Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ផឹ.../កស៊ី.../កណ្តា.../លយប់ ជាប់ខ្នោះ១១នាក់

 ផឹ…/កស៊ី…/កណ្តា…/លយប់ ជាប់ខ្នោះ១១នាក់

ខេត្តបន្ទាយមានជ័យ ៖ ជនជាតិឥណ្ឌូនេស៊ី ២ក្រុម មានគ្នាជាង១០នាក់ ក្រោយពីផឹកស៊ីស្រវឹងធ្លាក់ភ្នែក កើតមានជម្លោះ រហូតឈានដល់អំពើហិង្សា វ៉ៃតប់គ្នា គប់ដបស្រាដាក់គ្នាទៅវិញទៅមក ផ្អើលទាំងកណ្តាលយប់  និងត្រូវបានសមត្ថកិច្ចចុះអន្តរាគមន៍ឃាត់ខ្លួនភាគីទាំងសងខាង សរុប១១នាក់ នាំយកទៅចាត់ការតាមច្បាប់។

ករណីនេះ បានកើតឡើងកាលពីវេលារំលងអធ្រាត្រ ឈានចូល ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ នៅចំណុចហាងផឹកស៊ីមួយកន្លែង ស្ថិតក្នុងភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

តាមប្រភពប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ នៅចំណុចហាងផឹក ស៊ី របស់ជនជាតិឥណ្ឌូនេស៊ី ១កន្លែង មានជនជាតិឥណ្ឌូនេស៊ី ២ក្រុម មានគ្នាប្រមាណជាង១០នាក់ បានផឹកស៊ី រហូតដល់ស្រវឹងធ្លាក់ភ្នែក ក៏ចាប់ផ្តើមកើតមានជម្លោះ ឈានដល់អំពើហិង្សា ដេញវ៉ៃគ្នាទៅវិញទៅមក ដោយខ្លះយកដបស្រាគប់គ្នា បណ្តាលឱ្យមានអ្នករងរបួស និងបង្កឱ្យប្រជាពលរដ្ឋជិតខាង មានការភ័យខ្លាចយ៉ាងខ្លាំង ទើបប្រញាប់រាយការណ៍ទៅសមត្ថកិច្ចចុះអន្តរាគមន៍ ហើយភ្លាមៗនោះ កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចុះមកដល់ ឃាត់ខ្លួនក្រុមជនបង្កហេតុ សរុបជាង១០នាក់ នាំយកទៅសាកសួរ។

លោកវរសេនីយ៍ត្រី ប៊ុន ឆៃដែន មេប៉ុស្តិ៍នគរបាលសង្កាត់អូរជ្រៅ បានបញ្ជាក់ប្រាប់ថា បន្ទាប់ពីទទួលបានព័ត៌មានថា មានជនជាតិឥណ្ឌូនេស៊ី ផឹកស៊ីឈ្លោះប្រកែកគ្នា ហើយប្រើហិង្សាវ៉ៃគ្នា កម្លាំងនគរបាលប៉ុស្តិ៍ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះអន្តរាគមន៍ រហូតឈានដល់ការនាំខ្លួនជន បរទេសដែលបង្កហិង្សាទាំងនោះ ទៅសាកសួរ។

លោកវរសេនីយ៍ទោ រ៉ែន សុភ័ក្រ អធិការរងនគរបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ថា ក្រោយកើតមានករណីជនបរទេសប្រើហិង្សា វ៉ៃគ្នាទៅវិញទៅមក បណ្តាលមានអ្នករងរបួស កម្លាំងសមត្ថកិច្ចបានចុះអន្តរាគមន៍ និងឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី ចំនួន២ក្រុម ចំនួន១១នាក់ បញ្ជូនទៅធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES