់ហៅរករថយន្តស្ទូចយកទៅជួសជុលដោយខ្លួនឯង៕

RELATED ARTICLES